Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ជំពូកទី១៖ ភពផែនដី , មេរៀនទី៦៖ ភ្នំភ្លើង

ជំពូកទី១៖ ភពផែនដី

មេរៀនទី៦៖ ភ្នំភ្លើង

មេរៀនសង្ខេប

ភ្នំភ្លើងកើតឡើងនៅតាមព្រំដែនជំនួបគ្នាព្រំដែនបែកចេញនឹងលើចំណុចក្តៅ។ ភ្នំភ្លើងអាចផ្ទុះខ្លាំងឬស្ងប់អាស្រ័យនឹងកំហាត់ស៊ីលីកា ទឹក និងឧស្ម័ននៅក្នុងម៉ាក់ម៉ា។ បន្ទុះស្ងប់បញ្ចេញកំអែចំណែកបន្ទប់ខ្លាំងបញ្ចេញបំណែកសិលា។ ភ្នំភ្លើងខែលភ្នំភ្លើង សាជីភ្នំភ្លើង សមាសនិងខ្ពង់រាបកំអែលភ្នំភ្លើងគឺជាសណ្ឋានដីភ្នំភ្លើង។

បច្ចុប្បន្នប្រទេសកម្ពុជាពុំមានភ្នំភ្លើងផ្ទុះទេប៉ុន្តែគេឃើញភស្តុតាងដែលបញ្ជាក់ថាប្រទេសកម្ពុជាមានភ្នំភ្លើងផ្ទុះនៅអតីតកាល។

សំណួរ ចម្លើយ ផែនដីវិទ្យា ថ្នាក់ទី១១

  • តើភ្នំភ្លើងច្រើនកើតនៅកន្លែងណាខ្លះនៃផ្ទៃផែនដី ?
  • តើបន្ទុះភ្នំភ្លើងស្ងប់បង្កើតកំអែភ្នំភ្លើង ឬបំណែកសិលាភ្នំភ្លើង ? ចូរពន្យល់ ។
  • ប្រសិនបើម៉ាកម៉ានៃភ្នំភ្លើងមួយមានសមាមាត្រទឹក និងស៊ីលីការច្រើន តើអ្នកព្យាករណ៍ថាវាបន្ទុះភ្នំភ្លើងខ្លាំងឬបន្ទុះស្ងប់ ?
  • ចូររៀបរាប់ពីប្រភេទសណ្ឋានដីភ្នំភ្លើងសំខាន់ៗទាំងបួន ។
  • ពណ៌នាពីភស្តុតាងដែលបញ្ចាក់ថាប្រទេសកម្ពុជាធ្លាប់មានភ្នំភ្លើងផ្ទុះពីអតីតកាល ។

 

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១១

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 2
មេរៀន: 6