Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ចូររាប់នាម ឆ្នាំសោយរាជ្យមរណៈនាម និងការគោរពអទិទេពរបស់ព្រះមហាក្សត្រសម័យអង្គរ ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ប្រវត្តិវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧-12,៨,៩,១០,១១,១២

នាម ឆ្នាំសោយរាជ្យមរណៈនាម​និងការគោរពអទិទេពរបស់ព្រះមហាក្សត្រសម័យអង្គរ៖

  • ព្រះបាទជ័យវម៌្មទី២ ( ៨០២ .៨៥០គ.ស ) មាននាមសោយរាជ្យ ថាធូលីព្រះបាទធូលីជេង វ្រះកម្រងតេងអញគ្រីជយវម៌្មទេវ និងបច្ឆាមរណៈនាមថា បរមេស្វរវល្លភៈ ទ្រង់គោរពព្រះសិវៈឬព្រះឥសូរ ។ គ្រី = ស្រី ។
  • ព្រះបាទជ័យវម៌្មទី៣ ( ៨៥០ . ៨៧៧គ.ស ) មាននាមសោយរាជ្យថា ធូលីជេងវ្រះកម្រតេងអញ គ្រីជយវម៌្មទេវនិងមច្ឆារណៈ នាមថា​វិស្ណុលោក ទ្រង់គោរពព្រះវិស្ណុ ។
  • ព្រះបាទឥន្រ្ទវម៌្មទី១ ៨៧៧.៨៨៩គ.ស​ មាននាមសោយរាជ្យលថា ធូលីជេងវ្រះកម្រងតេងអញគ្រីឥន្រ្ទវម៌្មទេវមានមរណៈនាមថា ឦស្វរលោក ទ្រង់គោរពព្រះសិវៈព្រះឥសូរ ។
  • ព្រះបាទយសោវម៌្មទី១ ៨៨៩.៩០០ គ.ស​មាននាមសោយរាជ្យថា ធូលីជេងវ្រះកម្រងតេងអញគ្រីយសោយវម៌្មទេវមានមរណនាមថា បរមសិវលោក ទ្រង់គោរពព្រះសិវៈ ឬព្រះឥសូរ ។
  • ព្រះបាទហស៌វម៌្មទី១ ៩០០.៩២៣គ.ស មាននាមសោយរាជ្យថា ធូលីជេងវ្រះកម្រងតេងអញគ្រីះស៌វម៌្មទេវមានបច្ឆាមរណៈនាមថា រុទ្រលោក ទ្រង់គោរពព្រះសិវៈ ឬព្រះឥសូរ ។
  • ព្រះបាទជ័យវម៌្មទី៤ ៩២១. ៩៤១ គ.ស មាននាមសោយរាជ្យថា ធូលីវ្យះបាទធូលីជេងវ្រះកម្រងតេងអញគ្រីជយវម៌្មទេវ មានមរណៈនាមថា បរមសិវបទ ទ្រង់គោរពព្រះសិវៈឬព្រះឥសូរ ។
  • ព្រះបាទហស៌វម៌្មទី២ ៩៤២.៩៤៤ គ.ស មាននាមសោយរាជ្យថា ធូលីវ្រះបាទធូលីជេងវ្រះកម្រងតេងអញគ្រីហស៌វម៌្មទេវ មាននាមមរណៈនាមថា វ្យហ្មលោក= ព្រហ្មលោកទ្រង់គោរពព្រះព្រហ្ម ។
  • ព្រះបាទរាជេន្រ្ទវម៌្ម ៩៤៤. ៩៦៨គ.ស មាននាមសោយរាជ្យថា ធូលីវ្យះបាទធូលីជេងវ្រះកម្រងតេងអញគ្រីរាជេន្រ្ទវម៌្មទេវ មានមរណៈនាមថាសិវលោកទ្រង់គោរពព្រះសិវៈ ឬព្រះឥសូរ ។
  • ព្រះបាទជ័យវម៌្មទី៥ ៩៦៨.១០០០គ.ស មាននាមសោយរាជ្យថា​ធូលីវ្យះបាទធូលីជេងវ្រះកម្រងតេងអញគ្រីជយវម៌្មទេវ មានមរណៈនាមថាបរមវីរលោក ទ្រង់គោរពព្រះសិវៈឬ ព្រះឥសូរ ។
  • ព្រះបាទឧទយាទិត្យ វម៌្មទី១ ១០០១. ១០០២គ.ស មាននាមសោយរាជ្យថា ធូលីវ្រះបាទធូលីជេងវ្រះកម្រងតេងអញគ្រីឧទយាវម៌្មទេវ ព្រះអង្គរគ្មានមរណៈនាមទេ ទ្រង់គោរពព្រះសិវៈ ។
  • ព្រះបាទជ័យវីរវម៌្ម ១០០២. ១០១០គ.ស មាននាមសោយរាជ្យថា ធូលីវ្រះបាទជេងវ្រះកម្រងតេងអញគ្រីជយវីរវម៌្មទេវ ព្រះអង្គគ្មានមរណៈនាមទេ ទ្រង់គោរពព្រះសិវៈ ។
  • ព្រះសូរ្យវម៌្មទី១ ១០០២ .១០៥០ គ.សមាននាមសោយរាជ្យថា ធូលីវ្រះបាទកម្រងតេងកំត្វនអញគ្រីសូរវម៌្មទេវ ទ្រង់មានមរណៈមានថា បរមនិវ៌្វាណបទ ទ្រង់គោរពព្រះសិវៈ ។
  • ព្រះបាទឧទយាទិត្យវម៌្មទី២ ១០៥០,១០៦៦គ.ស​មាននាមសោយរាជ្យថា ធូលីវ្រះបាទធូលីជេងវ្រះកម្រងតេងអញគ្រីឧទយាទិត្យវម៌្មទេវ ទ្រង់គ្មានមរណៈនាមទេ ទ្រង់គោរពព្រះសិវៈ ។
  • ព្រះបាទសហ៌វម៌្មទី៣ ១០៦៦. ១០៨០ គ.ស មាននាមសោយរាជ្យថា ធូលីវ្យះបាទធូលីជេងវ្យះកម្រងតេងអញគ្រីហស៌វម៌្មទេវ មាននមរណៈនាមថាសទាសិវបទ ទ្រង់គោរពព្រះសិវៈ ។
  • នបតីន្រ្ទវម៌្ម = នឬបតិន្រ្ទវម៌្ម ១០៨០ , ១១១៣ គ.ស​មាននាមសោយរាជ្យថា វ្រះបាទកម្រងតេងអញគ្រីបនតីន្រ្ទវម៌្មទេវ ព្រះអង្គគ្មានមរណៈទេ ទ្រង់គោរពព្រះសិវៈ ។
  • ព្រះបាទជ័យវម៌្មទី៦ ១០៨០ ,១១០៧គ.ស មាននាមសោយរាជ្យថា ធូលីវ្យះបាទធូលីជេងវ្យះកម្រងតេងអញគ្រីជយវម៌្មទេវ មានមរណៈនាមថា បរមកៃវល្យបទ ទ្រង់គោរពព្រះសិវៈ ។
  • ព្រះបាទធរណិន្រ្ទវម៌្មទី១ ១១០៧. ១១១៣គ.​សមាននាមសោយរាជ្យថា ធូលីវ្រះបាទធូលីជេងវ្រះកម្រងតេងអញគ្រីធរណិន្រ្ទវម៌្មទេវ មានមរណៈនាមថា បរមនិស្កលបទទ្រង់គោរពព្រះសិវៈ ។
  • ព្រះបាទសូរ្យវម៌្មទី២ ១១១២. ១១៥០ គ.ស​មាននាមសោយរាជ្យថា ធូលីវ្រះបាទធូលីជេងវ្រះកម្រងតេងអញគ្រីសូរ្យវម៌្មទេវ មានមរណៈនាមថា​បរមវិស្ណុលោក ទ្រង់គោរពព្រះវិស្ណុ ឬព្រះនរាយណ៍ ។
  • ព្រះបាទធរណិន្រ្ទវម៌្មទី២ ១១៥០. ១១៦០គ.ស​មិនមាននាមភាសាខ្មែរឡើយ មាននាមជាភាសាសំស្ត្រឹតថា​ធរណិន្រ្ទវម៌្មទេវ និងគ្មានមរណៈនាមទេ ។
  • ព្រះបាទយសោវម៌្មទី២ ១១៦០. ១១៦៧ គ.ស គេមិនឃើញមានឈ្មោះពេញជាភាសាខ្មែរ មានតែនៅក្នុងសិលាចារឹកបន្ទាយឆ្មារ k. ២២៧ សរសេរថា វ្យះបាទគ្រីយគោវម៌្មទេវ ព្រះអង្គគ្មានមរណៈនាមទេ មិនដឹងថាព្រះអង្គរគោរពអទិទេពអ្វីនោះទៀត ។
  • ព្រះបាទត្រិភុវនាទិត្យ ១១៦៥. ១១៧៧គ.ស មាននាមសោយរាជ្យថា​ធូលីវ្រះបាទធូលីជេងវ្រះកម្រងតេង អញគ្រីត្រិភវនាទិត្យវម៌្មទេវ  ព្រះអង្គគ្មានមរណៈនាមទេ មិនដឹងថាទ្រង់គោរពសាសនាអ្វី​ ?
  • ព្រះបាទជយវម៌្មទី៧ ១១៨១.១២១៨គ.ស​គេមិនបានរកឃើញ​នាមព្រះអង្គសោយរាជ្យ​ ជាភាសាខ្មែរទេមានតែភាសាបាលីសំស្ត្រឹតសរសេរថា ជយវម៌្មទេវមានមរណៈនាមថា មហាបរមសៅគតបទ ទ្រង់គោរពព្រះពុទ្ធសាសនាមហាយាន ប្រើភាសាសំស្ត្រឹតជាយាន ។
  • ព្រះបាទឥន្រ្ទវម៌្មទី២ ១២២០. ៤៣ គ.ស​ គេមិនបានរកឃើញនាមព្រះអង្គសោយរាជ្យ ជាភាសាខ្មែរទេ មានតែនៅក្នុងភាសាសំស្រ្តឹត កសរសេរថាឥន្រ្ទវម៌្មទេវ គេពុំបានរកឃើញមរណៈនាមនោះទេ ទ្រង់គោរពព្រះពុទ្ធសាសនាមហាយាន ។
  • ព្រះបាទជយវម៌្មទី៨ ១២៤៣.១២៩៥ គ.ស​មាននាមសោយរាជ្យថា​ វ្រះបាទកម្រងតេងអញ គ្រីជយវម៌្មមានមរណៈនាមថា បរមេស្វរបទទ្រង់គោរពព្រះសិវៈ ។
  • ព្រះបាទស្រីន្រ្ទវម៌្ម ១២៩៥.១៣០៧​គ.ស មាននាមសោយរាជ្យថា វ្រះបាទកម្រងតេងអញគ្រីស្រីន្រ្ទជយវម៌្មមានមរណៈនាមថា ស្រីន្រ្ទសុគត ទ្រង់គោរពព្រះពុទ្ធសាសនាហីនយាន ។
  • ព្រះបាទស្រីន្រ្ទជ័យវម៌្ម ១៣០៧. ១៣២៧ គ.ស​ មាននាមសសោយរាជ្យថា វ្រះបាទកម្រងតេងអញគ្រីស្រីន្រ្ទជយវម៌្មទេវ ព្រះអង្គគ្មាននាមមរណៈទេ ទ្រង់គោរពព្រះពុទ្ធសាសនានិកាយហីណយាន ។
  • ព្រះបាទជ័យវម៌្មទី៩ ១៣២៧. ១៣៥…. ? គ.ស​មាននាមសោយរាជ្យ ថា​ វ្រះបាទកម្រងតេងអញគ្រីជយវម៌្មទេវ មានមរណៈនាមថា ជយវម៌្មបរមេស្វរ ទ្រង់គោរពព្រះសិវៈ ។
  • ព្រះបាទឦសានវម៌្មទី២​ ៩២៥.៩២៨ គ.ស​មាននាមសោយរាជ្យថា ធូលីជេងវ្រះកម្រងតេងអញគ្រីឦសានវម៌្មទេវ មានមរណៈនាមថា បរមរុទ្រុលោក ទ្រង់គោរពព្រះសិវៈ ឬព្រះឥសូរ ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1