ចូរពន្យល់ពាក្យស្វ័យបង្កកំណើត បង្កកំណើតកាត់ សែន អាឡែល លក្ខណៈលុប លក្ខណៈអន់ អូម៉ូស៊ីកូត អេតេរ៉ូស៊ីកូត ។
គ្រូបង្រៀន
ជីវវិទ្យា
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ពន្យល់ពាក្យ៖
- ស្វ័យបង្កកំណើត ជាការរលាយចូលគ្នានៃកាម៉ែតញីឈ្មោលដែលមាននៅក្នុងឯកត្តៈ តែមួយឬនៅក្នុងផ្កាតែមួយ ។
- បង្កកំណើតកាត់ ជាការរលាយចូលគ្នារវាងកាម៉ែតញី ឈ្មោលដែលមាននៅក្នុងឯកត្តៈផ្សេងគ្នា ។
- សែន ជាអង្កត់ ADN ស្ថិតនៅត្រង់កន្លែងកំណត់មួយនៃក្រូម៉ូសូម ។ វាមានផ្ទុកព័ត៌មានសម្រាប់កំណត់លក្ខណៈមួយរបស់ភាវៈរស់ ។
- អាឡែល ជាទំរង់ខុសគ្នានៃសែនដែលចំលងក្រមសម្រាប់លក្ខណៈខុសគ្នាបន្តិចបន្តួច
- លក្ខណៈលុប គឺជាលក្ខណៈដែលលេចចេញនៅជំនាន់ F1 កាលណាគេបង្កាតមេបាជាពូជសុទ្ធ ។
- លក្ខណៈអន់ គឺជាលក្ខណៈដែលបាត់នៅជំនាន់ F1 តែលេចចេញនៅជំនាន់ F2 កាលណាគេបង្កាត់មេបាជាពូជសុទ្ធ ។
- អូម៉ូស៊ីកូត ជាឯកត្តៈពូជសុទ្ធដែលមានសែនអាឡែលដូចគ្នាហើយវាកើតឡើងពីការរួមគ្នារវាងកាម៉ែតញីឈ្មោលដែលមានសែនអាឡែលដូចគ្នា ។វាបង្កើតបានកាម៉ែតតែមួយប្រភេទ ។
- អេតេរ៉ូស៊ីកូត ជាឯកតៈពូជមិនសុទ្ធដែលមានសែនអាឡែលមិនដូចគ្នា ហើយវានេះកើតឡើងពីការរួមគ្នារវាងកាម៉ែតញី ឈ្មោលដែលមានសែនអាឡែលខុសគ្នា ។ វាបង្កើតកាម៉ែតពីរប្រភេទ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ