Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ជំពូកទី១៖ ភពផែនដី , មេរៀនទី៤៖ សំណឹក និងការចាក់បង្គរ

គ្រូបង្រៀន
លោកគ្រូ អ៊ី
6 សិស្ស បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដីវិទ្យា សំណួរ ចម្លើយ ថ្នាក់ទី១០,១១,១២

ជំពូកទី១៖ ភពផែនដី

មេរៀនទី៤៖ សំណឹក និងការចាក់បង្គរ

មេរៀនសង្ខេប

+ដំណើរពុកផុយ សំណឹក និង ការចាក់បង្គរធ្វើសកម្មភាពរួមគ្នាលើផ្ទៃដីនៅក្នុងវដ្តមួយដែលមានជំនួយពី កម្លាំងសំណង់ និង កម្លាំងសំណឹក ។ ទំនាញនគឺជាកម្លាំងបានផ្លាស់ទីសិលានិងអង្គធាតុដទៃទៀតឲ្យធ្លាក់ចុះពីលើភ្នំ ។ ចលនាដីនៅលើចំណោតរួមមាន ការប៉ះនៃផ្ទៃថ្ម ការហូរនៃភក់ ។ សំណឹក ជាកម្លាំងបំផ្លាញមួយយ៉ាងខ្លាំង ។ ភ្នាក់ងារសំណាក់មានច្រើនណាស់ដូចជាមព្រះអាទិត្យ កំណក ទឹកភ្លៀង ទឹកហូរ  ខ្យល់និង សមុទ្រ ។ សំណឹកសណ្ឋានដីឆ្នេរបណ្ដាលមកពីប្រព័ន្ធសំណឹកសមុទ្រ មានរលក និងចរន្តទឹកសមុទ្ររួមជាមួយនឹងប្រព័ន្ធជម្រាប សកម្មភាពទឹកទន្លេ ។ សំណឹកដោយសារខ្យល់កើតឡើងពីការប៉ើងនិងការសឹក ។ ទោះបីជាផែនទឹកកកធ្វើសកម្មភាពយឺតក៏វាជាកម្លាំងដល់ខ្លាំងមួយនៃសំណឹកដែរ ។ ច្រាំងនិងជ្រលងតេងវិវត្តន៍ជាអចិន្ត្រៃយ៍ដែលបណ្ដាលមកពីការរបេះនៃផ្ទាំងថ្ម រំកិលដី និង របេះដី ។

សំណួរ

  • តើភ្នាក់ងារសំណឹកមានអ្វីខ្លះ? សំណឹកនៅតំបន់នីមួយៗទាក់ទងទៅនិងកត្តាអ្វីសំខាន់ជាងគេ?
  • តើសំណឹកតំបន់ដីឆ្នេរបណ្ដាលមកពីសំណឹកអ្វីខ្លះ?
  • ចូររៀបរាប់ឈ្មោះប្រភេទផ្សេងៗនៃចលនាដីលើចំណោទ ។
  • ហេតុអ្វីបានជាគេថាខ្យល់ជាភ្នាក់ងារសំណឹក?
  • តើគ្រាប់ខ្សាច់ដែលមានខ្យល់ជាភ្នាក់ងារសំណឹកបង្កើតសណ្ឋានដីបែបណាខ្លះ ?
  • ដុំថ្ម ក្រួសដែលនៅតាម ប្រឡាយ ជ្រោះកម្រមានគែមស្រួចៗណាស់ ច្រើនតែសឹកហើយមូលរលីង ។ ចូរពន្យល់ហេតុអ្វីបានជាដូច្នេះ ។
  • តើដីឡឹសកើតឡើងយ៉ាងដូចម្ដេច ? ហើយផ្ដល់ប្រយោជន៍អ្វីខ្លះ?

ប្រភព៖ សៀវភៅសិក្សាគោលផែនដីវិទ្យាថ្នាក់ទី១២ សៀវភៅកំណែផែនដីវិទ្យាថ្នាក់ទី១២

សំណួរ ចម្លើយ
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 8
កម្រឹត វិទ្យាល័យ