Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ចូរឲ្យនិយមន័យ តាមច្បាប់ចរាចរណ៍នូវពាក្យ «ផ្លូវថ្នល់ ផ្លូវប្រសព្វ ផ្លូវរង្វង់មូល ផ្លូវសាធារណៈ ផ្លូវឯកជន ផ្លូវលំ » ។

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

និយមន័យ៖

  • ផ្លូវថ្នល់( ឬហៅថា ផ្លូវ ) គឺជាទំហំទាំងមូល នៃទ្រូងផ្លូវរួមជាមួយជាយផ្លូវ ឬចិញ្ចើមផ្លូវ ។
  • ផ្លូវប្រសព្វ គឺជាកន្លែងប្រសព្វនៃផ្លូវពីរ ឬច្រើនដែលមានផ្ទៃរាបតែមួយនិងមិនកំណត់មុំនៃអ័ក្សរបស់ទ្រូងផ្លូវឡើយ ។ ផ្លូវប្រសព្វអាចមានរាជា + , X , T , Y ឬរង្វង់មូលជាដើម ។
  • ផ្លូវរង្វ​ង់មូល គឺជាកន្លែងប្រសព្វនៃផ្លូវពីរ ឬច្រើនហើយដែលនៅចំកណ្តាលមានខឿន រូបសំណាកឬវិមានផ្សេងៗ និងមានទ្រូងផ្លូវឯកទិសព័ទ្ធជុំវិញដោយមានសញ្ញាព្រួញប្រាប់ទិសចរាចរណ៍
  • ផ្លូវសាធារណៈគឺជាសម្រាប់បើកឲ្យធ្វើចរារណ៍ទូទៅជាសាធារណៈ
  • ផ្លូវឯកជន គឺជាផ្លូវកសាងដោយឯកជន ដែលចែកចេញជាពិរប្រភេទ ដូចខាងក្រោម៖

ក. ផ្លូវឯកជនៈ បើកឲ្យធ្វើចរាចរណ៍ជាសាធារណៈគឺជាផ្លូវបើកឲ្យធ្វើចរាចរណ៍ទូទៅ ដែលបានសាងសង់ ឬជួសជុលដោយឯកជនតាមកិច្ចសន្យាជាមួយរដ្ឋ

ខ. ផ្លូវឯកជន មិនបើកឲ្យធ្វើចរាចរណ៍ជាសាធារណៈគឺជាច្រកផ្លូវសម្រាប់បម្រុងទុកបម្រើការងារក្នុងទីបរិវេណណាមួយ ដូចជាច្រកគេហដ្ឋាន រោងចក្រ សហគ្រាស អគារ ឬទីលានបរិវេណផ្សេងៗ ។

  • ​ផ្លូវលំ គឺជាផ្លូវដែលតភ្ជាប់ពីផ្លូវជាតិ ឬផ្លូវខេត្តឆ្ពោះទៅភូមិ ឬឃុំនៅជនបទ ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1