Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ជីវប្រវត្តិសាស្រ្តាចារ្យ​វ៉ាន់ឌី កាអុន

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ភាសាខ្មែរ

ជីវប្រវត្តិសាស្រ្តាចារ្យ​វ៉ាន់ឌី កាអុន

លោក វ៉ាន់ឌី កាអុន (vandy kaonn) កើតនៅឆ្នាំ ១៩៤២ គឺជាអ្នកវិភាគប្រវត្តិសាស្រ្តកម្ពុជានិងងឲអក្សរសិល្ប៍ខ្មែរ ហើយលោកក៏ជាអ្នកនិពន្ធសៀភៅមួយចំនួនទាក់ទង នឹងទស្សនវិទ្យា សង្គមវិទ្យា នយោបាយ និងប្រវត្តិសាស្រ្តជាភាសាខ្មែរនិងបារាំង។ លោក វ៉ាន់ឌី កាអុន បានសិក្សាផ្នែកសង្គមវិទ្យានៅ Sorbonne (សាកលវិទ្យាល័យប៉ារីស) ហើយបានបញ្ចប់នៅឆ្នាំ ១៩៧០ ។ លោកត្រូវបានប្រជាជនខ្មែរស្គាល់យ៉ាងទូលំលាយតាមរយៈកម្មវិធី ប្រវត្តិសាស្រ្តខ្មែរ និងអក្សរសិល្ប៍ខ្មែរ របស់វិទ្យុបារាំងអន្តរជាតិផ្សាយជាខេមរភាសា ។

លោកបានបំពេញវិជ្ជា នៅបឋមសិក្សានិងមធ្យមសិក្សាក្នុងក្រុងភ្នំពេញ ។ បន្ទាប់ពីបានប្រឡងជាប់មធ្យមសិក្សាបត្របានទទួលតំណែងជាសាស្រ្តចារ្យភាសាបារាំងនៅអនុវិទ្យាល័យ ព្រៃនប់ក្នុងខេត្តកំពត់ ។

នៅឆ្នាំ១៩៦៨​លោកបាន មកធ្វើការជាអ្នកនិពន្ធការសែត ភាសាបារាំង Cambodge ក្រោមការដឹកនាំដោយលោក ចៅ សេង ជាឥស្សរជននិងជារដ្ឋមន្រ្តី មានឥទ្ធិពលរបស់សម្តេចសសីហនុ ក្នុងសម័យសង្គមរាស្រ្តនិយម ។ នៅក្នុងឆ្នាំដដែលនេះ លោកទទួលតួនាទីជាចាងហ្វាង នៃភ្នាក់ងារខ្មែរសារព័ត៌មាន (AKP)

នៅឆ្នាំ ១៩៦៩ លោកបានទទួលដំណែងជាលេខាធិការនៃកិច្ចការនយោបាយនៅក្រសួងអប់រំជាតិ ។ នៅឆ្នាំដដែលលោកបានសហការជាមួយមិត្តដែលមានជំហរនិងគំនិតនយោបាយដូចគ្នាបង្កើតការសែតភាសាបារាំងមួយមានឈ្មោះថា Le Courrier Phnompenhnois ។ នៅឆ្នាំ១៩៧០ លោកបានទទួលការតែងតាំងជា ចាង ហ្វាង នៃភ្នាក់ងារខ្មែរសារព័ត៌មាន (AKP) ជាចាង ហ្វាង រងព្រឹត្តបត្រចតុមុខ និងជាទីប្រឹក្សាការសែតមហាជន ។ ទន្ទឹមនឹងមុខងារទាំងនេះ លោកបង្រៀនទស្សនវិជ្ជានៅវិទ្យាល័យធំៗពីរនៅក្រុងភ្នំពេញ ។

លោកបានមកបន្តវិជ្ជាផផ្នែកឧត្តមសិក្សា នៅប្រទេសបារាំងនៅឆ្នាំ ១៩៧២ ហើយបានត្រឡប់ទៅភ្នំពេញនៅឆ្នាំ ១៩៧៤ ។ លោកបានបន្តការស្រាវជ្រាវរហូតដល់ឆ្នាំ ១៩៧៥ដោយបានបោះពុម្ភផ្សាយនូវសិក្សាកថាមួយចំនួន ។ លោកបានរួចផុតពីសម័យខ្មែរក្រហមហើយលោកបានចូលទៅជាសមាជិក រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា  ដែលបាន​បង្កើតឡើងនៅថ្ងៃ ទី ២ ខែ ធ្នូ ឆ្នាំ ១៩៧៨ ។ ដោយជំនួយកងទ័ពស្មគ្រចិត្តវៀតណាមនិងកងកម្លាំងប្រដាប់ អាវុធប្រជាជនខ្មែរក្រោមកិច្ចដឹកនាំរបស់ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយយកអំណាចពីរបបខ្មែរក្រហម កម្ពុជាប្រជាធិបតេយ្យនៅថ្ងៃទី៧ ខែ​ មករា ឆ្នាំ ១៩៧៩ ។

នៅឆ្នាំ ១៩៨១ លោកបានទទួលការតែងតាំងជាទីប្រឹក្សារដ្ឋ ។ នៅឆ្នាំដដែលនេះ លោកបានបង្កើតនៃវិទ្យាស្ថានសង្គមសាស្រ្តក្នុងគោលដៅសិក្សា បែបវិទ្យាសាស្រ្តពីសង្គមនិងនយោបាយ  ហើយលោកជានាយកដឹកនាំវិទ្យាស្ថា​ននេះរហូតដល់ឆ្នាំ ១៩៨៩ ។ អ្នកស្រាវជ្រាវបរទេសនានាដែលបានមកទស្សនាស្រាវជ្រាវកម្ពុជា តែងមកសាកសួរនិងគារវកិច្ច ចំពោះលោកជានិច្ច ហើយអ្នកទាំងនោះនោះស្គាល់ម្យ៉ាងថា លោកជាបញ្ញាវ័ន្តមួយរូបរបបថ្មីនេះ ហើយម្យ៉ាងទៀតលោកតំណាងចរន្តទំនើបនិយមក្នុងរបបអំណាចនិងបក្ស ។

ដោយមានទំនាស់ទំនុយនិងរដ្ឋាភិបាលមជ្ឈឹមបក្សកម្មុយនីស្តកម្ពុជា លោកបានត្រឡប់មកប្រទេសបារាំងវិញហើយបានទទួលសិទ្ធិជាជនភៀសខ្លួននយោបាយ ។ សព្វថ្ងៃ លោកធ្វើការជាអ្នកសារព័ត៌មានចូលនិវត្តន៍ នៃវិទ្យុបារាំងអន្តរជាតិ ក្នុងកម្មវិធីភាសាខ្មែរ ( Radio France Internationa; RFI ) ដោយលោកមានឯកទេសផ្នែកសិក្សាវិភាគអក្សរសិល្ប៍ខខ្មែរ​ និងវិភាគសៀវភៅចេញថ្មី ផ្នែកនយោបាយ សេដ្ឋកិច្ចលសង្គម ។

ទន្ទឹមនឹងកិច្ចការប្រចាំថ្ងៃដើម្បីដោះស្រាយជីវភាព លោកបូជាពេលវេលាទំនេរលើសំណេរនិងការស្រាវជ្រាវ ។ អាស្រ័យដោយលោកស្គាល់និងបានរស់នៅក្នុងរបបបួនធំៗ នៅស្រុកខ្មែរ ទាំងនេះគឺជាបទពិសោធន៍សំខាន់នាំឲ្យលោកផលិតបានស្នាដៃសំណេរមួយចំនួនហើយក្នុងបច្ចុប្បន្ននេះលោកកំពុងសរសេរនិក្ខេបបទណាមួយក្រោមការដឹកនាំដោយ សាស្រ្តាចារ្យ Pierre Richard Feray នៅសាកលវិទ្យា Nice ដែលមានប្រធានបទឈ្មោះ ប្រទេសកម្ពុជានិងផលវិបាកក្នុងការចូលរួមរស់នៅក្នុងពិភពលោកទំនើប (Le Cambodge ett ses difficulties dinsertion au monde moderne) ។

ស្នាដៃនិពន្ធរបស់លោករួមមាន៖

  • សង្គមសក្តិភូមិខ្មែរនៅក្នុងរឿងទុំទាវ ភាគ១ ភ្នំពេញ១៩៧១
  • ក្បួនចិត្តសាស្រ្ត សិក្សាកថាភ្នំពេញ ១៩៧១
  • វិភាគទាននៃការសិក្សា ប្រាដកនិយម និងអណ្តែតអណ្តូងនិយម សង្គមសក្តិភូមិខ្មែរក្នងុរឿងទុំទាវ ទិដ្ឋភាពខ្លះៗនៃសង្គមខ្មែរ សិក្សាកថាភ្នំពេញ ១៩៧៣
  • វិភាគទាននៃការសិក្សាអក្សរសិល្ប៍ខ្មែរ ចលនាអក្សរសិល្ប៍ ជីវីតនិយមតាមរយៈរឿងសុភាទន្សាយ វិចារនិយមតាមរយៈរឿងធនញ្ជ័យ សោកនាដកម្មតាមរយៈរឿងកាកី ភ្នំពេញ
  • សង្គមសាស្រ្ត ភ្នំពេញ ១៩៧៣
  • Thmenh chey en francais ctude phnom penh 1973
  • សោកនាដកម្មនៃការអផ្សុករបស់អ្នកស្រី បូវារី សិក្សាកថាអក្សរសិល្ប៍បារាំង ភ្នំពេញ ១៩៧៤
  • Reflexion sur la literature khmere en francais etude phnom penh 1981
  • រឿងព្រេងបុរាណខ្មែរ ភាគ១ កម្រងជ្រើសរើសបោះពុម្ពឡើងវិញ ភ្នំពេញ១៩៨៧
  • រឿងព្រេងបុរាណខ្មែរ ភាគ២កម្រងជ្រើសរើសបោះពុម្ពឡើងវិញ ភ្នំពេញ ១៩៨៧
  • កោះបិសាច រឿងនិទានភ្នំពេញ ១៩៨៧
  • cambodge 1940- 1990 la fin dune epoque essai paris 1991
  • cambodge ou la politique sans les cambodgiens essai paris LHarmattan 1993
  • cambodge la nuit sera longue seei edite par lassociation Fond daides au cambodge ( FAC ) paris 1996
  • អក្សរសិល្ប៍បារាំងសតវត្សរ៍ទី ២០ ការផ្សព្វផ្សាយរបស់អ្នកនិពន្ធភ្នំពេញ ២០១០
  • អក្សរសសិល្ប៍បារាំងសតវត្សរ៍ទី ១៩ការផ្សាយរបស់អ្នកនិពន្ធ ភ្នំពេញ២០១០
  • ប្រវត្តិសាស្រ្តកម្ពុជា ភាគ១ការផ្សាយរបស់អ្នកនិពន្ធភ្នំពេញ២០១០
  • ប្រវត្តិសាស្រ្តកម្ពុជា ភាគ២ការផ្សាយរបស់អ្នកនិពន្ធភ្នំពេញ២០១០
  • ប្រវត្តិសាស្រ្តកម្ពុជា ភាគ៣ការផ្សាយរបស់អ្នកនិពន្ធភ្នំពេញ២០១០
  • សុបិននិងការពិត ភាគ១ សមាគមន៍កម្ពុជាអាស៊ី ភ្នំពេញ២០១២
  • សុបិននិងការពិត ភាគ២ សមាគមន៍កម្ពុជាអាស៊ី ភ្នំពេញ២០១២
  • ទិដ្ឋភាពខ្លះៗនៃទស្សនវិជ្ជាភ្នំពេញ ២០១៣ ។

ប្រវត្តិសាស្រ្តចារ្យ ឡាយ ហ៊ុនគី

        អ្នកស្រី ឡាយ ហ៊ុនគីឬត្រូវបានគេស្គាល់ទូទៅថា អ្នកស្រីនៅប្រទេសកម្ពុជា ។ អ្នកស្រីគឺជាអ្នកនិពន្ធសៀវភៅអរិយធម៌ខ្មែរ សម្រាប់ថ្នាក់ទីបញ្ចប់ បោះពុម្ពឆ្នាំ ១៩៧៤ ។

អ្នកស្រី ឡាយ ហ៊ុនគី កើតនៅថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ ១៩៣៥ នៅភូមិស្រមោច ឃុំ ព្រះនេត្រព្រះ ស្រុក ព្រះនេត្រព្រះ ខេត្តបាត់ដំបង​ ។​

ការសិក្សា៖

  • ឆ្នាំ ១៩៤៧ រៀននៅបឋមសិក្សា
  • ឆ្នាំ ១៩៥៧ ធ្វើគ្រូបង្រៀន
  • ឆ្នាំ ១៩៦២ ចូលរៀននៅវិទ្យាស្ថានជាតិគរុកោសល្យ ផ្នែកអប់រំសាស្រ្តចារ្យ
  • ឆ្នាំ ១៩៦៨ ប្រឡងជាប់បរិញ្ញប័ត្រអក្សរសាស្រ្ត

ការងារ៖

  • ឆ្នាំ១៩៧៤ ធ្វើសាស្រ្តចារ្យនៅវិទ្យាល័យព្រះស៊ីសុវត្ថិក្រុងភ្នំពេញ
  • ឆ្នាំ ១៩៧៥ បានទទួលតំណែងជានាយកវិទ្យាល័យនារីក្រុងភ្នំពេញ
  • ឆ្នាំ ១៩៩០ ១៩៩៤ធ្វើជានាយកវិទ្យាល័យមង្គលបូរីខេត្តបាត់ដំបង

ស្នាដៃនិងការងារ

អ្នកស្រី ឡាយ ហ៊ុនគី ជាសាស្រ្តចារ្យ បរិញ្ញប័ត្រអក្សរសាស្រ្តខ្មែរ ជានាយកមធ្យមសិក្សាកម្រិត២ ស្រុកមង្គលបូរី ឆ្នាំ ១៩៨៥ ១៩៨៦ និងជានាយកនៃវិទ្យាល័យមង្គលបូរី នៅថ្ងៃទី២៤ កក្កដា ១៩៩០ ។

អ្នកស្រីត្រូវបានគេស្គាល់ទូទៅថា អ្នកស្រី ត្រឹង ងា​ គឺជាសាស្រ្តចារ្យនិងជាប្រវត្តិវិទូដ៏ល្បីល្បាញម្នាក់នៅកម្ពុជា ។  អ្នកស្រី គឺជាអ្នកនិពន្ធសៀវភៅអរិយធម៌ខ្មែរ សម្រាប់ថ្នាក់ទីបញ្ចប់បោះពុម្ព១៩៧៤ ។

ជីវីតគ្រួសារ

        អ្នកស្រី ឡាយ ហ៊ុន គី បានរៀបអាពាហ៍ពិពាហ៍ជាមួយលោក ត្រឹង ងា ហើយដែលឈ្មោះនេះត្រួវបានគេស្គាល់ជាទូទៅថាជាអ្នកស្រី ដោយសម័យនោះហៅតាមទម្លាប់បារាំងគឺហៅឈ្មោះស្វាមី ។ អ្នកទាំងពីរមានកូនចំនួន ៤នាក់គឺ៖

  • ត្រឹង បញ្ញារិទ្ធ ភេទប្រុស
  • ត្រឹង សុគន្ធវារី ភេទស្រី
  • ត្រឹងបញ្ចារុន ភេទប្រុស
  • ត្រឹង សុន្ថារា ភេទប្រុស ។

ប្រវិត្តសាស្រ្តចារ្យ នួន កន​

សាស្រ្តចារ្យ នួន កន កើតនៅថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ ១៩៣៤ ក្នុងក្រុងភ្នំពេញ ។ លោក នួន កន ជាសាស្រ្តចារ្យនាដសាស្រ្តនៃមហាវិទ្យាល័យវិចិត្រសិល្បៈភ្នំពេញ ។ លោកបានចូលជាសមាជិកអ្នកនិពន្ធខ្មែរ តាំងពីថ្ងៃទី ១ ខែ មករា ឆ្នាំ ១៩៥៨ ។

លោកបានទទួលអាហារូបករណ៍អាមេរិកាំង មូលនិធិអាស៊ី ( Asia Foundation ) នៅភ្នំពេញ ។ ពីឆ្នាំ ១៩៦១ ១៩៦៥ លោកបានទៅរៀនសិល្បៈនាដកម្មនិងការដឹកនាំរឿងល្ខោន ពីប្រទេសបារាំងក្រោមការដឹកនាំរបស់គ្រូ Pierr Valde ចាងហ្វាងសាលាល្ខោនឈ្មោះ Teatre Traoin ។ នៅឆ្នាំ ១៩៦៦ ១៩៦៧ លោកបានត្រឡប់ ជាប់សញ្ញាបត្រវិជ្ជាស្ថានសិក្សាល្ខោននាដកម្ម ( Institude detudes theatrale ) នៅសកលវិទ្យាល័យប៉ារីស ទី៣ស្ហោបោន  (Paris III Sorbonne) ប្រទេសបារាំង ។ ឆ្នាំ១៩៦៧ ១៩៦៨ លោកបានទៅសិក្សានៅមជ្ឈ​មណ្ឌលសិក្សាវិទ្យាល័យអន្តរជាតិ ខាងការអប់រំសិក្សានិងស្រាវជ្រាវសិល្បៈនាដសាស្រ្ត CUIFERD  នៅ Nancy ប្រទេសបារាំងហើយលោកបានប្រឡងជាប់ សញ្ញាបត្រជាន់ខ្ពស់សិក្សាដកម្ម ។

លោកបានត្រលប់មកភ្នំពេញ បំពេញការងារជាសាស្រ្តាចារ្យ នៅសាកលវិទ្យាល័យវិចិត្រសិល្បៈភ្នំពេញដដែល ។ ឆ្នាំ១៩៧៤ ១៩៧៦ លោកបានទទួលអាហារូបករណ៍អាមេរិកាំងមូលនិធិជប៉ុន (Japan Foundation) នៅតូក្យូ ដើម្បីស្រាវជ្រាវល្ខោនបុរាណ ណូ ។ បន្ទាប់ពី​ខ្មែរក្រហមមកកាន់អំណាចនៅភ្នំពេញ លោកមិនអាចចូលមកកម្ពុជាវិញបានទេលោកបានទៅរស់នៅប្រទេសសហរដ្ឋមអាមេរិចរហូតដល់ឆ្នាំ ១៩៩១ ទើបត្រឡប់ទៅរស់នៅប្រទេសជប៉ុន ជាមួយភរិយាជាជនជាតិជប៉ុន ។ ឆ្នាំ ១៩៩៣ ដល់ ១៩៩៦មហាវិទ្យាល័យជាតិខាងភាសាបរទេស (Tokyo Gaikokugo Daigaku) នៅតូក្យុបានទទួលលោកឲ្យធ្វើជាសាស្រ្តាចារ្យភាសាខ្មែរ ។ ពេលលោកចូលនិវត្តន៍ លោកបានត្រលប់ទៅរស់នៅ Long Beach សហរដ្ឋអាមេរិច ។ បើទោះបីជានៅសហរដ្ឋអាមេរិចក្តីឬនៅជប៉ុននក្តី លោកជាអ្នកការពារវប្បធម៌ អរិយធម៌ខ្មែរ យ៉ាងសកម្មនិងជានិរន្តរទាំងផ្នែកសមាគន៍ខ្មែរទាំងផ្នែកមនុស្សធម៌ ។ លោកក៏ជាសិស្ស របស់លោក ហង្ស ធុនហាក់ ជំនាន់លោក ហង់ ជួន និងលោក ឆេង ផុន​ ។ លោកបានទទួលអនិច្ចកម្មនាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ ២០០២ វេលាម៉ោង៩ព្រឹកដោយលរោគាពាធក្នុងជន្មាយុ៦៨ឆ្នាំនៅឡុងប៊ិច សហរដ្ឋអាមេរិក ។

ចំណែកឯស្នាដៃសំខាន់ៗរបស់លោក មានដូចជារឿងល្ខោននិងសិក្សាកថា ដូចបានរ៉ាយរ៉ាប់ខាងក្រោម៖

  • ស្នាដៃពិសេសមូយ របស់លោកនួន កន គឺលោកបាននិពន្ធបទភ្លេងនងិចម្រៀងជាតិសាវតាខ្មែរ ដែលយើងគ្រប់គ្នាច្រឡំថា ជាស្នាដៃរបស់សម្តេចសង្ឃរាជ ជួន ណាត ។ បទនេះបាននិពន្ធឡើង នៅថ្ងៃ១២ ខែ កញ្ញា ឆ្នាំ១៩៥៨ ដោយលោក នួន កន យកតាមលំនាំបទបុរាណខ្មែរ ដែលមានឈ្មោះថា​​ ស្រីខ្មែរត្បាញ បនាយកទៅប្រកួតក្នុងទិវាមហោស្រពជាតិឆ្នាំ ១៩៥៨ បានទទួលរង្វាន់ពានមាស ពីមហាក្សត្រយានី ស៊ីសុវត្ថិ កុសមៈ នារីរតន៍សិរីវឌ្ឍនា ។
  • កម្រងសិល្បៈសិក្សា ទំនុកច្រៀងនិងអក្សរភ្លេងឆ្នាំ ១៩៥៩ មាន៣៦ទំព័រ
  • រឿង ឧក្រិដ្ឋកម្មនិងទណ្ឌកម្មជារឿងល្ខោនដែលប្រែសម្រួលដោយលោក នួន កន និង អ៊ុក សុជាតិនាឆ្នាំ ១៩៧៣ មាន៧០ទំព័រ
  • សភាពខ្លះនៃអក្សរសាស្រ្តខ្មែរ គឺជាសិក្សាកថា តូក្យូ១៩៩៧
  • កម្រងអត្ថបទសិក្សាកថា នៅឡុងប៊ិច ឆ្នាំ១៩៩៩មាន៤២ទំព័រ
  • រឿងព្រលឹងចងពៀរ ជារឿងល្ខោន (ខ្សែរអាត់សម្លេង) នៅឡុងប៊ិចឆ្នាំ ១៩៩៩
  • រឿងព្រលឹងយុត្តិធម៌ ជារឿងល្ខោន (ខ្សែអាត់សំឡេង) នៅឡុងប៊ិចឆ្នាំ ១៩៩៩
  • រឿងរទេះដឹកឥដ្ឋ ប្រែប្រួលពីនាដកម្មសំស្ក្រឹតដែលបានប្រែជាភាសាបារាំង ឆ្នាំ២០០០មាន១១៣ទំព័រ ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1