ជំពូកទី១៖ ភពផែនដី , មេរៀនទី១៖ ធនធានរ៉ែ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូកទី១៖ ភពផែនដី
មេរៀនទី១៖ ធនធានរ៉ែ
មេរៀនសង្ខេប
រ៉ែ កើតឡើងដោយធម្មជាតិ ជាអង្គធាតុរឹងអសរីរាង្គដែលមានទម្រង់ក្រាមនិងសមាសភាគគីមីច្បាស់លាស់ ។ យើងអាចកំណត់អត្តសញ្ញាណរ៉ែបាន ដោយសង្កេតលើពណ៌ ស្នាមពណ៌ ផ្លេកលោហៈ ដង់ស៊ីតេ ភាពរឹង ប្រព័ន្ធគ្រាប់ក្រាម ស្នាមប្រេះ និងបំណែក។ រ៉ែជាច្រើនកើតឡើងពឺម៉ាក់ម៉ានិងកំអែភ្នំភ្លើង ។ រឺអាចកកើតឡើងនៅក្នុងទឹក ក្នុងដី និងក្នុងទឹកលើផ្ទៃដី ។ រើខ្លះកើតឡើងនៅពេលមានរំហួតនៃសូលុយស្យុង ផ្ដល់នូវសម្ភារៈដែលគេប្រើប្រាស់សម្រាប់ផលិតរបស់នានាជាច្រើននៅក្នុងប្រទេសដែលពឹងផ្អែកលើឧស្សាហកម្មដូចជា ផ្លូវគមនាគមន៍រថយន្ត កុំព្យូទ័រ ជីកសិកម្ម ។ល ។ ការធ្វើអាជីវកម្មរឺក្នុងទ្រង់ទ្រាយធំ នាំឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ធនធានទឹក ខ្យល់ ជីវៈចម្រុះ និងសង្គម ដើម្បីកាត់បន្ថយការប្រើប្រាស់រ៉លោហៈ ត្រូវរកធនធានដទៃទៀតមកជំនួសនិងកែច្នៃផលិតផលលោហៈដែលប្រើប្រាស់ហើយ ។
សំណួរ ចម្លើយ
- តើយើងត្រូវសង្កេតទៅលើអ្វីខ្លះដើម្បីកំណត់អត្តសញ្ញាណរ៉ែ?
- តើរ៉ែមានកំណកំណើតដូចម្ដេច?
- តើការធ្វើអាជីវកម្មរ៉ែផ្ដល់ផលប៉ះពាល់អ្វីខ្លះ ដល់បវិស្ថាន និងសង្គម ?
ប្រភព៖ សៀវភៅសិក្សាគោលផែនដីវិទ្យាថ្នាក់ទី១២ សៀវភៅកំណែផែនដីវិទ្យាថ្នាក់ទី១២