Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ចូរអ្នកពន្យល់ពាក្យ « បវេសនកាល » និង « វិស្សមកាល » ។ តើមានន័យសេចក្តីយ៉ាងដូចម្តេច ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ពន្យល់ពាក្យ៖

  • បវេសនកាលៈ ( ន​)គឺកាលដែលសិស្សត្រូវ ចូលរៀនវិញនៅវេលាផុតវិស្សមកាល ។ ឧ. ក្នុងបវេសនកាលម្តងៗ សិស្ស ទំាងឡាយតែងមានទឹកមុខញញឹមរីករាយ ដោយបានចួបមិត្តរបស់ខ្លួន ដែលបែលឃ្លាតគ្នា ពីរ បី ខែក្នុងវិស្សមកាល ហើយតែងតែសង្ឃឹមថាខ្លួននឹងបានក្រេបជញ្ជក់នូវវិជ្ជាប្លែកៗតទៅទៀត ។
  • វិស្សមកាលៈ  វិស្សមមាស វិស្សមោកាស ( បា < វិស្សម + ឱកាស ) ពេល ខែ ឬឱកាស ដែលឈប់សម្រាកមិនធ្វើការ​ឬមិនចូលសាលារៀន ។ ឧ. ឱកាសវិស្សមកាលនេះ សិស្សមួយចំនួនបានបបួលគ្នារៀនគួរបន្ថែម ដោយផ្តោតទៅលើមុខវិជ្ជា គណិតវិទ្យា ភាសាខ្មែរ គីមីវិទ្យាជាដើម យ៉ាងសប្បាយរីករាយនិងខិតខំប្រឹងប្រែងយ៉ាងស្វាហាប់ ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1