ចូរឲ្យនិយមន័យ « ភ្លើងក្រហម ភ្លើងបំភ្លឺផ្លាកលេខ ភ្លើងទទឹងយាន ភ្លើងសញ្ញាប្តូរទិស ភ្លើងសញ្ញាថយក្រោយ ភ្លើងស្តុប ភ្លើងសញ្ញាអាសន្ន ភ្លើងចុះអ័ព្ទ ភ្លើងពេលថ្ងៃ » ។
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
និយមន័យៈ
- ភ្លើងក្រហមៈ សម្រាប់ប្រាប់វត្តមាននៃយានជំនិះ និងទំហំទទឹងយានដល់អ្នកប្រើប្រាស់ផ្លូវដែលមើលពីក្រោយ
- ភ្លើងបំភ្លឺផ្លាកលេខៈ សម្រាប់ឲ្យគេមើលលេខសម្គាល់យានជំនិះឃើញច្បាស់ពីខាងក្រោយ
- ភ្លើងទទឹងយានៈ បង្ហាញទំហំទទឹងយាន ឬបន្ទុកច្រងេងច្រងាងដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត
- ភ្លើងសញ្ញាប្តូរទិសៈ សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត នៅពេលប្តូរទិសទៅឆ្វេងឬទៅស្តាំ
- ភ្លើងសញ្ញាថយក្រោយៈ សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវនៅខាងក្រោយយាននៅពេលធ្វើចលនាថយក្រោយ
- ភ្លើងស្តុបសម្រាប់ប្រាប់ពីដំណឹងដល់អ្នកប្រើប្រាស់ផ្លុវក្រោយយាននៅពេលជាន់ ឬចាប់ហ្វ្រាំងដើម្បីបន្ថយល្បឿនរបញ្ឈប់យាន
- ភ្លើងសញ្ញាអាសន្នៈ សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀតអំពីគ្រោះថ្នាក់ ដែលអាចកើតមានឡើងដូចជានៅពេលអ្នកបើកបរត្រូវបង្ខំចិត្តបើកបរក្នុងល្បឿនយឺត ដោយមូលហេតុអូសសសណ្តោងរថយន្តខូចឬផ្ទុកវត្តុច្រងេងច្រងាងនិងនៅពេលឈប់ ឬចតលើទ្រូងក្រៅទីប្រជុំជន ដោយមូលហេតុយានខូចឬជាប់ទាក់ងនិងគ្រោះថ្នាក់ឬធ្លាក់ទំនិញមិនអាចលើកវិញបានភ្លាមៗ
- ភ្លើងពេលថ្ងៃៈ សម្រាប់ប្រើប្រាស់នៅពេលថ្ងៃ ។ យានយន្តគ្រប់ប្រភេទអាចប្រើប្រាស់ភ្លើងនេះបាន ដើម្បីឲ្យយានជំនិះផ្សេងទៀតងាយស្រួលមើលឃើញ
- ភ្លើងចុះអ័ព្ទៈ សម្រាប់ប្រើនៅពេលចុះអ័ព្ទឬភ្លៀងខ្លាំង ។ ភ្លើងចុះអ័ព្ទអាចប្រើជំនួសភ្លើងកូតឬអាចប្រើបន្ថែមលើភ្លើងកូតបាន
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ