ចូរពិពណ៍នាពីស៊ីមណូស្ពែមទាំងបួនក្រុម ។
គ្រូបង្រៀន
ជីវវិទ្យា
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ស៊ីមណូស្ពែមទាំងបួនក្រុមគឺ
- ប្រង់ ៖ ច្រើនមាននៅតំបន់ត្រូពិច ជាប្រភេទដែលមានច្រើនជាងគេ ។ ប្រង់មានទម្រង់និងលក្ខណះដូចដើមត្នោត មានស្លឹកផ្ដុំនៅខាងចុង ។
- កូនីភែ ៖ មានក្រុមច្រើនជាងគេ ហើយភាគច្រើនមានស្លឹករាង្គដូចម្ជុល ។ កូនីភែ មានស្លឹកពណ៍បៃតងពេញមួយឆ្នាំ ហើយអាចរស់បានពី 1-14ឆ្នាំ ។ គ្រាប់របស់កូនីភែជាអាហាររបស់សត្វករកេរ ។
- គីងកូ ៖ មាននៅក្នុងប្រទេស ចិន ជប៉ុន និងកូរ៉េ ។ ជាប្រភេទរុក្ខជាតិដែលធន់និងបរិយាកាសកខ្វក់ ។
- ស៊ីណេតូភីត ៖ ជារុក្ខជាតិដុំនៅតំបន់វាលខ្សាច់ មានអាកាសធាតុក្ដៅ និងនៅតំបន់ព្រៃត្រូពិច មានភ្លៀង ។ វាជាដើមឈើ ជាវល្ល័ ឬជាចុល្លព្រឹក្សសម្រាប់លំអ ។ វាមានអាយុរាប់ពាន់ឆ្នាំ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ