ចូរពន្យល់ពីដំណើរអាំងភ្លុចប្រសាទដែលបានកើតឡើងនៅពេលមានសូរសម្លេងរោទិ៍របស់ទូរស័ព្ទ ។
គ្រូបង្រៀន
ជីវវិទ្យា
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ដំណើរអាំងភ្លុចប្រសាទពេលមានសម្លេងទូរស័ព្ទរោទិ៍ៈ
- ក្នុងករណីនេះមានណឺរ៉ូន ៣ប្រភេទចូលរួមគឺៈណឺរ៉ូនវិញ្ញាណនាំ ណឺរ៉ូនភ្ជាប់ និងណឺរ៉ូនចលករ ។
- ណឺរ៉ូនវិញ្ញាណនាំៈ នៅពេលលឺសម្លេងទូរស័ព្ទរោទិ៍ ធ្មួលវិញ្ញាណនៅក្នុងត្រចៀកចាប់បានរំញោចសម្លេងហើយបានបង្កើតបានជាអាំងភ្លុចប្រសាទ ។ អាំងភ្លុចប្រសាទធ្វើដំណើរចេញពីដង់ឌ្រីតមួយនៃណឺរ៉ូនវិញ្ញាណនាំ ចូលទៅក្នុងតូកោសិកាហើយចុះតាមអាក់សូនរហូតដល់ចុងអាក់សូន ។
- ណឺរ៉ូនភ្ជាប់ៈ នៅចុងអាក់សូន អាំងភ្លុចប្រសាទឆ្លងកាត់ស៊ីណាប់ហើយចូលទៅក្នុងណឺរ៉ូនភ្ជាប់ដែលស្ថិតនៅក្នុងខួរក្បាល ។ នៅក្នុងខូរក្បាលអាំងភ្លុចប្រសាទនេះត្រូវបានបកស្រាយហើយធ្វើឲ្យយើងដឹងថាទូរស័ព្ទកំពុងមាន ។ បន្ទាប់មកខួរក្បាលធ្វើការសម្រេចចិត្តថាតើលើកទូរស័ព្ទរឺអត់ ។
- ណឺរ៉ូនចលករៈ នៅពេលខួរក្បាលសម្រេចឲ្យថាត្រូវឆ្លើយតបអាំងភ្លុចប្រសាទធ្វើដំណើរចុះតាមបណ្តោយណឺរ៉ូនចលកររហូតដល់សរីរាង្គប្រតិកម្ម (សាច់ដុំដៃ) ។ សាច់ដុំដៃឆ្លើយតបទៅនឹងការលើកទូរស័ព្ទ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ