Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ជីវប្រវត្តិព្រឹទ្ធាចារ្យ ក្រម ង៉ុយ

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ភាសាខ្មែរ

ជីវប្រវត្តិព្រឹទ្ធាចារ្យ ក្រម ង៉ុយ

អ្នកភិរម្យភាសា អ៊ូ ឈ្មោះពេញ អ៊ុក អ៊ូ ហៅងុយ កើតនៅគ.ស ១៨៦៥ ព.ស ២៤០៨ នៅភូមិអណ្តូងស្វាយ ឃុំកំបូល ស្រុកភ្នំពេញ ខេត្តកណ្តាល ។ បិតាលោកនា​ម អ៊ុក ធ្វើមេឃុំកំបូល មានគោរម្យងារជា ចៅលពញាធម្មធារា ។ ចៅពេញអ៊ុក ជាប់សាច់ញាតិនឹងម្ចាស់ប៉ុក ។ មាតាលោកនាម  អៀងើ ជាបុត្រី  របស់ចៅពញាម៉ុក មេឃុំ ស្ពានថ្ម ស្រុកជាមួយគ្នា ។ មាតាបិតា លោកជាកូនទីពីរនៅក្នុងគ្រួសារ ។ កាលនៅពីវ័យកុមារ លោកបានរៀនសូត្រលេខព្វន្ត អក្សរសាស្រ្ត នៅវត្ត បឹងចក ភូមិបែកស្គរ ឃុំបែកចាន ក្នុងស្រុក កំណើតរបស់លោក។

កុមារ អ៊ុក អ៊ូ ជាក្មេងម្នាក់ឧស្សាហ៍រៀនសូត្រ ។ លោកបានបួសជាសាមណេរ នៅក្នុងវត្តនោះ ។ ប៉ុន្មានឆ្នាំក្រោមក លោកបានចាកសិក្ខាបទទៅបម្រើមាតាបិតា ហើយបានធ្វើជាស្មៀនរបសឪពុកលោក ក្នុងការដើរហូតពន្ធស្រូវអាជ្ញាហ្លួង ។ លុះ អាយុបាន២១ឆ្នាំ លោកបានបំពេញឧបសម្បទាជាភិក្ខុនៅក្នុងវត្តដដែល ដោយមានឧបជ្ឈាយ៍នាម សាល់និងលោកគ្រូសូត្រស្តាំនាមជ្រូក ជាកម្មវាចាលោកគ្រូសូត្រឆ្វេង នាមអ៊ុង ជាអនុស្សាវនៈ ។ ភិក្ខុ អ៊ូ បានរៀនសូត្រធម៌អាថ៌  និងរៀនប្រែព្រះនត្រៃបិដក​ដំបូងក្នុងសំណាក់លោកគ្រូអាចារ្យ ទិត្យ នៅវត្តអង្គចក ។ បន្ទាប់មក លោក ស្វែងរករៀនវិបស្សនាកម្ម ដ្ឋានក្នងុសំណាក់លោកអាចារ្យ​ច្រើនកន្លែ​ងទៀត ។ លោកបានគង់នៅក្នុងផ្នួសជាភិក្ខុបាន៥ឆ្នាំ លុះចេះុំដឹងល្មមប្រើការបានហើយ លោកបានលាចាកសិក្ខារបទមកប្រកបជីវភាព​ជាក្រហស្ថវិញ ។ ក្រោយពេលដែលលាចាកផ្នួស មកលោកបានជួយធ្វើការឪពុក របស់លោកដែលជាមេឃុំ ដោយមានងារជាក្រមផងជាស្មៀនផង ។ ដល់ពេលស្រុកភ័ន្តប្រែ លោកលាឈប់លែងធ្វើការរាជការ ហើយរស់នៅជាកសិករធម្មតា ។

លោកជាអ្នកមានវោលហារសព្ទលែបខាយ ប្រាជ្ញាវាងរ៉ៃចេះចាំរឿងរ៉ាវពីបុរាណៗ ទាំងគិតលោកទាំងគតិធម៌ច្រើនព្រមទាំងច្រៀងចេះភ្លេងនិងជាអ្នកចម្រៀងខខ្សែរដៀយ៉ាងចំណានធ្វើឲ្យកសិករឯទៀតើស្រឡាញ់​រាប់ទុកជាអ្នកប្រជ្ញាក្នុងភូមិស្រុកហើយគេនិយមហៅលោកថា ភិរម្យង៉ុយ ។ ។លោកភិរម្យង៉ុយ មានមាឌធំ ដុះក្បាលពោះកាត់សក់ជ្រងខ្លីទុកពុកមាត់​ខាងលើ និយមស្លៀកសម្ពត់ចងក្បិន ពាក់អាវកត្រង់ឡេវធំពាក់ស្បែកជើងផ្ទាត់ និងមួកសំបុក ។ ពេលដើរទៅណាមកណា លោកមានបង្វិច និងឈើច្រត់កាន់ជានិច្ច ។ ពេលលោកសូត្រកំណាព្យ លោកតែងដេញខ្សែដៀវកំដរ​ ។ ខ្សែដៀវគាត់អាចដោះចេញពីគ្នា ហើយតំឡើងបានភ្លាមៗកាលណាគាត់ត្រូវការប្រើ ។ ពេលណាលោកត្រូការរច្រៀងលោកស្រាយបង្វិចយកឃ្លោក សាដៀវមកផ្តុំ​នឹងឈើច្រត់បានជាដងជាផ្លែ ហើយដាក់ខ្សែរួចផ្ទាប់នឹងពោះធ្វើផិតប៉ោងៗហើយដេញយ៉ាងពីរោះ ។

ពេលរដូវរំហើយ ក្រោយពីការងារស្រែចម្ការបានចប់សព្វគ្រប់ លោកតែងត្រូវបនាប្រជាជនអញ្ចើញឲ្យទៅច្រៀងឬ​ទេសនាក្នុងពេលមានបុណ្យទាន ពីភូមិមួយទៅភូមិមួយ ។ លោកមិនបានទារប្រាក់កំរ៉ៃឈ្នួលពីប្រជាជនទេ ប៉ុន្តែដោយសេចក្តីគោរពស្រឡាញ់ប្រជាជនតែងប្រមូលលបច្ច័យ ​ស្រូវ អង្ករ ជូនលោកវតែងឈប់សំចតនៅវត្តឿណ្ណាលោម ហើយឆ្លៀតពេលនោះដើម្បីពិគ្រោះពិភាក្សាជាមួយសាមណេរ ភិក្ខុសង្ឃ អំពីបញ្ហាផ្សេងៗដែលទាក់ទងនឹងព្រះពុទ្ធសាសនា ។

ក្នុងការច្រៀងក្តីទេសនាក្តី លោកតែង លើកបញ្ហាដេលជាបច្ចុប្បន្នភាពក្នុងពេលនោះមកធ្វើជាប្រធានបទដូចជាចម្រៀង ៖

  • អំពីការប្រកបដោយមុខររបររកស៊ីធ្វើស្រែចម្ការ
  • អំពីការជ្រើសរើសគូស្រករ
  • អំពីវិជ្ជា អនក្ខរភាព របស់ប្រជាជនខ្មែរ
  • អំពីការភាពក្រីក្រតោកយ៉ាករបស់ប្រជាជននិងមូលើហេតុរបស់វា
  • អំពីភាពស្ពឹកស្រពន់ មិនសកម្ម ស្វាហាប់ខាងធ្វើពលកម្មដាំដុះ
  • អំពីការបែកបាក់សាមគ្គី ឈ្លោះទាស់ំតែងតែគ្នាឯងទាំងគ្រហស្ថទាំងអ្នកបួស
  • អំពីការជិះជាន់សង្កត់សង្កិនរបស់បរទេស មកលើប្រជាជានខ្មែរ
  • អំពីការបាត់បង់ឯករាជ្យនិងអត្ថភាពខ្មែរ
  • អំពីការរេចរិលនៃវប្បធម៌​អក្សរសាស្រ្តខ្មែរ ។

កិត្តិសព្ទល្បីល្បាញខាងសំនួរ វោហាររបស់កវី អ៊ូ នេះ​បានឮខ្ចខ្ចាយទៅដល់ព្រះមហាក្សត្រ ។ ព្រះករុណាជាម្ខាស់ជីវីតលើត្បូងព្រះស៊ីសុវត្ថិ បានត្រាស់ហៅលោកឲ្យចូលគាល់និងច្រៀងថ្វាយ ។ ហ្លួងស៊ិសុវត្ថិពេញព្រះទ័យនឹងថ្វីមាត់របស់លោកណាស់ ទើបអនុញ្ញាតឲ្យលោកចូលបម្រើក្រុងភ្លេងព្រះបរមរាជវាំង ហើយប្រទានងារជា អ្នកព្រះភិរម្យភាសាអ៊ូ ប៉ុន្តែដោយនៅពេលនោះ មានក្រុមរាជវាំងម្នាក់ឈ្មោះ អ៊ូដែរនោះ ទើបហ្លួងស៊ីសុវត្ថិទ្រង់ត្រាស់ឲ្យហៅថា ង៉ុយ វិញដើម្បីកុំឲ្យច្រលំគ្នា​។ ដូច្នេះបានជាលោកមានឈ្មោះមួយទៀតថា​ ង៉ុយ​ឬ ក្រមង៉ុយ រៀងដនរាបមក ។

កិត្តិសព្ទរបស់អ្នកព្រះភិរម្យភាសាអ៊ូ មិនគ្រាន់តែ​ល្បីរន្ទីនៅក្នុងប្រទេសទេ ប៉ន្តែបានសាយភាយទៅដល់ប្រទេសថៃថែមទៀត ។ ស្តេចសៀមក្រុមព្រះទម្រង់រាជានុភាព និងលោក​ហ្ស៊ក សឺដេស ជាតិបារាំងបានចូលគាល់ហ្លួងព្រះស៊ីសុវត្ថិ ។ ពេលប្រគំភ្លេងទទួលភ្ញៀវបរទេសនោះ អ្នកព្រះភិរម្យភាសាអ៊ូ ហៅង៉ុយ ប្រគំឈ្នះគេខាងខ្សែដៀវ។ កិត្តិសព្ទរបស់លោកបានផ្សាយសល់ស្រុកសៀម ។ ស្តេចសៀមបានធ្វើរាជសារមកសុំអញ្ជើញអ្នកព្រះភិរម្យភាសាង៉ុយ ទៅច្រៀងថ្វាយឯក្រុងបាងកក ។ លោកបានធ្វើដំណើរទៅស្រុកសៀម អស់រយៈពេល៣ខែ ហើយបានទទួលសេចក្តីរាប់អានពីសំណាក់ព្រះមហាក្សត្រនិងមន្រ្តីសៀម ។ ពេលនោះស្តេចសៀមបានប្រទានងារជាភិរម្យភាសា ផៃរ៉ោះលឿកឺន និងប្រទានឡេវអាវ ប្រាក់ឌួង ​ព្រមទាំង​ប្រាក់ និងវត្ថុផ្សេងៗទៀតជាច្រើន ។ មានដំណាលថាក្នុងពេល ធ្វើដំណើរត្រឡប់ពីប្រទេសសៀមវិញលោកបានឆ្លងកាត់ខេត្តបាត់ដំបង ពេលនោះនៅខេត្តបាត់ដំបងលមានអ្នកចម្រៀង មាត់ឯកម្នាក់ឈ្មោះ ភិរម្យយូ ។ ដោយឮល្បីថា អ្នកព្រះភិរម្យភាសាអ៊ូ​ពូកែច្រៀងលោក ភិរម្យយូក៏មកសុំច្រៀងភ្នាល់ ។ ភិរម្យយូបានសួរភិរម្យង៉ុយថា ភ្នំព្រះសុរមេរុនៅឯណា ? មានទំហំប៉ុណ្ណា ? កម្ពស់ប៉ុន្មានយោជន៍ ? ពីនេះទៅបើវាស់តើមានប៉ុន្មានគីឡូម៉ែត្រ ? ព្រះភិរម្យង៉ុយ ឆ្លើយថា បើលោកឆ្លល់យយ៉ាងនេះ តើចង់ឲ្យខ្ញុំឆ្លើយត្រង់ឬ​ឲ្យឆ្លើយកុហក ? ភិរម្យយូថាបើសួរត្រង់ត្រូវតែឆ្លើយឲ្យត្រង់ ភិរម្យង៉ុយក៏ឆ្លើយ កែដោះសារថាមានប៉ុណ្ណោះគីឡូ ប៉ុណ្ណោះគីឡូម៉ែត្រ ប៉ុណ្ណេះគីឡូម៉ែត្រ ហើយបើគតិពីបាត់ដំបងទៅ មានចម្ងាយផ្លូវប៉ុណ្ណោះទៀត បើភិរម្យយូមិនជឿត្រូវទោះមើលចុះ ។ ភិរម្យយូព្រមទទួលជឿហើយ ភិរម្យង៉ុយ ក៏សួរវិញថាតើពីផ្សារបាត់ដំបងទៅភ្នំពេញ បើទៅតាមថ្នល់ តើមានប៉ុន្មា​នគីឡូ ? បើទៅតាមទន្លេសាបវិញ តើមានប៉ុន្មានគីឡូ ? ភិរម្យអ៊ូក៏ទាស់ឆ្លើយ មិនរួចហើយភិរម្យង៉ុយច្រៀងបង្អាប់ភិរម្យយូច្រើនយ៉ាងច្រើនថាកន្លែងធ្លាប់ទៅមក ហើយជាប្រទេសរបស់ខ្លួនឯងភិរម្យយូមិនដឹងទៅហើយ ទៅសង្វាត់សួរកន្លែងមិនដែលទៅបើទោះជាខ្ញុំកុហកក៏ត្រូវតែជឿខ្ញុំដែរ ។ ភិរម្យង៉ុយបង្អាប់ទាស់តែភិរម្យយូរកទាស់ចុះពី កន្លែងច្រៀងហើយប្រជាជនអ្នកស្តាប់ទះដៃសរសើរភិរម្យង៉ុយយ៉ាងខ្លាំង ។ លោកប្រមុខខេត្តបាត់ដំបងបានប្រគល់រង្វាន់នៃជ័យជម្នះដល់ ភិរម្យង៉ុយគឺសេះស១ក្បាល និងប្រាក់សុទ្ធ៤០០រៀលទៀត ។ ដូច្នេះហើយបានជាអ្នក។ចម្រៀងនានាមានការញើតលោកណាស់មិនសូវមាននរណា ហ៊ានច្រៀងតតាំងនិងថ្វីមាត់លើកឡើយ មានតែចំទប់សា​ន់នៅឃុំភ្លើងឆេះរទេះស្រុក ភ្នំពេញដែលជាមិត្តភក្តិនិងជាដៃគូរបស់គាត់ ម្នាក់ប៉ុណ្ណោះទើបអាចតបនឹងលោកបាន ។ ពេលអ្នកចម្រៀងទាំងពីរ នេះទៅច្រៀងនៅកន្លែងណាមនុស្សម្នាប្រុសស្រីនៅភូមិស្រុកឆ្ងាយៗ បានភ្លួកទៅស្តាប់យ៉ាងច្រើន ។

នៅពេលក្រោយមកទៀត លោក សឺដេស បាននាំព្រះភិរម្យាភាសាអ៊ូទៅជួប កញ្ញា ស៊ូសាន កាប៉ឹឡែស​( Suzanne Karpeles ) ដែលជានាយកវិជ្ជាស្ថានពុទ្ធសាសនាបណ្ឌិត្យនៅភ្នំ​ពេញ ។ នៅឆ្នាំ ១៩៣០ កញ្ញានាយកើសុំឲ្យព្រះភិរម្យ ភាសាច្រៀងកំណាព្យរបស់គាត់ឡើងវិញទាំងអស់ បែបរង្វើលៗដើម្បីឲ្យអ្នកប្រជ្ញានៅវិជ្ជាស្ថានពុទ្ធសាសនាបណ្ឌិត្យលកត់ត្រាទុក ។ ជារង្វាន់នៅពេលនោះកញ្ញា ស៊ូសាន កាប៉ឹឡែស បានឲ្យលោកនូវប្រាក់ក១រៀល ជានិមិត្តររូបនៃការស្រឡាញ់វប្បធម៌ អរិយធម៌ធម៌ខ្មែរ ។ ដោយចង់រក្សាទុកស្នាដៃនេះឲ្យបានយូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយ ។ ពុទ្ធសាសនាបណ្ឌិត្យបានចាត់ចែងបោះពុម្ពស្នាដៃរបស់លោកជាបួនច្បាប់ ហើយក្រោយមកបានបញ្ចូលគ្នាជាមួយច្បាប់វិញ ។

តាមពិតស្នាដៃរបស់លោកមានច្រើន ប៉ន្តែគេមិនបានកត់ត្រាព្រោះលោកតា ង៉ុយ ជាកវីដេលបង្កើតស្នាដៃដោយច្រៀងផ្ទាល់មាត់ ។ ស្នាដៃរបស់លោកដែលយើង ​រកឃើញរហូតដល់សព្វថ្ងៃមាន​ ៖​

១. ច្បាប់ល្បើកថ្មី បទកាកគតិឆ្នាំ ១៩២២

២. ច្បាប់កេររកាលថ្មី បទព្រហ្មគតិ ឆ្នាំ១៩២២

៣. សេចក្តីរំឮកដាស់តឿនបទពាក្យ ឆ្នាំ១៩៣១

៤ . ច្បាប់ប្រដៅទូន្មានប្រុសស្រី បទពាក្យ៧

៥. បណ្តាំក្រមង៉ុយ បទព្រហ្មគតិ ។

ក្រៅពីស្នាដៃខាងលើនេះ នៅមានស្នាដៃផ្សេងទៀតដែលគេរកឃើញមិនឃើញឯកសារសរសេរ ហើយដែលអ្នកស្រាវជ្រាវពីមុនៗបានចាតទុកថាជា​ស្នាដៃរបស់ អ្នកភិរ​ម្យភាសាអ៊ូដែរ គឺចម្រៀងស្តីអំពី ៖កតញ្ញកត​វេទី ​ត្រែសក្ខណ៍ ចម្រៀងស្រីប្រុស … ។

អ្នកភិរម្យភាសាអ៊ូ មានភរិយាឈ្មោះ អ៊ិន លោកមានបុត្រ៦នាក់តេប្រុសគឺ ៖ ១ដូង ២ចេង ៣ចា ៤ ចិន ៥ចុង ៦ចេវ ។ ក្នុងចំនោមកូនគាត់ទាំង៦នាក់មាន ម្នាក់ដែលមានទេព្យកោលស្យខាងសំនួនវោហារប្រហាក់ប្រហែលគាត់គឺកូនទី៥ ដែលគេនិយមហៅថា អាចារ្យចុង ។ មានព័ត៌មានខ្លះទៀតថា គាត់នៅមានចៅម្នាក់ទៀតដែលមានវោហាល្បីខាងច្រៀងអាយ៉ៃដែរ ហើយមានរូបរាងស្គមស្តើងដែលគេធ្លាប់ឮឈ្មោះថា នាយកស្លឹក ។ នៅពេលច្រៀងើអាយ៉ៃនាយស្លឹកតែងបង្ហាញខ្លួនគាត់ថា ស្រុកខ្ញុំនៅឯលិច ពោធិ៍ចិនតុង កូនអាចារ្យចុងចៅអាចារ្យង៉ុយ ។

អ្នកភិរម្យភាសាអ៊ូ បានទទួលអនិច្ចកម្មនៅថ្ងៃស្រុក ៦ កើតខែមិគសិរ ព.ស ២៤៧៩ គ.ស ១៩៣៦ ក្នុងជន្មាយុ៧១ ដោយជំងឺទល់លាមក ។ សង្គមបរិយាកាស នៅកម្ពុជា ( ពីឆ្នាំ ១៩៦៥ ដល់ឆ្នាំ ១៩៣៦ ) ។ នៅក្នុងរយៈពេលជាង ៧០​ឆ្នាំនេះនៅ ប្រទេសកម្ពុជាគេឃើញមានព្រឹត្តការណ៍សំខាន់ៗជាច្រើន ដែលធ្វើឲ្យមានវិបរិតទូទាំងប្រទេសទាក់ទង់ដល់គ្រប់វិស័យរបស់សង្គមនិងប៉ះពាល់​ដល់ភាពរស់នៅរបស់ប្រជាជានខ្មែរទូទាំងប្រទេស ។ ប្រជាជនកម្ពុជាបាត់បង់សិទ្ធិសេរីភាពនិងអ្វីៗ ដែលខ្លួនធ្លាប់មានពីមុនៗមក ក្នុងឋានៈជាម្ចាស់ប្រទេស ចាប់ពីឆ្នាំវក គ.ស១៨៨៤ គឺក្នុងពេលដែលពួកអាណានិគមបារាំងបានប្រើអំណាចរំលោភទាំងកំរោល មកលើអធិបត​យ្យភាពរបស់ប្រទេសកម្ពុជា ដោយលែងទទួលស្គាល់កម្ពុជាក្នុងលក្ខណៈជាប្រទេសស្ថិតិក្នុងអាណាព្យាបាលរបស់ខ្លួន ។ ផ្ទុយទៅវិញបារាំងបានចាប់យកកម្ពុជាធ្វើជាប្រទេសអាណានីគមរបស់ខ្លួនតែម្តង ។

ចាប់តាំងពីពេលនោះមក គេឃើញមានការសើរើរៀបចំប្រទេសឡើងវិញនូវ គ្រ​ប់វិស័យទៅតាមប្រព័ន្ធគ្រប់គ្រងបារាំងទាំងខាងរដ្ឋបាលទាំងសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌អប់រំសិក្សាធិការដូចជា៖​

 

· មានតែងតាំងមន្រ្តីភាគច្រើនជាជនបរទេស ក្នុងការរដ្ឋបាលឲ្យត្រូវត្រួតត្រាប្រទេសខ្មែរ

· មានការវាស់វែងបែងចែកដីធ្លី និងប្រគល់កម្មសិទ្ធិឲ្យប្រជាជនដើម្បីងាយដកហូតពន្ធដា

· មានការបោះពុម្ពក្រដាសប្រាក់ថ្មី ជំនួសប្រាក់សុទ្ធ

· ប្រមូលទ្រព្យសម្បត្តិឃ្លាំងព្រះរាជទ្រព្យ យកទៅដាក់រតនាគាររួហៅថា Tresor Unique du Royaume

· ការផ្សព្វផ្សាយវប្បធម៌និងអរិយធម៌លោកខាងលិច នៅក្នុងប្រទេសរាប់តាំងពីអក្សរភាសាសីលធម៌រស់នៅសម្លៀកបំពាក់សិល្បៈភ្លេង របាំ រាំច្រៀង ។

ម្យ៉ាងទៀតនៅក្នុងឆ្នាំ ១៩១៤​ ១៩១៨ សង្គ្រាមលោកលើកទី១ បានផ្ទុះឡើងនៅប្រទេសអឺរ៉ុប​ ។ ពិតមែនតែសង្គ្រាមនោះមិនកើតឡើងលើទឹករបស់យើង ប៉ុន្តែផលវិបាកសង្រ្គាមនេះបានុំប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មកលើប្រទេសកម្ពុជាដោយប្រទេសកម្ពុជាជាប្រទេសអាណានិគមរបស់បារាំងដូច្នេះឈាមខ្មែរក៏កំពប់ខ្ចាយ ដោយសារបារាំងធ្វើសង្គ្រាមណៅអឺរ៉ុបដែរ ។ ពេលនោះបារាំងបានចាប់ប្រជាជនខ្មែរបញ្ចូនឲ្យទៅជួយច្បាំងបារាំង ។ ទាហានខ្មែរមួយចំនួនបានពលីនៅលើសមរភូមិ​ដោយឥតមានស្គាល់ឈ្មោះនិងស្រុកកំណើតរបស់គេឡើយ ។

ប្រជជនដែលនៅក្នុងស្រុកត្រូវទទួលរងទុក្ខវេទនាដោយសារការហ៊ុមព័ទ្ធសេដ្ឋកិច្ចពីខាងក្រៅ ដោយសារគ្រោះធម្មជាតិ​ ( ទឹកជំនន់និងរាំងស្ងួត ) បណ្តាលឲ្យមានទុរភិក្សជាទូទៅពេញប្រទេស ។ ជំងឺដង្កាត់កើតឡើងើលហើយឆ្លង រាលដាលយ៉ាងរហ័ស ដោយសារខ្វះថ្នាំដង្កូវ ។ រីឯពួកអាណានិគមវិញគិតតែជំរិតទារពន្ធដាលើមនុស្ស សត្វ និងឧបករណ៍សម្ភារសព្វសារពើដើម្បីចំណាយក្នុងសង្រា្គម និងដើម្បីស្តារប្រទេសរបស់គេឡើងវិញ ក្រោយពេលសង្គ្រាមបានចប់ទៅវិញ ការប្រមូលពន្ធលើទំនិញនិងការហ៊ុមព័ទ្ធសេដ្ឋកិច្ច និងការខកខានមិនបានផិតបណ្តាលមកពីគ្រោះរាំងស្ងួតនាំឲ្យមានអតិផរណាទំនិញសព្វ សារពើចេះឡើងថ្លៃរៀងរាល់ថ្ងៃ ។ ទន្ទឹមនិងព្រឹត្តិការណ៍ខាងលើនេះ ពួកឈ្មួញបរទេសនិងអ្នកប្រកបមុខរបរ លក់ដូរ ឆ្លៀតឱកាសកេងវ័ញ្ចគៃបន្លំយកចំណេញ ដើម្បីធ្វើមានបានពីលើខ្នង ប្រជាជនខ្មែរដែលភាគច្រើនជាកសិករមិនសូវបានរៀនសូត្រ ទាំងខាងអក្សរសាស្រ្តទាំងខាងលេខនព្វន្ត ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1