Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ចូរឲ្យនិយមន័យ « ច្បាប់ » តាមទស្សនៈអ្នកប្រាជ្ញា ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

និយមន័យ « ច្បាប់ » តាមទស្សនៈអ្នកប្រាជ្ញាមួយចំនួន ៖

  • លោក ឡឹប និច

ច្បាប់ជាសីលអំណាចមួយ ។

  • លោក កង់

ច្បាប់គឺជា លក្ខខណ្ឌទាំងអស់ដែលមាននៅក្នុងនោះ

  • លោក កាលម៉ាក់

ច្បាប់គឺជា ឆន្ទៈរបស់វណ្ណៈសង្គម ដែលកាន់អំណាច

  • លោក​ហូប

ច្បាប់ជាមូលដ្ឋានៃសេចក្តីត្រូវការ

  • លោក ដួក ខិម

ច្បាប់គឺជា ផលដែលបានមកពីសង្គមការសិក្សាជាក់លាក់ពីការរវិត្តន៍នៃច្បាប់ បានបង្ហាញឲ្យឃើញថា ច្បាប់ស្ថិតនៅក្នុងដំណាក់កាលដំបូងច្របូកច្របលលាយឡំនឹងនិយមសង្គមផ្សេងៗជាមួយនឹងទំនៀមទម្លាប់ ជាមួយនិងសាសនា ជាដើម

  • លោក សូក្រាត

ច្បាប់គឺជា អ្វីដែលមនុស្សពឹងផ្អែកជំនួសអាទិទេពក្នុងការរកយុត្តិធម៌

  • បរិញ្ញ ឈិន សីហា​

ច្បាប់គឺជា បទបញ្ញត្តិ ដែលបង្កើតឡើង ឲ្យប្រជាពលរដ្ឋទាំងឡាយគោរព និងអនុវត្តតាមឲ្យបានត្រឹមត្រូវ

  • សរុបសេចក្តីមក ច្បាប់គឺជា ទំនាក់ទំនងចាំបាច់ ទាំងឡាយដែលចេញមកពីអ្វីដែលកើតមានឡើង​  ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1