Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ចូរឲ្យនិយមន័យ « ភ្លើងក្រហម ភ្លើងបំភ្លឺផ្លាកលេខ ភ្លើងទទឹងយាន ភ្លើងសញ្ញាប្តូរទិស ភ្លើងសញ្ញាថយក្រោយ ភ្លើងស្តុប ភ្លើងសញ្ញាអាសន្ន ភ្លើងចុះអ័ព្ទ ភ្លើងពេលថ្ងៃ » ។

គ្រូបង្រៀន
វប្បធម៌ទូទៅ
1 student បានចុះឈ្មោះ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ភូមិវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧,៨,៩,១០,១១,១២

និយមន័យៈ

  • ភ្លើងក្រហមៈ សម្រាប់ប្រាប់វត្តមាននៃយានជំនិះ និងទំហំទទឹងយានដល់អ្នកប្រើប្រាស់ផ្លូវដែលមើលពីក្រោយ
  • ភ្លើងបំភ្លឺផ្លាកលេខៈ សម្រាប់ឲ្យគេមើលលេខសម្គាល់យានជំនិះឃើញច្បាស់ពីខាងក្រោយ
  • ភ្លើងទទឹងយានៈ បង្ហាញទំហំទទឹងយាន ឬបន្ទុកច្រងេងច្រងាងដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត
  • ភ្លើងសញ្ញាប្តូរទិសៈ សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវជាតិផ្សេងទៀត នៅពេលប្តូរទិសទៅឆ្វេង ឬទៅស្តាំ
  • ភ្លើងសញ្ញាថយក្រោយៈ សម្រាប់ការប្រើប្រាស់ផ្លូវនៅខាងក្រោយនៅពេលធ្វើចលនាថយក្រោយ
  • ភ្លើងស្តុបៈ សម្រាប់ប្រាប់ពីដំណឹងដល់អ្នកប្រើប្រាស់ផ្លូវខាងក្រោយយាននៅពេលជាន់ ឬចាប់ហ្រ្វាំងដើម្បីបន្ថយល្បឿនឬបញ្ឈប់យាន
  • ភ្លើងសញ្ញាអាសន្នៈ សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀតអំពីគ្រោះថ្នាក់ ដែលកើតមានឡើងដូចជានៅពេលអ្នកបើកបរត្រូវបង្ខំចិត្តបើកបរក្នុងល្បឿនយឺត ដោយមូលហេតុអូសសណ្តោងរថយន្តខូចឬផ្ទុកវត្ថុច្រងេងច្រងាង និងនៅពេលឈប់ឬចត់លើទ្រូងផ្លូវក្រៅទីប្រជុំជន ដោយមុលហេតុយានខូចឬជាប់ទាក់ទងនឹងគ្រោះថ្នាក់ឬធ្លាក់ទំនិញមិនអាចលើកវិញបានភ្លាមៗ
  • ភ្លើងចុះអ័ព្ទៈ សម្រាប់ប្រើនៅពេលចុះអ័ព្ទ ឬភ្លៀងខ្លាំង ។ ភ្លើងចុះអ័ព្ទអាចប្រើជំនួសភ្លើងកូត ឬអាចប្រើបន្ថែមលើភ្លើងកូតបាន
  • ភ្លើងពេលថ្ងៃៈ សម្រាប់ប្រើប្រាស់នៅពេលថ្ងៃ ។ យានយន្តគ្រប់ប្រភេទអាចប្រើប្រាស់ភ្លើងនេះបាន ដើម្បីឲ្យយានជំនិះផ្សេងទៀតងាយស្រួលមើលឃើញ ។
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1