ចូរឲ្យនិយមន័យ « ឈប់ ចត អ្នកបើកបរ យានជំនិះ យានយន្ត យានយន្តុប្បករណ៍ ទ្រូងផ្លូវ ជាយផ្លូវ ចិញ្ចើមផ្លូវ គន្លងផ្លូវ ទីប្រជុំជន អ្នកប្រើប្រាស់ផ្លូវ » ។
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
![វប្បធ៌ទូទៅ](https://www.khmerrean.com/wp-content/uploads/2021/09/វប្បធ៌ទូទៅ-870x440.jpg)
និយមន័យ៖
- ឈប់ គឺជាការនៅស្ងៀម នៃយានជំនិះលើទ្រូងផ្លូវមួយរយៈពេលចាំបាច់ដែលមានអ្នកបើកបរស្ថិតនៅជាប់នឹងចង្កូត ឬក្បែរយានជំនិះខ្លួនដើម្បីឲ្យអ្នកដំណើរ ឬយានជំនិះដទៃទៀតឆ្លងកាត់ឬដើម្បីអែប ( ឯប ) ខាងដាក់ទំនិញអ្នកដំណើរឡើងចុះ ។
- ចត គឺជាការទុកឲ្យយានជំនិះ នៅស្ងៀមក្នុងរយៈពេលយូរឬឆាប់ដែលអ្នកបើកបរអាចដើរចោលយានជំនិះរបស់ខ្លួនបាន ។
- អ្នកបើកបរ គឺជាអ្នកបញ្ជាយានជំនិះគិតទាំងអ្នកជិះសត្វ អ្នកដឹកសត្វ និងអ្នកបរសត្វនីលើផ្លូវ ។
- យានជំនិះ គឺជាយានសម្រាប់ដឹកមនុស្ស ឬទំនិញនៅលើផ្លូវ ឬសម្រាប់សណ្តោងឬត្រូវបានគេសណ្តោង ។
- យានយន្ត គឺជាយានដែលធ្វើចរាចរណ៍ ដោយម៉ាស៊ីននៅលើផ្លូវ ដូចជាទោចក្រយានយន្ត ត្រីចក្រយានយន្ត រថយន្ត ត្រាក់ទ័រ និងយានយន្តុប្បករណ៍ ។
- យានយន្តុប្បករណ៍ គឺជាយានយន្តពិសេស ដែលមានឧបករណ៍គ្រឿងចក្រ បំពាក់បន្ថែម ដោយគ្មានផ្ទុកមនុស្សឬគ្មានផ្ទុកទំនិញនៅក្រៅមកកាប៊ីន ដូចជារថយន្តលាយស៊ីម៉ង់ត៍ ឬរថយន្តសម្រាប់បម្រើការងារសាងសង់ ផ្លូវស្ពានជាដើម ។
- ទ្រូងផ្លូវ គឺជាផ្នែកមួយនៃផ្លូវ ទុកសម្រាប់យានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍
- ជាយផ្លូវ គឺជាផ្នែកសងខាងនៃផ្លូវ ដែលនៅខាងក្រៅទីប្រជុំជន ហើយអាចចតយានជំនិះនៅទីនោះបានក្នុងករណីចាំបាច់
- ចញ្ចើមផ្លូវ គឺជាជាយផ្លូវនៅក្នុងទីប្រជុំជន ដែលលរៀបចំទុកសម្រាប់ថ្មើជើងធ្វើដំណើរ ប៉ុន្តែមិនអាចចតយានជំនិះទៅនៅទីនោះបានទេ ។
- គន្លងផ្លូវ គឺជាចំណែកមួយនៃទ្រូងផ្លូវខ័ណ្ឌដោយគំនូសដាច់ៗ ឬគំនូសបង្ហូតតាមបណ្តាយទ្រូងផ្លូវដែលមានទទឹងគ្រប់គ្រាន់អាចឲ្យយានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍ងបានមួយជួរ ។
- ទីប្រជុំជន គឺជាកន្លែង ដែលមានអគារឬគេហដ្ឋានសង់ជិតៗគ្នាហើយផ្លូវចេញឬចូលនៅទីនោះមានដាក់ស្លាកសញ្ញា ឈ្មោះទីប្រជុំជនសម្ភាលំការចូល ឬឈ្មោះទីប្រជុំជន ដែលមានគំនូសបន្ទាត់ទ្រូង ពណ៌ក្រហម សម្គាល់ការចេញពីទីប្រជុំជនតាមដងផ្លូវ និងមានមនុស្សធ្វើចរាចរណ៍ឆ្លងកាត់ទៅមកច្រើន ។
- អ្នកប្រើប្រាស់ផ្លូវ គឺជាអ្នកបើកបរយានយន្ត និងអ្នកថ្មើជើងដែលធ្វើដំណើរនៅលើផ្លូវ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ