ចូរអ្នកពន្យល់ « វា វារ វៀរ » ឲ្យបានត្រឹមត្រូវ តាមវចនានុក្រមសមម្តេច ជួន ណាត ។
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

បើយោងទៅតាម វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ « វា វារ វៀរ » គឺ៖
- វា ( បុ.ស ) គេពាក្យសម្រាប់និយាយ ជាជំនួសឈ្មោះមនុស្សក្មេងជាង ឬមនុស្សថ្នាក់តូចទាបជាង ឬក៏សត្វតិរច្ឆាន វត្ថុ, ធម្មជាតិ ផ្សេងៗ ។ ឧ. ហាមពួកក្មេងកុំឲ្យវាលេងទឹក ។
- វារ ( កិ ) លូនដោយប្រវា ។ បោះទងចេញ ឬបោះទង់តោងចាប់ ។ ឧ. កូនតូចទើបចេះវារ លើរនាប ។
- វៀរ ( កិ ) លើកលែង តម ឈប់ខាន អត់មិនធ្វើ វៀរចាកទុច្ចរិត ឈប់មិនកាន់ទុច្ចរិត ។ វៀរតែ និ. លើកតែ , លើកលែងតែ ។ វៀរត្រីសាច់តមត្រីសាច់ ។ វៀរបង់ លះបង់ លះចោលបង់ ។ វៀរលែង លះលែង លះស្រឡះ ។ វៀរលែងតែ និ.លើកលែងតែ ។ ឧ. ចង់ស៊ីអ្វីស៊ីចុះ វៀរលែងតែ ចេកពងមាន់ ៣ស្និតនុះទុកប្រគេនលោក ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ