Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ចូររៀបរាប់ពីលក្ខណៈពិសេសរបស់ព្រះវិស្ណុ ព្រះសិវៈ និងព្រះព្រហ្ម ។

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

លក្ខណៈពិសេសរបស់ព្រះវិស្ណុៈ ៖

  • ព្រះនរាយណ៍ ព្រះហរិ
  • មានព្រះភក្រ្តតែមួយគត់ មានអវតា៩
  • មានព្រះហត្ថ ២ ឬ៤ ឬ៨
  • ពាក់មួករាងរមូរមូល
  • មានសម្លៀកបំពាក់ពណ៌លឿង
  • ជិះពាហន គ្រុឌ ជាយានជំនិះ
  • មានកេតនភ័ណ្ឌៈ កងចក្រ ដំបងធំ ដាវ ធ្នូ ខ្យងខ័ង្ខ ផ្កាឈូក
  • មានបុត្រព្រះនាម ព្រះកាមា
  • មានអគ្គមហេសី២ គឺៈ ព្រះនាងលក្ស្មី តំណាងទ្រព្យសម្បត្តិ និង ព្រះនាងស្រី តំណាងសោភណ្ឌភាព ។

លក្ខណៈពិសេសរបស់ព្រះសិវៈ

  • ព្រះឥសូរ ព្រះរុទ្រ ព្រះហរៈ ព្រះឧគ្រៈ ព្រះអឃោរៈ ព្រះភៃរវៈ
  • មានព្រះភក្រ្តតែមួយគត់ បែងភាគបាន៥
  • ព្រះហត្ថ២ ឬច្រើនជាង២
  • មានសម្លៀកបំពាក់ស្បែកខ្លា ឬដំរី
  • ជិះពាហនៈគោនន្ទិ ជាយានជំនិះ
  • មានកេតនភ័ណ្ឌៈ ស្គរ ដំបងធំ ដាវ ធ្នូ ត្រីសូរ៍ ខ្សែគោ
  • មានព្រះនេត្រ បី នៅលើផ្ទៃថ្ងាស់
  • ពាក់រង្វារនាគជាប់នឹងក ( នាគវ៉ាសូជី )
  • ពាក់មួករាងរមូរមូលប្រកបដោយ ព្រះចន្ទមួយចំណិតនៅលើភ្នួងសក់
  • មានបុត្រ ២ព្រះអង្គគឺៈ ព្រះស្កន្ទ និង ព្រះគណេស « ខ្លួនមនុស្ស ក្បាលដំរី »
  • មានអគ្គមហេសី៩គឺៈ ព្រះនាងទុរគា ,​ព្រះនាងគោរី , ព្រះនាងចន្ទី , ព្រះនាងកុមារី , ព្រះនាងមហាទេវី , ព្រះនាងឧមា , ព្រះនាងកាឡី , ព្រះនាងបវិតី , ព្រះបាងទេវី ។

លក្ខណៈពិសេសរបស់ព្រះព្រហ្មៈ

  • មានព្រះភក្ត្របួន
  • មានព្រះហត្ថ ៤
  • មានសម្បុរពណ៌ផ្កាឈូ
  • មានសម្លៀកបំពាក់ពណ៌ស
  • ជិះពាហនៈ ហង្ស ( ក្ងោក ) ជាយានជំនិះ
  • មានកេតនភ័ណ្ឌៈ ថូផ្កា ផ្តាំ ស្លាបព្រា ថាស គម្ពីរវេទ
  • មានបុត្រី ៣អង្គគឺៈ ព្រះនាងទក្ស , ព្រះនាងសន្ធិយា ,​ព្រះនាងភឬគុ ។
  • មានអគ្គមហេសី ១អង្គគឺៈ ព្រះនាងសស្វេតិ (​សារាវតី ) ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1