Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ចូររៀបរាប់អំពី និមិត្តសញ្ញារបស់ក្រសួងអប់រំ យុវជន និងកីឡា តើមានលក្ខណសម្គាល់ដូចម្តេចខ្លះ ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

និមិត្តសញ្ញា របស់ក្រសួងអប់រំ យុវជន និងកីឡាឬមានលក្ខណាសម្គាល់ដូចតទៅ៖

  • ក្បាច់ភ្ញីទេសពណ៌មាស ព័ទ្ធជុំវិញជារង្វង់តំណាងឲ្យវប្បធម៌ខ្មែរនិងជានិមិត្តរូបនៃស្រទាប់ យុវជន ដែលកំពុងសិក្សារៀនសូត្រអប់រំ ដោយមានការរីកចម្រើនលូតលាស់ជាផ្លែផ្កា ។
  • រង្វង់មូលទ្រ ភ្លើងគប់ពណ៌មាស ជានិមិត្តរូបនៃវិស័យ កីឡា អប់រំកាយ ដែលយុវជន ជាអ្នកទ្រទ្រង់ និងបន្តវេន  ។
  • កាំរស្មីពណ៌មាសចាំងបំភ្លឺឡើងផ្ទៃមេឃ ជាពន្លឺនៃវិជ្ជាអប់រំ សតិបញ្ញា ប្រាជ្ញា ស្មារតីដ​ល់ប្រជាជនខ្មែរនៅទូទាំងប្រទេសកម្ពុជា ។
  • កំណាត់ខ្សែបូរពណ៌ផ្ទៃមេឃ ដែលមានចារិកពាក្យថា « ក្រសួងអប់រំ យុវជន និងកីឡាគឺជានិមិត្តរូប នៃវិស័យអប់រំសិក្សា ដែលមានទំនាក់ទំនងជាមួយអន្តរជាតិ ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1