Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ចូរ​និ​យាយ​ពី​អត្ថ​ន័យ​នៃ​និមិត្ត​សញ្ញា​អា​ស៊ាន​និង​ទង់​អាស៊ាន​។

និមិត្ត​សញ្ញា​អាស៊ាន និង​ទង់​អាស៊ាន​តំណាង​ឲ្យ​សមា​គម​អាស៊ាន​មួយ ដែល​មាន​ស្ថិរ​ភាព សន្តិ​ភាព រួប​រួម​គ្នា និង​ប្រកប​ដោយ​ថាម​ពល។

  • ពណ៌​​របស់​និមិត្ត​សញ្ញា និង​ទង់​អាស៊ាន​មាន​ពណ៌ ខៀវ ​ក្រហម ​ស និង​ពណ៌​លឿង ដែល​ពណ៌​ទាំង​អស់​នេះ​តំណាង​ឲ្យ​ពណ៌​សំ​ខាន់ៗ​នៃ​ទង់​ជាតិ​របស់​ប្រទេស​សមា​ជិក​ទាំង​អស់។ អត្ថ​ន័យ​នៃ​ពណ៌​នី​មួយ​ៗ​គឺ៖
  • ពណ៌ខៀវៈ តំណាងឲ្យសន្តិភាព និងស្ថិរភាព។
  • ពណ៌ក្រហមៈ តំណាងឲ្យសេចក្តីក្លាហាន និងភាពស្វាហាប់, ថាមពល។
  • ពណ៌សៈ តំណាងឲ្យភាពបរិសុទ្ធ ស្អាតស្អំ។
  • ពណ៌លឿងៈ តំណាងឲ្យវិបុលភាព, ភាពសម្បូរសប្បាយ។
  • ដើមស្រូវទាំង១០៖ តំណាង​ឲ្យ​សុបិន​របស់​បិតា​បង្កើត​អាស៊ាន​ដែល​មាន​បំណង​ប្រមូល​ផ្តុំ​ប្រទេស​ទាំង​១០​នៅ​អាស៊ី​អា​គ្នេយ៍ ឲ្យ​ក្លាយ​ជា​សហ​គមន៍​មួយ​ប្រកប​ដោយ​មិត្ត​ភាព និង​សាម​គ្គី​ភាព។
  • រង្វង់៧ព័ទ្ធជុំវិញៈ តំណាង​ឲ្យភាពឯកភាពគ្នារបស់អាស៊ាន។

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 0
មេរៀន: 1