ជំពូកទី១៖ នានាភាពនៃភាវរស់ , មេរៀនទី៣៖ ប្រូទីស
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ជំពូកទី១៖ នានាភាពនៃភាវរស់
មេរៀនទី៣៖ ប្រូទីស
មេរៀនសង្ខេប
- ប្រូទីស ជាសារពាង្គកាយឯកកោសិកាឬពហុកោសិកា ជាបរជីពឬស្វ័យជីព ។ ប្រូទីសចែកជាបីក្រុមគឺ ប្រូទីសសត្វ ប្រូទីសរុក្ខជាតិ ប្រូទីសផ្សិត.
- តាមរបៀបរស់នៅនិងការផ្លាស់ទី គេចែកប្រូទីសសត្វជាបូនក្រុមគឺ អាមីប ប៉ារ៉ាមេស៊ី សាឌីយ៉ា និងសូរ៉ូសូអ៊ែ។ វាបន្ដពូជដោយភេទនិងឥតភេទ ។ ប្រូទីសសត្វភាគចើនជាវាគឺ បរាសិត។
- ប្រូទីសរុក្ខជាតិឯកកោសិកាមាន អឺគ្លីននិងឌីយ៉ាតូម ។ ប្រូទីសរុក្ខជាតិពហុកោសិកាមានសារាយបៃតង សារាយក្រហម និងសារាយត្នោត ។ ប្រូទីសរុក្ខជាតិជាចំណីរបស់តីនិងសត្វទឹកផ្សេងទៀត ។
- ប្រូទីសផ្សិតមានស្លែភក់និងផ្សិតទឹក ។ ប្រូទីសផ្សិតខ្ល៖ ដូចជា ផ្សិតទឹកបរាសិតលើសត្វទឹក។
សំណួរ និងលំហាត់
- តើប្រូទីសជាអ្វី? វាមានប៉ុន្មានក្រុម ?
- តើអាមីបបង្កជំងឺអ្វីដល់មនុស្ស ? តើធ្វើដូចម្ដេចដើម្បីជៀសវាងពីការបង្ករោគនេះ ?
- តើជំងឺគ្រុនចាញ់បណ្តាលមកពីអ្វី ?
- ហេតុអ្វីបានជាគេចាត់ទុកអឺគ្លីនជាប្រូទីសសត្វផងនិងប្រូទីសរុក្ខជាតិផង?
ប្រភព៖ សៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី១០ សៀវភៅកំណែជីវវិទ្យាថ្នាក់ទី១០
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ