Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ចូរសិក្សាប្រៀបធៀបរវាងជំរឿន និងការចុះឈ្មោះបោះឆ្នោត។

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ប្រៀបធៀបរវាងជំរឿន និងការចុះឈ្មោះបោះឆ្នោត
ក. លក្ខណៈដូចគ្នា
– ស្រង់ស្ថិតិ (ឈ្មោះ ភេទ អាយុ​ ជនជាតិ សញ្ជាតិ អាស័យដ្ឋានដូចគ្នា ។
– រាប់ចំនួនប្រជាជន ដូចគ្នា ។
– មានការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ដូចគ្នា ។
– ដើម្បីរៀបចំប្រទេសជាតិឲមានការអភិវឌ្ឍដូចគ្នា ។
ខ. លក្ខណៈខុស
ការធ្វើជំរឿន

-រយៈពេល : ១០ ឆ្នាំម្តង
-សមត្ថកិច្ច : ជាសមត្ថកិច្ចក្រសួងផែនការ ។
-គោលបំណង : ការពារផែនការស្ថិតិ និងការងារអភិវឌ្ឍន៍ ។
-សកម្មភាព : ធ្វើនៅតាមមូលដ្ឋានទូទាំងប្រទេសចំពោះពលរដ្ឋទូទៅគ្រប់វ័យគ្រប់ប្រភេទ ។ មន្ត្រីជំរឿនអាចជួបជាមួយមេគ្រួសារ ឫតំណាងគ្រួសារដើម្បីស្រង់ពត៍មាន ។
-ទីកន្លែង : មន្ត្រីជំរឿនចុះ​ទៅផ្ទាល់តាមលំនៅដ្ឋានប្រជាជន ។
-មុខសញ្ញា : ប្រជាជនទូទៅគ្រប់វ័យ គ្រប់ប្រភេទ ។
-ព័ត៍មាន : សាកសួរព័ត៍មានលម្អិតតាំងពីកម្រិតវប្បធម៍ស្ថានភាពអាពាហ៍ពិពាហ៍…។
ការចុះឈ្មោះបោះឆ្នោត
– ៥ ឆ្នាំម្តង (១អាណត្តិម្តង)
– គ.ជ.ប និងអជ្ញាធររៀបចំការបោះឆ្នោត ។
– បម្រើការងារបោះឆ្នោត ។
– ធ្វើចំពោះពលរដ្ឋចាប់ពីអាយុ១៨ ឆ្នាំឡើងទៅ ។
– អ្នកធ្វើប័ណ្ណត្រូវចុះឈ្មោះដោយខ្លួនឯងផ្ទាល់ ។
– តាមការិយាល័យបោះឆ្នោត
– ពិនិត្យតែលើសៀវភៅគ្រួសារ
– ប័ណ្ណគ្រួសារឫ អត្តសញ្ញាណ ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1