ចូរពន្យល់អំពីផលនៃ ការវិនិច្ឆ័យដោយគិត និងដោយអគតិ ។
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ពន្យល់អំពីផលនៃ ការវិនិច្ឆ័យដោយគិតនិងដោយអគតិ៖
ការវិនិច្ឆ័យដោយគតិៈ
- ផុសចេញពីការប្រព្រឹត្តអំពើល្អរបស់មនុស្ស
- មិនរំភើបញាប់ញ័រ
- មិនព្យាបាទ
- មិនធ្វើទុក្ខបុកម្នេញណាមួយ
- ស្អប់ខ្ពើមអំពើអកុសល
- ស្រឡាញ់អំពើជាកុសល
- ចេះគោរពរាប់អាន និងឲ្យតម្លៃអ្នកដទៃ
- គិតពីហេតុផល និងក្តីអាណិតអាសូរ
- បណ្តុះឲ្យមានព្រហ្មវិហារធម៌ក្នុងខ្លួន គឺមេត្តា ករុណា មុទិតា ឧបេក្ខា ។
ការវិនិច្ឆ័យដោយអគិតៈ
- ជាប់ជំពាក់ទៅនឹងអត្តទត្ថភាព
- មានមោទកភាពក្នុងខ្លួន
- មានភាពក្រអឺតក្រទម
- មានចិត្តរឹងរូស មើលងាយប្រមាថអ្នកដទៃ
- ចូលចិត្តច្រណែន ឈ្នានីសនិន្ទា នឹងអ្នកដទៃ
- លាក់ពុតនូវកំហុសរបស់ខ្លួន
- មានភាពក្រេវក្រោធពីអ្នកជុំវិញខ្លួន
- ចង់កម្ម ចង់ពៀរអ្នកដទៃមិនចេះចប់
- ធ្វើឲ្យភាពស្ងប់ស្ងាត់របស់ខ្លួនក្លាយជាកំហឹង
- ជាមនុស្សរស់នៅក្នុងឯកោ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ