ចូរឲ្យនិយមន័យនៃពាក្យ ប្រភេទ ប្រភេទផុតពូជ ប្រភេទរងការគំរាមកំហែង ប្រភេទជិតផុតពូជ ប្រភេទកម្រ ឧទ្យានជាតិ តំបន់ការពារធម្មជាតិ តំបន់ការពារទេសភាព និងតំបន់ប្រើប្រាស់ច្រើនយ៉ាង ។
គ្រូបង្រៀន
ភូមិវិទ្យា
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
កំណត់ន័យនៃពាក្យប្រភេទ ៖
- ប្រភេទ គឺជាសំណុំភាវៈរស់ដែលមានលក្ខណៈរាងរៅស្រដៀងគ្នា អាចបង្កាត់ជាមួយប្រភេទដទៃ ទៀតបានឡើយ ។
- ប្រភេទផុតពូជ ជាប្រភេទណាមួយដែលបាត់បង់ទាំងស្រុងពីផែនដី ។
- ប្រភេទរងការគំរាមកំហែង ជាប្រភេទដែលរស់នៅក្នុងជម្រកធម្មជាតិ អាចក្លាយទៅជាជិតផុតពូជ បើមិនទប់ស្កាត់ការបំផ្លិចបំផ្លាញជីវិតឬ រុក្ខជាតិទាំងនោះទេ ។
- ប្រភេទកម្រ គឺជាប្រភេទទាំងឡាយណាដែលមានចំនួនតិចតួច ស្ថិតនៅប្រចាំទឹកក្នុងជម្រកពិសេសណាមួយឬ រាយប៉ាយក្នុងតំបន់ធំធេងណាមួយ តែវាពុំស្ថិតក្នុងគ្រោះថ្នាក់ផុតពូជភ្លាមៗនោះទេ ។
- ឧទ្យានជាតិ ជាកន្លែងគ្រប់គ្រងនិងការពារធម្មជាតិ និងជាតំបន់ទេសភាពដែលមានសារៈសំខាន់ថ្នាក់ជាតិឬអន្ដរជាតិសម្រាប់បំណងវិទ្យាសាស្រ្ដ ការអប់រំ និងសម្រាកលំហែកំសាន្ដ ។
- តំបន់ការពារទេសភាព តំបន់ថែរក្សាការពារទេសភាពសំខាន់ៗរបស់ជាតិដែលជាលក្ខណៈសម្គាល់នៃអន្ដរកម្មដ៏ចុះសម្រុងរវាងមនុស្សនិងដី ព្រមទាំងសម្រាប់ផ្ដល់ការសប្បាយរីករាយជាសាធារណៈ តាមរយៈការសម្រាកកំសាន្ដនិងទេសចរ ដោយរក្សានូវបៀបរបបរស់នៅនិងសកម្មភាពសេដ្ឋកិច្ចនៅតំបន់នោះឪ្យនៅធម្មជាតិ ។
- តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់ដែលនៅសជំរុញបឹងទន្លេសាប ដែលអាចឪ្យគេយកទៅប្រើប្រាស់បានច្រើនយ៉ាងដូចជា កសិកម្ម ទេសចរណ៍ជាដើម ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ