Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ចូរពន្យល់ និងបង្ហាញពីទំនាក់ទំនងរវាងពាក្យ ពលរដ្ឋវិជ្ជា និង សង្គមវិជ្ជា ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

សង្គមវវិជ្ជា សង្គម+វិជ្ជា

  • សង្គមៈ វិទ្យាសាស្រ្តដែលសិក្សាអំពីមនុស្សនិងបាតុភូតនានាដែលកើតមាននៅក្នុងសង្គម ។
  • វិជ្ជាៈ ចំណេះដឹងរឺសមត្ថភាពរឺការយល់ដឹងពីអ្វីមួយ ។

ដូចនេះពាក្យសង្គមវិជ្ជា គឺជាចំណេះដឹងប្រាប់ពីកំណើតនៃជីវភាពរស់នៅកំណើតវប្បធម៌ និងអរិយធម៌របស់មនុស្សដែលរស់នៅក្នុងសង្គមណាមួយ ។

ពលរដ្ឋវិជ្ជា ពលរដ្ឋ + វិជ្ជា

  • ពលរដ្ឋៈ បុគ្គលដែលមានសិទ្ធិខាងនយោបាយ និងសិទ្ធិស៊ីវិលនៅលើដែនដីដែលខ្លួនរស់នៅក្រោមចំនុះ ។
  • វិជ្ជាៈ ចំនេះដឹងរឺសមត្ថភាពរឺការយល់ដឹងពីអ្វីមួយ ។

ដូចនេះពាក្យ ពលរដ្ឋវិជ្ជា គឺជាផ្នែកមូយនៃវិទ្យាសាស្រ្តដែលទាក់ទងនឹងសិទ្ធិនិងភារកិច្ចរបស់ពលរដ្ឋចំពោះការងារសមូលហភាពសំរាប់មាតុភូមិរបស់ខ្លួន  ។ អាចនិយាយម្យ៉ាងទៀតថា ការសិក្សាអប់រំជាទូទៅ គឺជាការសិក្សាអំពីប្រជាជនដែលរស់នៅក្នុងសង្គមមានភាពជាពលរដ្ឋ ចេះគោរពច្បាប់ទូន្មាន ច្បាប់រដ្ឋប្បវេណី ច្បាប់សង្គម និងច្បាប់រដ្ឋ ។

ដូចនេះចំណេះដឹង ប្រាប់ពីការចេះពិនិត្យ ពិចារណាក្នុងសកម្មភាពនៃសង្គមមនុស្សគ្រប់ទិដ្ឋភាពដែលរួមមាន៖

  • ការចេះពិនិត្យមើលអំពើ និងសកម្មភាពរបស់មនុស្ស ដែលធ្វើជាក់ស្តែងក្នុងសង្គមរាល់ថ្ងៃដូចជា សេចក្តីយល់ដឹងពីប្រជាជនទូទៅដែលរស់នៅសំរាប់ប្រតិបត្តិក្នុងជីវីតជាប្រចាំថ្ងៃរបស់ខ្លួន​ និងនៅក្នុងសង្គមជាតិ ។ ក្នុងនាមជាពលរដ្ឋ អ្នកត្រូវចេះសង្កត់ពិនិត្យអំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ អ្នកត្រូវចេះសង្កេតពិនិត្យអំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ គឺត្រូវសង្កេតពីរបៀបគ្រប់គ្រងរបស់អាជ្ញាធរមូលដ្ឋាន រហូតដល់អាជ្ញាធរជាតិ ព្រមទាំងចេះសង្កេតមើលបរិស្ថាននៃង្គម និងមាតុប្រទេសជាដើម ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1