ចូររៀបរាប់អំពីប្រទេសកម្ពុជា CAMBODIA ។
គ្រូបង្រៀន
ភូមិវិទ្យា
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ប្រទេសកម្ពុជាស្ថិតនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍នៃឧបទ្វីបឥណ្ឌូចិនមានរាង ជាពហុកោណស្ទើរស្មើជ្រុង។ មានបណ្តោយពីលិចទៅកើតប្រវែង៥៦០គ.ម ពីជើងទៅត្បូង ប្រវែង៤៤០គ.ម។ មានព្រំប្រទល់ទាំងអស់ប្រវែង ២៦០០គ.ម (៥/៦ ជាដីគោក និង ១/៦ ជាឆ្នេរសមុទ្រ)។
- ឈ្មោះជាផ្លូវការ :ព្រះរាជាណាចក្រកម្ពុជា
- ផ្ទៃដី :១៨១,០៣៥ គ.ម២
- ប្រជាជន :១៤,២៤១,៦៤០ នាក់ (២០០៨)
- រាជធានី :ភ្នំពេញ
- ភាសាផ្លូវការ :ខ្មែរ
- ថ្ងៃឯករាជ្យ :០៩ វិច្ឆិការ ១៩៥៣ ពីប្រទេសបារាំង
- រូបីយវត្ថុ :រៀល (៛)
- លំនាំចេញ :ឈើ កៅស៊ូ សំលៀកបំពាក់ ស្រូវ ល្ង ម្រេច ត្រីស្រស់ ពោត សណ្តែក សៀង ស្រាបៀរ..។
- លំនាំចូល :ទឹកដោះគោកំប៉ុង ស្ករស បារី ក្រណាត់ ស្បៃមុង សរសៃ អំបោះ ស៊ីម៉ង់ត៏ ប្រេងឥន្ធនៈ រថយន្ត ទូរទស្សន៏ វិទ្យុ ម៉ាស៊ីនភ្លើង គ្រឿងបន្លាស់យានយន្ត ផលិតផលឳសថ។
- ឧស្សាហកម្ម(សិប្បកម្ម) :ផលិតគ្រឿងឧបភាគបរិភាគ បាវ វាយនភណ្ឌ ភេសជ្ជៈ ដែកគោល សំបកកង់ ឳសថ បារី..។
- ដៃគូរនាំចេញ និង នាំចូល :សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ថៃ អាឡឺម៉ង ចិន តៃវ៉ាន់ឮ និងសឹង្ហបុរី។
- ផលិតផលសរុបក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់(GDP) : ២,០៦៦ $US(២០០៨)
- តំបន់រដ្ឋបាល :មានចំនួន២៣ខេត្ត និង១រាជធានី។
- សាសនា :ព្រះពុទ្ធ (ហិនយាន)
- រដ្ឋាភិបាល :ទំរងរដ្ឋាភិបាល រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ
- ប្រមុខរដ្ឋ ព្រះមហាក្សត្រ ផង។
- ប្រមុខរដ្ឋាភិបាល នាយករដ្ឋមន្រ្តី
- ព្រះរាជាត្រូវជ្រើសរើសដោយក្រុមព្រឹក្សារាជសម្បត្តិ។
- អង្គនីតិបញ្ញត្តិ :សភាពីជាន់ គឺរដ្ឋសភា និង ព្រឹទ្ឋសភារដ្ឋសភាមាន១២៣អាសនៈ សម្រាប់អាណត្តិ៥ឆ្នាំ និងព្រឹទ្ឋិសភា មាន៦១អាសានៈ សម្រាប់អាណត្តិ៦ឆ្នាំ។
- លេខកូដប្រទស : ៨៥៥
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ