ជំពូកទី១៖ ភពផែនដី , មេរៀនទី២៖ សិលា
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូកទី១៖ ភពផែនដី
មេរៀនទី២៖ សិលា
មេរៀនសង្ខេប
+ គេចែកសិលាជាបីប្រភេទធំៗគឺ សិលាម៉ាក់ម៉ា សិលាកម្ទេចកំណ និងសិលាប្រែកំណើត ។ ការបែងចែកអាស្រ័យលើរបៀបនៃការកកើតនិងលក្ខណៈវិនិច្ឆ័យពីសមាសធាតុនិងវាយភាព ។
+ វាយភាពសិលាម៉ាក់ម៉ាកំណត់ដោយអត្រាចុះត្រជាក់នៃម៉ាក់ម៉ា ។ ម៉ាក់ម៉ាចុះត្រជាក់កាន់តែយឺតនោះក្រាម របស់សិលាកាន់តែធំ ។ សិលាម៉ាក់ម៉ាហ្វែលស៉ិចមានពណ៍ភ្លឺ ហើយស្រាលចំពោះសិលាម៉ាក់ម៉ាម៉ាហ្វិចពណ៍ក្រមៅហើយធ្ងន់ ។ ម៉ាក់ម៉ាកករឹងលើផ្ទៃផែនដីបង្កើតបានជាសិលាភ្នំភ្លើង ម៉ាក់ម៉ាកករឹងក្នុងសំបកផែនដីបង្កើតបានជាសិលាជ្រៀត ។
+ សិលាកម្ទេចកំណមានបីក្រុមគឺ សិលាកម្ទេចកំណក្លាស្ទិច សិលាកម្ទេចកំណសរីរាង្គ និងសិលាកម្ទេចកំណគីមី ។ សិលាកម្ទេចកំណក្លាស្ទិចកើតឡើងពីបំណែកសិលានិងរ៉ែដែលបង្ខាំងភ្ជាប់គ្នា ។
+ លំនាំប្រែកំណើតជាលទ្ធផលនៃកំណើនកម្ដៅនិងសម្ពាធក្នុងសំបកផែនដី ។ សមាសភាពរ៉ែផ្លាស់ប្ដូរ នៅពេលក្រាមរ៉ែកកើតថ្មី ។ គេហៅសិលាប្រែកំណើតដែលមានគ្រាប់រ៉ែតម្រៀបជាជួរ ថាសិលាប្រែកំណើតវាយយកភាពក្រាមបន្ទះ ហើយសិលាប្រែកំណើតដែលគ្មានគ្រាប់រ៉ែតម្រៀបជាជួរ ថាសិលាប្រែកំណើតគ្មានវាយភាពក្រាមបន្ទះ ។
+ សិលាអាចផ្លាស់ប្ដូរពីប្រភេទមួយទៅប្រភេទមួយទៀតតាមរយៈវដ្តសិលា ។ មនុស្សប្រើប្រាស់សិលារាប់ពាន់ឆ្នាំមកហើយ ។ សិលាមានសារៈសំខាន់ណាស់សម្រាប់ សំណង់ អាគារ ផ្លូវ និងផលិតសម្ភារៈប្រើប្រាស់ផ្សេងៗទៀត ។
សំណួរ
- តើអ្នកវិទ្យាសាស្រ្តចាត់ថ្នាក់សិលាដូចម្ដេច?
- តើសិលាមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
- តើកំអែភ្នំភ្លើងខុសពីម៉ាក់ម៉ាដូចម្តេច ?
- តើអត្រាចុះត្រជាក់នៃកំអែភ្នំភ្លើង និងម៉ាក់ម៉ាជះឥទ្ធពលដល់វាយភាពសិលាម៉ាក់ម៉ាដូចម្ដេចខ្លះ?
- ចូរពណ៍នាពីដំណើរនៃកំណកំណើតសិលាកម្ទេចកំណ។
- គេចាត់ថ្នាក់សិលាកម្ទេចកំណគីមីដោយផ្អែកលើវាយភាព និងសមាសធាតុផ្សំ តើលក្ខណៈមួយណាដែលសំខានជាងគេសម្រាប់ប្រភេទនីមួយៗ ? ចូរពន្យល់ ។
- តើកត្តាមជ្ឈដ្ឋានអ្វីខ្លះ ដែលបណ្តាលឲ្យសិលាទទូលរងនូវលំនាំប្រែកំណើត ?
- តើសិលាប្រែកំណើតវាយភាពក្រាមបន្ទះ និងវាយភាពគ្មានក្រាមបន្ទះខុសគ្នាដូចម្តេច ?
- ប្រសិនបើអ្នកមានសិលាប្រែកំណើតបីរប្រភេទ មួយមានក្រាមហ្គាណែត ហើយមួយទៀតមានក្រាមក្លូរីត ។ តើសិលាមួយណាកើតឡើងនៅជម្រៅជ្រៅជាងគេ ? ចូរពន្យល់ ។
- ចូររៀបរាប់ពីសារៈសំខាន់នៃសិលាចំពោះមនុស្ស។
ប្រភព៖ សៀវភៅសិក្សាគោលផែនដីវិទ្យាថ្នាក់ទី១២ សៀវភៅកំណែផែនដីវិទ្យាថ្នាក់ទី១២
-
2តើអ្នកវិទ្យាសាស្រ្តចាត់ថ្នាក់សិលាដូចម្ដេច?
-
3តើសិលាមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
-
4តើកំអែភ្នំភ្លើងខុសពីម៉ាក់ម៉ាដូចម្តេច ?
-
5តើអត្រាចុះត្រជាក់នៃកំអែភ្នំភ្លើង និងម៉ាក់ម៉ាជះឥទ្ធពលដល់វាយភាពសិលាម៉ាក់ម៉ាដូចម្ដេចខ្លះ?
-
6ចូរពណ៍នាពីដំណើរនៃកំណកំណើតសិលាកម្ទេចកំណ។
-
7គេចាត់ថ្នាក់សិលាកម្ទេចកំណគីមីដោយផ្អែកលើវាយភាព និងសមាសធាតុផ្សំ តើលក្ខណៈមួយណាដែលសំខានជាងគេសម្រាប់ប្រភេទនីមួយៗ ? ចូរពន្យល់ ។
-
8តើកត្តាមជ្ឈដ្ឋានអ្វីខ្លះ ដែលបណ្តាលឲ្យសិលាទទូលរងនូវលំនាំប្រែកំណើត ?
-
9តើសិលាប្រែកំណើតវាយភាពក្រាមបន្ទះ និងវាយភាពគ្មានក្រាមបន្ទះខុសគ្នាដូចម្តេច ?
-
10ប្រសិនបើអ្នកមានសិលាប្រែកំណើតបីរប្រភេទ មួយមានក្រាមហ្គាណែត ហើយមួយទៀតមានក្រាមក្លូរីត ។ តើសិលាមួយណាកើតឡើងនៅជម្រៅជ្រៅជាងគេ ? ចូរពន្យល់ ។
-
11ចូររៀបរាប់ពីសារៈសំខាន់នៃសិលាចំពោះមនុស្ស។