ចូររាប់ឈ្មោះផលិតផលខ្មែរ ដែលមានលក្ខណៈជាសេដ្ឋកិច្ចប្រពៃណីយ៉ាងតិចតួចចំនួនប្រាំពីរដោយបញ្ជាក់ឈ្មោះតំបន់ ឬឈ្មោះខេត្តដែលមានផលិតផលនោះផង ។
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ផលិតផលខ្មែរ ដែលមានលក្ខណៈជាសេដ្ឋកិច្ចប្រពៃណីគឺ៖
- តំបាញ ហូល ផាមួង នៅស្រុកកោះដាច់កោះ សូទិន ព្រែកចង្ក្រាន
- តំបាញ ក្រមា នៅខេត្តកំពង់ចាម សារុងសូត្រ នៅស្រុកភ្នំស្រុក
- ក្អម ឆ្នាំងដី នៅខេត្តកំពង់ឆ្នាំង
- ចម្លាក់រទេះគោ ទ្រ នៅឃុំនគរធំ សៀមរាប
- ចម្លាក់ថ្មកែវ នៅក្នុង ខេត្តពោធិសាត់ និងចម្លាក់ថ្ម នៅស្រុកសន្ទុក
- ស្រាទំពាំងបាយជូ នៅស្រុកបាណន់ ខេត្តបាត់ដំបង
- ត្រីងៀត ត្រីឆ្អើរ នៅខេត្ត កំពង់ឆ្នាំង
- ទឹកត្រី គី ( កាពិ ) ទឹកស៊ីអ៊ីវ នៅខេត្តកំពត
- ផ្លែធូរ៉េន កៅស៊ូនៅខេត្ត កំពង់ចាម
- សូនរូប ជាងតង ជារូបព្រហ្ម អប្សរា អង្គរវត្ត ព្រះវិហារ បាយ័ន បន្ទាយស្រី ផ្តិលមាសប្រាក់ជើងពានជាដើមនៅរាជធានីភ្នំពេញ
- នេសាទទឹកប្រៃ នៅស្រុកស្ទឹងហាវ ទំនប់រលក ខេត្តព្រះសីហនុ
- ជ័រទឹក ជ័រចុង កាហ្វេ នៅខេត្តមណ្ឌលគិរី
- ស្ករត្នោត ទឹកខ្មេះ នៅខេត្តកំពង់ស្ពឺ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ