ចូររៀបរាប់ពីផលល្អនយោបាយអព្យាក្រឹតនិង ផលវិបាកនៃការប្រកាន់នយោបាយអព្យាក្រឹត។
គ្រូបង្រៀន
ប្រវត្តិសាស្ត្រ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ផលល្អ
- ធ្វើឲ្យអព្យាក្រឹតកម្ពុជាល្បីរិកសុសសាយក្នុងតំបន់ និងត្រូវពង្រឹងបន្ថែមទៀត
- ពួកប្រឆាំងមិនហ៊ានប៉ះពាល់នយោបាយអព្យាក្រឹត
- ប្រជាជនខ្មែរយើងរស់នៅដោយសន្តិភាពរយៈពេល១៥ឆ្នាំ ខណៈដែលប្រទេសជាតិខាងកំពុងធ្លាក់ក្នុងភ្លើងសង្គ្រាម ( វៀតណាម )
ផលអាក្រក់
- នយោបាយអព្យាក្រឹតរបស់កម្ពុជាមានការចុះខ្សោយនៅក្នុងសង្គ្រាមត្រជាក់ ដោយសារតែប្រទេសមហាអំណាចនៃប្លុកទាំងពីរប្រាកដជាមិនទុកកម្ពុជាមានសុខសន្តិភាពតាមផ្លូវអព្យាក្រឹតរបស់ខ្លួនឡើយ
- សកម្មភាព នយោបាយរបស់អាមេរិច ថៃ វៀតណាមខាងត្បូងមានទិសដៅក្នុងប្រឆាំងនឹងនយោបាយសម្តេចនរោត្តមសីហនុ
- នយោបាយអព្យាក្រឹតកម្ពុជាត្រូវបានបញ្ចប់ដោយកម្លាំងខាងក្នុងគឺការធ្វើរដ្ឋប្រហារថ្ងៃទី ១៨ មីនា ១៩៧០ ដែលដឹកនាំដោយលោក លន់ នល់សិរីមតៈដើម្បីទម្លាក់នរោត្តមសីហនុ ចេញពីប្រមុខរដ្ឋ ។ ដូចនេះក្នុងស្ថានភាពនៃសង្គ្រាមត្រជាក់ប្រទេសកម្ពុជាយើង ពិតជាមិនអាចប្រកាន់នយោបាយអព្យាក្រឹតបានទេ ពីព្រោះពុំអាចមានលទ្ធភាពការពារខ្លួនឯងទប់ទល់និងាករលុកលុយពីសំណាក់ប្រទេសមហាអំណាចឡើយ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ