ជំពូកទី១៖ នានាភាពនៃភាវរស់ , មេរៀនទី៥៖ រុក្ខជាតិ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ជំពូកទី១៖ នានាភាពនៃភាវរស់
មេរៀនទី៥៖ រុក្ខជាតិ
មេរៀនសង្ខេប
រុក្ខជាតិស្ទើរទាំងអស់ ជាសារពាង្គកាយស្វ័យជីពដែលផលិតអាហារដោយខ្លួនឯង ។ រុក្ខជាតិជាសារពាង្គកាយពហុកោសិកា (អឺការីយ៉ូត)ដែលកោសិការបស់វាព័ទ្ធជុំវិញដោយភ្នាសគ្រោង ។ រុក្ខជាតិទាំងអស់ចែកជាពីរក្រុម : រុក្ខជាតិគ្មានសរសៃនាំនិងរុក្ខជាតិមានសរសនាំ ។ វដ្ដជីវិតរបស់រុក្ខជាតិមានពីរដំណាក់កាលគឺ ស្ប៉ូរ៉ូភីតនិងកាម៉ែតូភីត ។
រុក្ខជាតិគ្មានសរសនាំមានស្លែនិងអេប៉ាទិច ។ វាគ្មានដើម ស្លឹក និងឫសពិតប្រាកដទេ ។វារស់នៅក្នុងតំបន់សើម ហើយអាចស្រូបទឹកនិងសារធាតុចិញ្ចឹមដោយផ្ទាល់ពីដី ។
រុក្ខជាតិមានសរសនាំមានប៉ប្រកនិងរុក្ខជាតិមានគ្រាប់ ។ រុក្ខជាតិមានសរសៃនាំមានដើមឫស និងស្លឹកពិតប្រាកដ ។ ប្ញសភ្ជាប់រុក្ខជាតិទៅនឹងដីហើយស្របយកទឹកនិងសារធាតុចិញ្ចឹមពីដីមកវិញ ។ ដើមដឹកនាំសារធាតុរវាងប្ញសនិងស្លឹក ។ វាទ្រទ្រង់រុក្ខជាតិនិងទ្រស្លឹក ។ ស្លឹកចាប់យកថាមពលពន្លឺព្រះអាទិត្យសម្រាប់ធ្វើរស្មីសំយោគ ។
ប៉ប្រកគ្មានគ្រាប់ទេ វាបន្តពូជដោយស្ប៉។ រុក្ខជាតិមានគ្រាប់ប្រើប្រាស់លំអងនិងគ្រាប់សម្រាប់បន្តពូជ ។
សំណួរ
- តើដំណាក់កាលទាំងពីរនៃវដ្តរុក្ខជាតិមានអ្វីខ្លះ?
- ដូចម្ដេចដែលហៅថា រុក្ខជាតិគ្មានសរសៃនាំ?
- ដូចម្ដេចដែលហៅថា រុក្ខជាតិមានសរសៃនាំ?
- សរសៃនាំនិងរុក្ខជាតិគ្មានសរសៃនាំខុសគា្នដូចម្តេច ?
- តើស្លែជារុក្ខជាតិដូចម្ដេច?
- តើលក្ខណៈសំខាន់ពីរយ៉ាងរបស់រុក្ខជាតិមានគ្រាប់គឺអ្វីខ្លះ ?៖
- ចូរប្រាប់ឈ្មោះផ្នែកទាំងបីរបស់គ្រាប់និងនាទីរបស់ផ្នែកនីមួយៗ ។
ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១០ សៀវភៅកំណែជីវវិទ្យាថ្នាក់ទី១០
-
2តើដំណាក់កាលទាំងពីរនៃវដ្តរុក្ខជាតិមានអ្វីខ្លះ?
-
3ដូចម្ដេចដែលហៅថា រុក្ខជាតិគ្មានសរសៃនាំ?
-
4ដូចម្ដេចដែលហៅថា រុក្ខជាតិមានសរសៃនាំ?
-
5សរសៃនាំនិងរុក្ខជាតិគ្មានសរសៃនាំខុសគា្នដូចម្តេច ?
-
6តើស្លែជារុក្ខជាតិដូចម្ដេច?
-
7តើលក្ខណៈសំខាន់ពីរយ៉ាងរបស់រុក្ខជាតិមានគ្រាប់គឺអ្វីខ្លះ ?៖
-
8ចូរប្រាប់ឈ្មោះផ្នែកទាំងបីរបស់គ្រាប់និងនាទីរបស់ផ្នែកនីមួយៗ ។