ចូររៀបរាប់ពីដំណើរកំណកំណើតប្រព័ន្ធព្រះអាទិត្យ?
គ្រូបង្រៀន
លោកគ្រូ អ៊ី
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ដំណើរកំណកំណើតប្រព័ន្ធព្រះអាទិត្យមាន៦ដំណាក់កាលគឺ៖
- ណេប៊ុយឡាព្រះអាទិត្យដំបូងចាប់ផ្តើមទង្គិចគ្នាដោយសារទំនាញ។
- ណេប៊ុយឡាព្រះអាទិត្យចាប់ផ្តើមវិលជុំវិញខ្លួនឯងបង្កើតរាងសំប៉ែតនិងក្តៅនៅចំណុចកណ្តាល។
- បណ្តុំភពតូចៗចាប់ផ្តើមកកើតនៅក្នុងរង្វិលរាងថាស។
- បណ្តុំភពតូចៗចាប់ផ្តើមប្រមូលផ្តុំធូលីនិងឧស្ម័នក្នុងណេប៊ុយឡាព្រះអាទិត្យបានកាន់តែច្រើនឡើងព្រោះពួកវាមានកម្លាំងទំនាញខ្លាំង។
- បណ្តុំភពតូចៗទង្គិចជាមួយបណ្តុំភពធំៗហើយភពទាំងឡាយចាប់ផ្តើមរីកធំឡើងៗ។
- ធូលីនិងឧស្ម័នដែលនៅសល់ត្រូវបានសំអាតពីណេប៊ុយឡាព្រះអាទិត្យបន្តិចម្តងៗ ហើយបន្សល់ទុកនូវភពទាំងឡាយធ្វើដំណើរជុំវិញព្រះអាទិត្យ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ