ចូរពន្យល់ផែនដីឡើងកម្តៅអាចនាំឲ្យមានទឹកជំនន់ និងគ្រោះរាំងស្ងួត ។
គ្រូបង្រៀន
លោកគ្រូ អ៊ី
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ពន្យល់ផែនដីឡើងកម្តៅអាចនាំឲ្យមានទឹកជំនន់ និងគ្រោះរាំងស្ងួត ៖
- កំណើនទឹកសមុទ្រ និងទឹកភ្លៀងធា្លក់ខ្លាំងគឺជា មូលហេតុនៃទឹកជំនន់ ។ បម្រែបម្រួលវដ្តទឹក (លំហូរ ទឹកនៅលើផែនដី) អស់ពេលដ៏យូរដោយសារតែសីតុណ្ហភាពខ្ពស់ (រំហួតកាន់តែខ្លាំង ការរលាយទឹកកក ភ្លៀងធ្លាក់កាន់តែច្រើន) រួមចំណែកដល់បុព្វហេតុនៃទឹកជំនន់ ។ កំណើនចំហាយទឹកនៅក្នុងបរិយាកាសដោយសារបរិយាកាសកើនកម្តៅគឺ បណ្តាលឲ្យកើតមានទឹកជំនន់ជារឿយៗនៅលើផែនដី។
- គ្រោះរាំងស្ងួតនឹងមានកាន់តែច្រើនដោយសារតែកំណើន កម្តៅនិងបម្រែបម្រួលអាកាសធាតុ ។ បម្រែបម្រួលវដ្តទឹកនាំឲ្យមានបម្រែបម្រួលភ្លៀងធ្លាក់ ។ តំបន់ខ្លះមានភ្លៀងធ្លាក់កាន់តែច្រើន តំបន់ខ្លះទៀតកាន់តែស្ងួតហែង ។ នៅពេលមានកំណើនចំហាយទឹកនៅក្នុងបរិយាកាសដោយសារកើនកម្តៅ ឬការប្រែប្រួលអាកាសធាតុគ្រោះរាំងស្ងួតនឹងកើតមានកាន់តែញឹកញាប់ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ