ចូរពន្យល់ផែនដីឡើងកម្ដៅអាចនាំឲ្យមានទឹកជំនន់ និងភាពរាំងស្ងួត?
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
កំហាប់ឧស្ម័នផ្ទះកញ្ចក់ នៅក្នុងមណ្ឌលអាកាសរចល់ កានតែកើនឡើង នាំឲ្យកាំរស្មីក្រហមអាំងក្រាដែលភាយចេញពីផែនដីទៅកាន់បរិយាកាសវិញក៍កាន់តែតិចដែរ។ បាតុភូតនេះនាំឲ្យមានកំណើនកម្ដៅនៅលើពភពលោក។ ប្រសិនបើការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីសកម្មភាពមនុស្សទៅក្នុងម្ដលអាកាសរចល់ នៅបន្តនោះ កំណើនកម្ដៅនៅលើពិភពលោកនិងកាន់តែកើនឡើងក្នុងអត្រាមួយខ្ពស់។ កំណើនកម្ដៅអាចជះឥទ្ធិពលមួយយ៉ាងខ្លាំងដល់អាកាសធាតុ។ សីតុណ្ហភាពតំបន់អេក្វាទ័រអាចប្រែប្រូលតែបន្តិចបន្តូច ប៉ុន្តែសីតុណ្ហភាពនៅតំបន់ឆ្ងាយពីអេក្វាទ័រ និងតំបន់ក្បែរប៉ូលអាចកើនឡើងខ្លាំង។ អត្រារំហួតទឹកពីផ្ទៃផែនដីទៅក្នុងបរិយាកាសកាន់តែកើនឡើង រដូវត្រជាក់អាចខ្លីជាងមុន តែរដូវក្ដៅកាន់តែវែង។ នៅតំបន់ឆ្ងាយពីអេក្វាទ័រ និងមានភ្លៀងធ្លាក់ច្រើនជាងធម្មតានៅសរទរដូវ និងសិសិរដូវ ប៉ុន្តែហេមន្តរដូវ និងនិទាឃរដូវមានភាពស្ងួតជាងធម្មតា។ នៅតំបន់ត្រូពិចអាចមានភ្លៀងធ្លាក់ច្រើនជាងមុនហើយអាចថយចុះនៅតំបន់ក្បែរត្រូពិច។ កំណើនរំហួតទឹកអាចធ្វើឲ្យតំបន់ជាច្រើនស្ងួតជាងមុន។