ជំពូកទី២៖ ទឹកលើភពផែនដី , មេរៀនទី២៖ ទឹកសាប
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ជំពូកទី២៖ ទឹកលើភពផែនដី
មេរៀនទី២៖ ទឹកសាប
មេរៀនសង្ខេប
បរិមាណទឹកសាបដែលមានហើយអាចប្រើប្រាស់បាននៅលើផែនដីមានកំណត់។ ទឹកសាបមានពីរប្រភេទ គឺទឹកលើផ្ទៃដី និងទឹកក្រោមដី។ ប្រមាណ 95 ភាគរយនៃទឹកសាបក្នុងរូបភាពរាវនៅលើពិភពជាទឹកក្នុងដី។
ជលសាស្រ្តប្រទេសកម្ពុជាកំណត់ដោយប្រព័ន្ធទន្លេសាប និងទន្លេមេគង្គ។ ប្រព័ន្ធទន្លេមេគង្គរួមមានទន្លេមេគង្គ ទន្លេតូចទន្លេបាសាក់ និងដៃរបស់វា។ ទន្លេមេគង្គហូរកាត់ប្រទេសកម្ពុជាប្រវែង ៥០០ គីឡូម៉ែត្រពីជើងទៅត្បូងហើយជាទន្លេវែងជាងគេទី១២ នៅលើពិភពលោក។
ប្រព័ន្ធទន្លេសាបរួមមានបឹងទន្លេសាបទន្លេសាបនិងដៃរបស់វា។ បឹងទន្លេសាបជាបឹងមានទំហំធំជាងគេបង្អស់នៅភូមិភាគអាស៊ីអាគ្នេយ៍។
សំណួរ ចម្លើយ ផែនដីវិទ្យា ថ្នាក់ទី១១
- តើទឹកសាបដែលមនុស្សយើងប្រើប្រាស់មានប្រភពមកពីណា ?
- តើនីវ៉ូទឹកក្នុងដីជាអ្វី ?
- ចូរពន្យល់ពីលំនាំដែលបង្កើតឲ្យមានអណ្តូងទឹកផុស ។
- ទន្លេមេគង្គនិងទន្លេសាបបានផ្តល់នូវសក្តានុពលភាពយ៉ាងច្រើនដល់ប្រទេសកម្ពុជា តើសក្តានុពលទាំងនោះមានអ្វីខ្លះ ?
ប្រភព៖ សៀវភៅសិក្សាគោលផែនដីវិទ្យាថ្នាក់ទី១១
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ