ចូររៀបរាប់ពីការគ្រប់គ្រង និងការបំពុលទឹកនៅកម្ពុជា ។
គ្រូបង្រៀន
Earth
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

រៀបរាប់ពីការគ្រប់គ្រង និងការបំពុលទឹកនៅកម្ពុជា៖
- ការបំពុលទឹកនៅកម្ពុជា ៖ នៅប្រទេសកម្ពុជា ប្រភពនៃការបំពុលទឹកភាគច្រើនចេញមកពីប្រភពរាយប៉ាយ ។ ភាគច្រើននៃទឹកលូរសំអុយ និងទឹកភ្លៀងត្រូវបានគេបង្ហូរចេញតាមប្រឡាយចំហ រួចចូលទៅនៅក្នុងស្រះ ឬបឹងដែលស្ថិតនៅក្បែរលំនៅស្ថានប្រជាជន ។ ប្រទេសកម្ពុជាក៏មានបញ្ហាពីការបំពុលពីប្រភពចំណុចដែរដូចជា រោងចក្រ រង្គសាលភោជនីយដ្ឋាន ផ្ទះទឹក សណ្ឋារគារ និងសិប្បកម្មជាច្រើនបានតាំងនៅជាប់នឹងមាត់ទន្លេ ហើយបានបញ្ចេញចោលកាកសំណល់របស់ខ្លួនចូលទៅក្នុងប្រព័ន្ធទន្លេមេគង្គ ។
- កាគ្រប់គ្រងទឹកនោកម្ពុជា ៖ ការគ្រប់គ្រងទឹកនៅកម្ពុជានៅមានលក្ខណៈទន់ខ្សោយនៅចឡើយជាពិសេសការគ្រប់គ្រងលើការបញ្ចេញសំណល់ចោលទៅក្នុងទឹក ។ ភាគច្រើននៃការបញ្ចេញចោលសំណល់ទាំងនោះគឺមិនបានធ្វើការសំអាតជាមុនឡើយ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ