Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ជំពូកទី១៖ ភពផែនដី , មេរៀនទី៥៖ ការរញ្ជួយដី

គ្រូបង្រៀន
Earth
9 នាក់ បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដីវិទ្យា សំណួរ ចម្លើយ ថ្នាក់ទី១០,១១,១២

ជំពូកទី១៖ ភពផែនដី

មេរៀនទី៥៖ ការរញ្ជួយដី

មេរៀនសង្ខេប

  • រញ្ជួយដី កើតឡើងនៅតាមព្រំដែនផ្លាកតិចតូនិចនៅពេលផ្លាកតិចតូនិចទង្គិចគ្នា រអិលប៉ះគ្នា ឬរសាត់ចេញពីគ្នា ។ សិលានៅតាមបណ្តោយស្នាមប្រេះមានលក្ខណៈពីរយ៉ាងគឺលក្ខណៈប្លាស្ទិចនិងលក្ខណៈយឺត ។ កំហូចទ្រង់ទ្រាយក្នុងលក្ខណៈយឺតបណ្តាលឲ្យស្រទាប់សិលារួញចូលហើយរលាស់បង្កើតបានជារញ្ជួយដី ។
  • គេចែករញ្ជួយដីជាបីប្រភេទ គឺរលកP រលកS និងរលកL។ រលករញ្ជួយដីទាំងបីនេះធ្វើចលនាខុសៗគ្នាកាត់ផែនដី។ រញ្ជួយវិទូប្រើប្រាស់ក្រាបរញ្ជួយដី ដើម្បីកំណត់ពេលវេលានិងទីកន្លែងដែលវាកើតឡើង។ គេប្រើមាត្រដ្ឋានរិចឆ្ទ័រនិងមេការលី ដើម្បីវាស់កម្លាំងនិងអត្រាបំផ្លាញនៃរញ្ជួយដី។
  • មូលហេតុដែលបណ្ដាលអោយមានការបំផ្លាញរួមមានការអង្រួនដី ភក់រាវរំញ័របន្ទាប់និងរលកសូណាមិ។
  • ដើម្បីការពាររញ្ជួយដីអ្នកត្រូវមានការរៀបចំគម្រោងចាប់តាំងពីមុនពេលរញ្ជួយដី ក្នុងពេលរញ្ជួយដី និងក្រោយពេលរញ្ជួយដីបានបញ្ចប់។

សំណួរ ចម្លើយ ផែនដីវិទ្យា ថ្នាក់ទី១១

  • តើរញ្ជួយដីកើតឡើងនៅកន្លែងណាខ្លះ ?
  • ចូររៀបរាប់ពីភាពខុសគ្នានៃរញ្ចួយដីតាមប្រភេទនៃចលនាផ្លាក និងបំណាក់ស្រុត ។
  • តើរលក P និងរលក S និងរលក L ធ្វើចលនាខុសគ្នាដូចម្តេចខ្លះ ?
  • តើរលកស៊ូណាម៉ិ នៅមហាសមុទ្រឥណ្ឌាឆ្នាំ ២០០៤ កើតឡើង ដូចម្តេចនិងបានបំផ្លាញអ្វីខ្លះ ?
  • តើអ្នកគួរធ្វើដូចម្តេចខ្លះ ដើម្បីការពារសុវត្ថិភាពពេលមានរញ្ចួយដី ?

 

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១១

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 6