Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ចូររកលក្ខណៈខុសប្លែកគ្នា ក្នុងការឲ្យតម្លៃគោលគំនិតសំខាន់ៗជាមូលដ្ឋាននៃធម៌អហិង្សារបស់សមណគោត្តម ខុងជី និង មហាត្មៈគន្ធី ។

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

លក្ខណៈខុសប្លែកគ្នា ក្នុងការឲតម្លៃគោលគំនិតសំខាន់ៗជាមូលដ្ឋាននៃធម៍អហិង្សារបស់
សមណគោតម ខុងជី និង មហាត្មៈគន្ធី
ក. សមណៈគោត្តម​

– ផ្សព្វផ្សាយព្រហ្មវិហារធម៍ទាំង ៤ មេត្តា ករុណា មុទិតា ឧបេក្ខា
មេត្តា ៖ ជាបន្សារសម្រាប់ភ្ជាប់ពីភពលោក
. មានចិត្តស្រឡាញ់រាប់អានដោយស្មោះ មិនរើសអើង ។
ករុណា មានចិត្តអាណិតអាសូរ និងជួយសង្គ្រោះង្ទកដទៃ ។
មុទិតា​ : មានចិត្តត្រេកអរ នៅពេលឃើញគេបានសុខ
ឧបេក្ខា : មានចិត្តជាកណ្តាល អព្យាក្រឹត្យ មិនលំអៀង
– អប់រំមនុស្សលះបង់ការគុំគួន សងសឹក និងប្រកាន់ទិដ្ឋិ “ពៀរំងាប់ដោយការមិនចងពារ 
– គ្មានការរើអើងប្រកាន់វណ្ណៈ ពូជសាសន៍
– បញ្ជៀសសង្គ្រាម
– ចៀសវាងអំពើអាក្រក់ដោយកាយ វាចា ចិត្តតាមរយ់សីល និងសមាធិរ
– បង្ហាញហេតុផល និងឲយល់ពីហេតុដែលនាំឲមានទុក្ខ និងប្រាប់ផ្លូវរលត់ទុក្ខ ។
ខ. មហាត្មៈគន្ធី 
– អប់រំមនុស្សឲធ្វើការតស៊ូដោយមធ្យោបាយអហិង្សា
– មធ្យោបាយអហិង្សាបានដោយជោគជ័យ រំលាយបានវណ្ណៈទាំងបួននៅឥណ្ឌា
– ប្រឆាំងនិងអំពើអយុត្តិធម៍ដោយកម្លាំងសីលធម៍ ពោលគឺមិនប្រើប្រាស់កម្លាំង
– អប់រំមនុស្សឲប្រើកម្លាំប្រាជ្ញា ចៀសវាងការប្រើកម្លាំងបាយ
– មិនយកទោសចំពោះសត្រូវដែលធ្វើបាបខ្លួន
– កុំប្រកាន់ខ្លួន ៖ ការ​​មិនរើសអើងត្រូវចេះប្រមាណ ចេះដាក់ខ្លួនឲស្របតាមកាលៈទេសៈ
– កុំខ្ជិល : ត្រូវព្យាយាម អត់ធ្មត់ខ្ពស់ មានខន្តី មានការសង្ឃឹមខ្ពស់
– ប្រុងប្រយ័ត : ត្រូវត្រៀមស្មារតីដើម្បីកុំឲសេចក្តីក្រេវក្រោធកើតមាននៅក្នុងសណ្តានចិត្ត
– អប់រំមនុស្សឲចងចាំ និងយល់ថា ចិត្តភ្លើងពុំអាចរំលត់ចិត្តភ្លើងបានទេគេត្រូវយកចិត្តទឹកទៅរំលត់ចិត្តភ្លើង
គ. ខុងជី
– ប្រកាន់ធម៍ ឫចិត្ត មេត្តា កុរុណា និងភាពត្រឹមត្រូវ
– ឲតម្លៃទៅលើគុណធម៍ សប្បុរសធម៍ មនុស្សធម៍ និងយុត្តិធម៍ ឫមេត្តា ករុណានិងភាពត្រឹមត្រូវ
+ សប្បុរសធម៍ណ: មានសទ្ធាបរិចាកធនធាន និងប្រយោន៍ដល់អ្នកដ៏ទៃ
+ មនុស្សធម៍ : គឺជាមនុស្សដែលប្រព្រឹត្តអំពើសុចរិត ល្អជាកុសល
+ យុត្តិធម៍ : ភាពត្រឹមត្រូវឥតល្អៀង
– អប់រំមនុស្សឲស្អប់ខ្ពើមសង្គ្រាម ការធ្វើទារុណកម្ម ការកាប់សម្លាប់គ្នា
– កុំធ្វើទៅលើអ្នកដ៏ទៃនូវទង្វើអ្វី ដែលមិនចង់ឲអ្នកដ៏ទៃមកធ្វើលើខ្លួនវិញ
– មិនយកអ្វីដែលអ្នកធំធ្វើឲអ្នកមិនសប្បាយចិត្ត យកអំពើបែបនេះអនុវត្តលើមនុស្សក្រោមបង្គាប់ ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1