Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ចូររៀបរាប់ពីសារធាតុបំពុលអាកាស និងប្រភពរបស់វា?

គ្រូបង្រៀន
ភូមិវិទ្យា
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ភូមិវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧,៨,៩,១០,១១,១២

សារធាតុបំពុលអាកាស និងប្រភពរបស់វា៖

  • កាបូនអុកស៊ីត​ (CO2) កើតចេញពីផ្សែងយានយន្ត​ រោងចក្រឧស្សាហកម្ម ផ្សែងបារី។
  • អាសូតអុកស៊ីត (NO2) កើយចេញពីចំហេះឥន្ទនះនៅក្នុងរថយន្ត រោងចក្រអគ្គិសនី ឧស្សាហកម្មប្រើប្រាស់ដោយចំហាយទឹក។
  • ស្ពាន់ធ័រឌីអុកស៊ីត (SO2) ភាយចេញពីចំហេះធ្យូងថ្ម និងប្រេងកាតដែលមានស្ពាន់ធ័រ។
  • ភាគល្អិត (អព្ទ័ ធូលី ផេះ សំណ ម្រែងភ្លើង) កើតពីម៉ាស៊ីនយានយន្តដែលប្រើផូស៊ីលឥន្ទនះ ចំហេះឈោះ និងធូលីពីការដ្ឋានសំណង់ និងកសិកម្ម។
  • អ៊ីដ្រូកាបូ (HC) កើតចេញពីចំហេះឥន្ទនះ និងធាតុរលាយដូចជាថ្នាំពណ៍ និងកាវ។
  • ស្មូកផូតូគីមី កើតមាននៅពេលមានបន្សំចូលគ្នានៃផ្សែងពុលនានា ក្រោមអំពើនៃពន្លឺព្រះអាទិត្យ ក្នុងលក្ខខណ្ឌបិរយាកាសសមស្របមួយ។
  • សំណ កើតពីផ្សែងយានយន្ត ម៉ាស៊ីនដែលប្រើប្រាស់ ប្រេងដែលមានជាតិសំណ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1