Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ជំពូកទី១៖ នានាភាពនៃភាវរស់ , មេរៀនទី៦៖ សត្វ

គ្រូបង្រៀន
ជីវវិទ្យា
83 សិស្ស បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ជីវវិទ្យា មេរៀនសង្ខេប ថ្នាក់ទី១០,១១,១២

ជំពូកទី១៖ នានាភាពនៃភាវរស់

មេរៀនទី៦៖ សត្វ

មេរៀនសង្ខេប

+ ដង្កូវខ្លួនសំប៉ែតមានរាងសំប៉ែតហើយទន់ ។ ដង្កូខ្លះជាបរាសិតលើកោសិកាធ្មួលដូចជាតេនញ៉ាជាដើម ។ មនុស្សមានប៉ារ៉ាសិតតេនញ៉ាក្នុងខ្លួនកាលណាគេបរិភោគសាច់ជ្រូកឬសាច់គោដែលមិនបានចម្អិនឬសម្លាប់គីសបានល្អ ។

+ ដង្កូវខ្លួនមូលមានរាងមូលស្រួចចង់ដើម ។ វារស់ជាប៉ារ៉ាស៊ីតលើសារពាង្គកាយធ្មួលដូចជាព្រូនជាដើម ។ ព្រូនជាសត្វស្ថិតនៅធ្វើការបង្កកំណើតក្នុង  ។

+ ដង្កូខ្លួនកង់មានខ្លួនវែងហើយសារពាង្គកាយជាកង់ៗ ។ ជន្លេនជាសត្វទ្វេភេទ ។ ប៉ុន្តែវាមិនសូវធ្វើស្វ័យបង្កកំណើតទេ ។ ជន្លេនមានប្រយោជន៍ដោយធ្វើឲ្យដីធូរនិងមានជីវជាតិ ។ វាក៏ជាចំណីរបស់ត្រីនិងបក្សីផងណា ។

+ ត្រីជាសត្វឆ្អឹងកងមុនគេបង្អស់ដែលបន្សាំជីវិតក្នុងទឹកអាស្រ័យដោយមានសេរីរាង្គដូចជាព្រុយ ស្រកា ស្រកី ប្លោកខ្យល់ជាដើម ។ ត្រីជាសត្វអថេរកម្ដៅ ឯកភេទហើយការបង្កកំណើតប្រព្រឹត្តទៅក្រៅសារពាង្គកាយនិងនៅក្នុងទឹក ។

+ អំភីបជាសត្វអថេរកម្ដៅរស់ក្នុងទឹកដោយដកដង្ហើមតាមស្រកី(កូនក្អុក) ។ បន្ទាប់មកវាទៅរស់នៅលើគោកដោយដកដង្ហើមតាមសួត ។ ពេលពេញវ័យវាចុះក្នុងទឹកដើម្បីបន្តពូជ ។ ការបង្កកំណើតប្រព្រឹត្តិទៅក្រៅរាងកាយ ។

+ ល្មូនជាសត្វអថេរកម្ដៅរស់នៅលើគោក ។ ល្មូននខ្លះរស់នៅក្នុងទឹកដូចជាអណ្ដើក ក្រពើ ជាដើម ។ ល្មូនមានស្បែកក្រាស់ តម្រងនោម ស៊ុតរុំព័ទ្ធដោយសំបកដែលការពារការបាត់បង់ជាតិទឹក ។ ការបង្កកំណើតប្រព្រឹត្តទៅក្នុងសារពាង្គកាយមេដោយបញ្ចេញជាស៊ុតរួចញាស់ ។

+ បក្សីជាសត្វអថេរកម្ដៅខ្លួនរបស់វាគ្រប់ដណ្ដប់ដោយរោមនិងស្លាប ។ បក្សីមានសរីរាង្គដែលបន្សាំទៅនឹងការហើ ដូចជាស្លាប ថង់ខ្យល់ ឆ្អឹងប្រហោង ។ ការបង្កកំណើតប្រព្រឹត្តទៅក្នុងសារពាង្គកាយមេដោយបញ្ចេញជាស៊ុត ។ ហើយវាក្រាបពងដើម្បីភ្ញាស់កូន ។

+ ថនិសត្វជាសត្វថេរកម្ដៅ ។ ចិញ្ចឹមកូនដោយទឹកដោះ ។ ថនិសត្វខ្លះរស់នៅក្នុងទឹក(ត្រីបាឡែន) ខ្លះហើយនៅឱកាស (ប្រជៀវ) និងខ្លះទៀតនៅលើដី (ជ្រូកគោក្របី) ។ ការបង្កកំនើតប្រព្រឹត្តទៅក្នុងតាគាមកាយមេ ។ អំប្រ៊ីយ៉ុងលូតលាស់យូរនៅក្នុងស្បូនហើយរស់បានអាស្រ័យដោយសុករបស់មេ ។ ទងសុភាពរវាងសុកមេរទៅនិងកូន ។ កូនកើតមកចិញ្ចឹមជីវិតដោយសារទឹកដោះរបស់មេ ។

សំណួរ

  • ដូចម្ដេចដែលហៅថា សត្វឥតឆ្អឹងកង ?
  • ដូចម្ដេចដែលហៅថា សត្វឆ្អឹងកង ?
  • ចូរពណ៌នាពីវដ្តជីវិតរបស់តេញ៉ា ។
  • ចូលប្រៀបធៀបប្រដាប់របត់ឈាមត្រីនិងបក្សី ?
  • តើត្រីបន្តពូជដូចម្ដេច ?
  • តើថនិកសត្វបន្តពូជដូចម្ដេចដែរ ?

ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១០ សៀវភៅកំណែជីវវិទ្យាថ្នាក់ទី១០

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 7
កម្រឹត វិទ្យាល័យ