Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ចៅ​ចិត្រ​ ចេះ​ប្រឹង​ប្រែង​កសាង​ជីវភាព​របស់ខ្លួន​អោយ​រីក​ចំរើន ។ តើ​ចៅ​ចិត្រ​ខំប្រតិបត្តិ​តាម​ប្រ​ការអ្វី ?

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

ចៅ​ចិត្រ​ ចេះ​ប្រឹង​ប្រែង​កសាង​ជីវភាព​របស់ខ្លួន​អោយ​រីក​ចំរើន ។ តើ​ចៅ​ចិត្រ​ខំប្រតិបត្តិ​តាម​ប្រ​ការអ្វី ? ចូរ​ពន្យល់អោយ​បាន​ក្បោះ​ក្បាយ ដោយ​លើក​យក​ដំណើរ​រឿង “កុលាប​ប៉ៃ​លិន” មក​បញ្ជាក់ ។

សេចក្ដីអធិប្បាយ

ដើម្បីសាង​ជីវភាព​គ្រួសារ អោយ​បាន​សម្បូរ​សប្បាយ រុង​រឿងមាន​កិត្តិ​យស​ យើង​គប្បី​ស្រ​លាញ់ និង​ខិត​ខំ​ធ្វើ​ការ​ងារកុំបី​ខ្ជិល​ច្រ​អូស។ ក្នុង​រឿង​កុលាប​ប៉ៃលីន​ក្រោយ​ឪពុក​ចែក​ឋាន​ទៅ​ ចៅចិត្រ​បាន​ប្រឹង​ប្រែង​កសាង​ជីវ​ភាព​របស់​ខ្លួន​បាន​រុង​រឿង​រីក​ចំរើន។ តើ​ចៅ​ចិត្រ​ខំ​ប្រ​តិបត្តិ​តាម​អ្វី​ដែល​នាំ​អោយ​ខ្លួន​ទទួល​បាន​ជោគ​ជ័យ​ក្នុ​ងជី​វិត​រស់​នៅ?

ដើម្បី​ជា​ជំនួយ​ដល់​ការ​បក​ស្រាយ​បញ្ហា​ខាង​លើ​យើង​គួរយល់​អត្ថន័យ​នៃ​ពាក្យ ”កសាង​ជីវភាព“ អោយ​បាន​ច្បាស់​លាស់​ជា​មុន​សិន។​ កសាង​ជីវភាព​​ មាន​ន័យ​ថា ការ​រៀប​ចំ​ជីវិត​រស់​នៅ​អោយ​បាន​ល្អ​ប្រ​សើរ។
ប្រ​ធាន​បទ​ខាង​លើ​មាន​ន័យ​ថា ការ​ចេះ​ប្រឹង​ប្រែង​រៀប​ចំឆាក​ជីវិតរ​បស់​ខ្លួន​ ដើម្បី​អោយ​ខ្លួន​ទទួល​បាន​ភាព​ជោគ​ជ័យ​ និង​រីក​ចំរើន។ មុននឹង​ឪពុក​ចែក​ឋាន​ទៅគាត់​បាន​ផ្តាំ​ដល់​ចិត្តថា ”អត្តាហិអត្តនោ​នាថោ“ គឺ​ខ្លួន​ទី​ពឹង​ខ្លួន។ បណ្តាំ​នេះ​បាន​នៅ​ជាប់​ក្នុង​ក្រ​អៅ​បេះ​ដូចចៅចិត្ត​ជា​និច្ច​ ហើយជា​កត្តា​ជំរុញ​ចិត្ត​អោយ​មាន​ស្មារតី​មុះ​មុត​ប្រឹង​ប្រែង​ប្រតិ​បត្តិ​តាម​យ៉ាង​ខ្ជាប់​ខ្ជួនឥត​បី​ធ្វេស​ប្រ​ហែស។ ដោយ​ចិត្ត​ជា​មនុស្ស​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​យ៉ាង​មួត​មាំនេះ​ហើយ ទើប​ធ្វើ​អោយ​​ការ​បំ​ពេញ​ការ​ងារផ្សេង​ៗ​របស់​គេ​ចេះ​តែ​ទទួល​បាន​ជ័យ​ជំ​នៈ​ ចំ​ណុច​នេះ​លេច​ចេញ​ពី​គំ​និត​មួយ​ដែល​គិត​ថា ”គេ​ដទៃ​យ៉ាង​ណា​ ខ្ញុំ​ក៏គង់​តែ​ធ្វើ​បាន​ដូច​គេ​ដែរ“។ ហើយ​ជ័យ​ជំនៈដែល​ចិត្ត​ទទួល​បាន​ជា​បន្ត​បន្ទាប់​នេះ ក៏ព្រោះ​តែ​ចិត្រ​មាន​ចំ​ណេះដឹង​គ្រប់​គ្រាន់ ទាំង​ការ​សិក្សា​រៀន​សូត្រ និង​បំ​និនប្រ​សព្វ​ក្នុង​ជំ​នាញ​ផ្សេងៗ​ដែរ។ ចៅ​ចិត្រ​បាន​ឆ្លង​កាត់​ការ​សិក្សារ​ហូត​បាន​ទទួល​​ប្រ​កាស​នីប័ត្រ​ ធ្វើ​អោយ​គេ​មាន​សមត្ថ​ភាព​អាច​គ្រប់​គ្រង​កម្មករ​ និង​លុយ​កាក់​បាន។ មិន​ត្រឹម​តែ​ជួស​ជុល​ និង​បើក​បរ​រថ​យន្ត​ទេ គេ​អាច​ធ្វើ​ជា​កម្ម​ករ​ត្បូង​ដ៏​ល្អ មាន​មិត្ត​ភក្តិ​ស្រ​លាញ់​រាប់​អាន​ច្រើន ពិ​សេស​ជាង​នេះ​ទៅ​ទៀត​ គេចេះ​ធ្វើ​អោយ​ចៅ​ហ្វាយ​នាយ​ពេញ​ចិត្ត​នឹង​គេ​ទៀត​ផង ក្នុង​ការ​ងារ​ដណ្តាំ​បាយ​ស្លស្លុក​ ធ្វើ​ម្ហូ​ប​អាហារ និង​ការ​ចេះ​កាន់​កាំ​ភ្លើង​យ៉ាង​អង់​អាច​ក្លាហាន​ក្នុង​ការ​ការ​ពារ​ចៅ​ហ្វាយ​នាយ​អោយ​រួច​ផុត​ពី​គ្រោះ​ថ្នាក់។ បន្ថែម​ពី​នេះ ចៅ​ចិត្រ​ជា​មនុស្ស​មាន​បទ​ពិសោធជា​មួយ​នឹង​ការ​ងារ ទាក់​ទង​ល្អ​ជា​មួយ​មិត្ត​ភក្តិ​កម្មករ​ផ្សេង​ៗ​ទៀត និង​ចេះ​ជួយ​ទុក្ខធុរៈ​​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ស្និទ្ធ​ស្នាល​ទៀត​ផង។ សូម្បី​តែ​តា​សុន​ជា​អ្នក​បើក​ឡាន​ជូន​លោក ហ្វួង​ក៏ពេញ​ចិត្ត​ចៅ​ចិត្រ​ដែរ ជាក់​ស្តែង​ពេល​តា​សុនបញ្ឆេះ​ឡាន​មិន​ឆេះចៅ​ចិត្រ​ចេះ​ជួយ​ឈឺ​ឆ្អាល បើ​ក​ឡាន​ជូន​លោក​ហ្វួង​ជំនួស​តា​សុន​វិញ ធ្វើ​អោយ​តាសុន​សប្បាយ​ចិត្ត​ជា​ខ្លាំង​ ហើយ​ពោល​ថា ”ពូកែ​គ្រាន់​បើ​ក្មួយ​អញ“។ មិន​តែ​ប៉ុណ្ណោះ​ចៅ​ចិត្ត​ចេះ​សម្រប​សម្រួល​ខ្លួន​គ្រប់​មជ្ឈ​ដ្ឋាន​ដូច​ជា​រស់​នៅ​ជា​មួយ​កម្ម​ករ​ដូច​គ្នា​ ក៏​ដូច​ជា​ការ​យួរ​កន្រ្ត​ទៅ​ផ្សា​រ​តាម​ឃុន​នារីយ៉ាង​តត្រុក។ មិន​តែ​ប៉ុណ្ណោះ​ចៅ​ចិត្រ​មាន​កំ​លាំង​កាយ​គ្រប់​គ្រាន់​អាច​ធ្វើ​ជា​កម្ម​ករ​ អណ្តូង​រ៉ែ​ដូច​កម្ម​ករ​ដទៃ​ទៀត​បាន​ ព្រម​ទាំង​អាច​ប្រ​យុទ្ធ​ជា​មួយ​ចោរ​ហារយ​នៅ​ក្នុង​ព្រៃ ការ​ពារ​ម្ចាស់​យ៉ាង​ស្វា​ហាប់​ និង​វាយ​បាឡាត់​ដួល​ផ្ងារ​នៅ​ពេល​ដែល​បំ​រុង​រំ​លោភ ឃុន​នារី​ស្រី។ ផ្សេង​ពី​នេះ​ទៅ​ទៀត ប្រ​ការ​ដែល​ជំ​រុញ​អោយ​ចៅ​ចិត្រ​មាន​ជី​វ​ភាព រីក​ចំ​រើន​នោះ​គឺ​កំ​លាំង​ចិត្រ និង​កំ​លាំង​ប្រាជ្ញា​របស់​គេ​ផ្ទាល់។ កំលាំង​ចិត្ត​នេះ​សំ​ខាន់​ណាស់​ក្នុង​ការ​ជួយ​មនុស្ស​អោយ​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ងារ​គ្រប់​យ៉ាង​។ ចៅ​ចិត្រ​ចេះ​តស៊ូ​អំ​ណត់​អត់​ធន់ ក្នុង​ការ​ងារ​ក្លា​ហាន​ចំ​ពោះ​បញ្ហា​ដែល​កើន​មាន​ចំ​ពោះ​មុខ​ និង​ឈ្លាស​វៃ​ក្នុង​ការ​ដោះ​ស្រាយ​បាន​ភ្លាមៗ​។ ចំ​ណុច​ពិសេស​មួយ​ទៀត​នោះ​គឺ​ចៅ​ចិត្រ​អាច​ធ្វើ​អោយ​ចៅ​ហ្វាយ​នាយ​ស្រ​លាញ់​ គឺ​គេ​មិន​ចេះ​រើស​អើង​ការ​ងារ ហើយ​ការ​ងារ​អ្វី​ក៏​ចិត្រ​ធ្វើ​បាន​ដែរ​។ ប្រ​សើ​លើស​អ្វី​ទាំង​អស់​នោះ ចៅ​ចិត្រ​ជា​មនុស្ស​ស្មោះ​ត្រង់​ជា​មួយ​ចៅ​ហ្វាយ​នាយ កម្ម​ករ​ដូច​គ្នា​ ព្រ​ម​ទាំង​ឃុន​នារី។ ចៅ​ចិត្រ​មិន​ដែល​កិប​កេង​យក​ចំ​ណេញ​ពី​ចៅ​ម្វាយ​នាយ​ឡើយ​ទាំង​ការ​ងារ និង​សេច​ក្តី​ស្នេហា។ បើ​ចៅ​ចិត្រ​មិន​ស្មោះ​ត្រ​ង់​ទេ​ប្រ​ហែល​ជា មិន​បាន​ឋានៈកូន​ប្រ​សារ​ថៅ​កែ​ត្បូង​ឡើយ។ សរុប​សេច​ក្តី​មក​ ចៅ​ចិត្រ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ក្នុង​ការ​ងារ​រស់​នៅ​របស់​ខ្លួន នឹង​អាច​ធ្វើ​អោយ​ខ្លួន​ទទួល​បាន​ជោគ​ជ័យ​នេះ​ក៏​សំ​អាង​បណ្តាំ​ឪពុក ”អត្ថា​ហិអត្ត​នោ​នា​ថោ“ នេះ​ហើយ។

ប្រ​ធាន​បទ​ខាង​លើ​មាន​អត្ថ​ន័យ​​ល្អ​ត្រឹម​ត្រូវ​សំ​រាប់​អប់រំ​មនុស្ស​អោយ​ចេះ​ជឿ​ជាក់​លើ​សមត្ថ​ភាព​របស់​ខ្លួន និង​ចេះ​តស៊ូ​អំ ណត់​អត់​ធន​​ក្នុង​ការ​ធ្វើ​ការ​ងារ។ ដូច​នេះ​ខេមរ​បុត្រ​ទាំង​ឡាយ​អើយ​ ត្រូវ​ចេះ​កសាង​ខ្លួន​អោយ​មាន​សមត្ថ​ភាព​ក្នុង​ការ​ដឹក​នាំជោគ​វាស​នា​របស់​ខ្លួន​អោយ​បាន​ល្អ​ប្រ​សើរ​ និងពោ​ពេញ​ដោយ​ភាព​ជោគ​ជ័យ៕

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1