មាតិកា
វគ្គសិក្សា: ចូររៀបរាប់ពីផលល្អនយោបាយអព្យាក្រឹតនិង ផលវ...
ការចូលគណនី

Curriculum

ចូររៀបរាប់ពីផលល្អនយោបាយអព្យាក្រឹតនិង ផលវិបាកនៃការប្រកាន់នយោបាយអព្យាក្រឹត។

មេរៀនអត្ថបទ

ចូររៀបរាប់ពីផលល្អនយោបាយអព្យាក្រឹតនិង ផលវិបាកនៃការប្រកាន់នយោបាយអព្យាក្រឹត។

ផលល្អ

  • ធ្វើឲ្យអព្យាក្រឹតកម្ពុជាល្បីរិកសុសសាយក្នុងតំបន់ និងត្រូវពង្រឹងបន្ថែមទៀត
  • ពួកប្រឆាំងមិនហ៊ានប៉ះពាល់នយោបាយអព្យាក្រឹត
  • ប្រជាជនខ្មែរយើងរស់នៅដោយសន្តិភាពរយៈពេល១៥ឆ្នាំ ខណៈដែលប្រទេសជាតិខាងកំពុងធ្លាក់ក្នុងភ្លើងសង្គ្រាម ( វៀតណាម )

ផលអាក្រក់

  • នយោបាយអព្យាក្រឹតរបស់កម្ពុជាមានការចុះខ្សោយនៅក្នុងសង្គ្រាមត្រជាក់ ដោយសារតែប្រទេសមហាអំណាចនៃប្លុកទាំងពីរប្រាកដជាមិនទុកកម្ពុជាមានសុខសន្តិភាពតាមផ្លូវអព្យាក្រឹតរបស់ខ្លួនឡើយ
  • សកម្មភាព នយោបាយរបស់អាមេរិច ថៃ វៀតណាមខាងត្បូងមានទិសដៅក្នុងប្រឆាំងនឹងនយោបាយសម្តេចនរោត្តមសីហនុ
  • នយោបាយអព្យាក្រឹតកម្ពុជាត្រូវបានបញ្ចប់ដោយកម្លាំងខាងក្នុងគឺការធ្វើរដ្ឋប្រហារថ្ងៃទី ១៨ មីនា ១៩៧០ ដែលដឹកនាំដោយលោក លន់ នល់សិរីមតៈដើម្បីទម្លាក់នរោត្តមសីហនុ ចេញពីប្រមុខរដ្ឋ ។ ដូចនេះក្នុងស្ថានភាពនៃសង្គ្រាមត្រជាក់ប្រទេសកម្ពុជាយើង ពិតជាមិនអាចប្រកាន់នយោបាយអព្យាក្រឹតបានទេ ពីព្រោះពុំអាចមានលទ្ធភាពការពារខ្លួនឯងទប់ទល់និងាករលុកលុយពីសំណាក់ប្រទេសមហាអំណាចឡើយ។