Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ចូរពន្យល់ពាក្យ ៖ អ៉ីប្រ៉៊ីតកម្ម អេតេរ៉ូស៊ីស ក្លូន ប៉ូលីប្លូអ៊ីឌី វិស្វកម្មសេនេទិច ប្លាស្មីតអង់ស៊ីមបង្រួម អង់ស៊ីមភ្ជាប់ ។

គ្រូបង្រៀន
ជីវវិទ្យា
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ជីវវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧,៨,៩,១០,១១,១២

ពន្យល់ពាក្យ ៖

  • អ៊ីប្រ៊ីកម្ម​ ៖ គឺជាការបង្កាត់រវាងមេបាប្រភេទខុសគ្នា ឬមានពូជខុសគ្នាឬលក្ខណៈខុសគ្នាផ្នែកសេនេទិច ដើម្បីអោយកូនចៅជាអ៊ីប្រ៊ីត ។
  • អេតេរ៉ូស៊ីស ៖ គឺជាបាតុភូតដែលផ្តល់ឲ្យក្នុងការបង្កាត់រវាងមេបាមានពូជឬប្រភេទខុសគ្នាឬមានសែស្រឡាយខុសគ្នា នូវសន្តានក្រោយជាអ៊ីប្រ៊ីត ដែលមានកម្លាំង ជីវិតខ្លាំង ផ្តល់ទិន្នផលខ្ពស់ បង្កើនចំនួនអាឡែល អេតេរ៉ូស៊ីកូត ពោលគឺមានកំណើនសមត្ថភាព ។
  • ក្លិន ៖ គឺជាកោសិកាលូតលាស់មួយក្រុម ឬសារពាង្គកាយមួយក្រុមដែលកើតចេញពីកោសិកាមេតែមួយ ហើយមានពត៌មានសេនេទិចដូចគ្នា ។
  • ប៉ូលីប្លូអ៊ីឌី ៖ គឺជាបាតុភូតដែលធ្វើឲ្យកើនចំនួនក្រមុំសូមតាមពហុគុណនៃn គឺ 3n 4 5n…
  • វិស្វកម្មសេនេទិច ៖ គឺជាសំណុំនៃបច្ចេកទេសដែលអាចធ្វើឲ្យមានបន្ទរ សែនបន្ទេរមួយទៅក្នុងកោសិកាមួយ ដើម្បីធ្វើឲ្យកោសិកាចូលទទួលបាននូវលក្ខណៈថ្មីមួយជាប់ទៅនឹងសែនបន្ទេរនោះ។
  • ប្លាស្មីត ៖ គឺជាម៉ូលេគុល ADN រាងជារង្វង់របស់បាក់តេរី ។
  • អង់ស៊ីមបង្រួម ៖ជាអង់ស៊ីមសម្រាប់កាត់ម៉ូលេគុល ADN ជាអង្កត់ នៅត្រង់តំណលំដាប់នៃបាស
  • អង់ស៊ីមភ្ជាប់៖ (អង់ស៊ីមលីកាស) ជាអង់ស៊ីមសម្រាប់ភ្ជាប់នុយក្លេអូទីតរវាគ្នា ដើម្បីបង្កើតបានជា ADN។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1