Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ចូរពន្យល់ពាក្យ « អបាយមុខ » ឲ្យបានច្បាស់លាស់ ។

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ពាក្យថា អបាយមុខនេះជាភាសាបាលីនិងសំស្រ្កឹត បើសើរឲ្យឃើញរូបស័ព្ទមាន៣ផ្នែកគឺ៖

  • អប « ប្រាស ទាស ចេញ  ឃ្លាតចេញ »
  • អាយ « សេចក្តីចម្រើន »
  • មុខ « ប្រមុខ ប្រធាន ប្រភព »

រួមគ្នាភ្ជាប់ជា អបាយមុខ ប្រែថា​« ហេតុជាប្រមុខនៃការប្រាចាសសេចក្តីចម្រើន គឺហេតុជាប្រធាននៃសេចក្តីវិនាស » ។ ព្រះពុទ្ធសាសនា បានប្រាប់ថា អបាយមុខ ដោយសង្ខេបអបាយមុខមាន៤យ៉ាងគឺ៖

  • ឥត្ថីធុត្តៈ ការលេងស្រី
  • សុរាធុត្តៈ ការលេងស្រា
  • អក្ខធុត្តៈ ការលែងល្បែងភ្នាល់ឬស៊ីសង
  • បាបមិត្តៈ មានជនប្រព្រឹត្តអាក្រក់ជាមិត្រ ។ ទាំង៤យ៉ាងនេះជាប្រមុខនៃការហិនហោច ឬសេចក្តីវិនាស ។​ បណ្តាអបាយមុខទាំង៤យ៉ាងនេះបុគ្គលណាញៀនជាប់ទោះត្រង់អបាយមុខណាក៏ដោយបុគ្គលនោះក៏រមែងតែងដល់នូវការហិនហោច ឬវិនាសទ្រព្យធនបើមិនច្រើនក៏តិចពុំដែលខានឡើយ ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1