ចូររៀបរាប់ពីវិធិថែរក្សាដីកុំឥ្យបាត់បង់គុណភាព?
គ្រូបង្រៀន
ភូមិវិទ្យា
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ដើម្បីថែរក្សាដីកុំឥ្យបាត់បង់គុណភាព គេប្រើវិធីដូចខាងក្រោម៖
- វិធីបម្លាស់ដំណាំ ៖ ដំណាំខ្លះផ្ដល់សារធាតុចិញ្ចឹមឲ្យដី (ដំណាំសណ្ដែក) ឯដំនាំខ្លះទៀតស្រូបយកសារធាតុចញ្ចឹមបីដីវិញ (ពោត)។ ដូចនេះគេត្រូវផ្លាស់ប្ដូរដំនាំលើដីមួយកន្លែងរៀងរាល់ឆ្នាំ។ វិធីនេះអាចរក្សាសារធាតុចញ្ចឹមនៅក្នុងដី នៅពេលប្រើប្រាស់ហើយ និងអាចឲ្យដីសម្រាកដោយពុំចាំបាច់ទុកវាឲ្យនីទំនេរ។
- ចំការល្បាក់៖ ចំការល្បាក់គឺជារានដីលើចំណោត ឬជម្រាលមួយឲ្យទៅជាល្បាក់ ឬជាថ្នាក់ៗតាមលំដាប់សម្រាប់ដាំដំណាំ។
- ដំណាំតាមទីជម្រាល ៖ ដំណាំតាមជម្រាលគឺជាការរានដី ឬភ្ជួរដីលើជម្រាលដើម្បីដាំដំនាំ។ វិធីទាំងពីនេះអាចអាចបន្ថយ ល្បឿនទឹកហូរពីលើភ្នំ ក្រោយពេលមានភ្រៀងធ្លាក់ខ្លាំង ឬពេលព្រិរលាយនៅលើកំពូលភ្នំ កុំឲ្យទឹកនាំយកដីមានប្រយោជន៏ទៅជាមួយ។
- កសិរុក្ខកម្ម ៖ ដលមឈលចុល្លព្រឹក្ស និងដំនាំផ្សេងៗទៀតអាចដាំបានតាមទម្រង់ជាដំនាំច្រើនជាន់។ វិធីនេះអាចឲ្យដំនាំច្រើន ប្រភេទដុះជាមួយគ្នាបាន ដោយគ្មានការប្រកួតប្រជែងនៅក្នុងកន្លែ។ រុក្ខជាតិលើអាចបង្កើតជាគរប់ការពារទល់និងកម្ដៅព្រះអាទិត្យ ភ្លៀងធំ និងខ្យល់ខ្លាំង។ ស្លឹកឈើធ្លាក់មកពីលើដើមឈើធមមាននាទីជាជីពណ៏បៃតង។ គម្របស្រទាប់លើការពារកុំឲ្យស្មៅដុះបាន។
- ជី៖ ជិមានពីប្រភេទគឺសរីរាង្ក និងអសរីរាង្គ។
- ជីសរីរាង្គ៖ មានសារធាតុចិញ្ចឹមដូចជា លាមកសត្វ សំណល់ពីដំណាំ និងកំព៉ុស។ សមាសធាតុជីសរីរាង្គខុសៗគ្នាហើយអាចផ្ដល់សារធាតុចិញ្ចឹមសម្រាប់រុក្ខជាតិ នៅពេលណាដែលសារធាតុសរីរាង្គទាំងអស់នោះរលាយតែប៉ុណ្ណោះ ហេតុនេះជីសរីរាង្គមានឥទ្ធិពលយឹត។
- ជីអសរិរាង្គ៖ ផលិតចេញពីសារធាតុចិញ្ចឹមគិមី ហើយគេអាចសគាល់ពីសារធាតុចិញ្ចឹមរបស់វាយ៉ាងច្បាស់លាស់។ ជីអសរីរាង្គផ្ដល់សារធាតុចិញ្ចឹមភ្លាមៗសម្រាប់រុក្ខជាតិ ប្រសិនបើពុំមានការបាត់បង់ដោយសារការជ្រាប ឬលេចចេញនោះទេ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ