ចូរពន្យល់និងប្រៀបធៀបលក្ខណៈខុសគ្នារវាង ពិធីបុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យចូលឆ្នាំ្មខ្មែរ ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
អត្ថន័យ
ក. អំពីពិធីបុណ្យភ្ជុំបិណ្ឌ
ពាក្យថា ភ្ជុំបិណ្ឌៈ ( ភ្ជុំ + បិណ្ឌ )
ភ្ជុំ (កិ ) ប្រជុំ ជួបជុំ ប្រមូល
បិណ្ឌ ( ន ) ដុំបាយ ពំនូតបាយ … ។
ដូចនេះពាក្យ បុណ្យភ្ជុំបិណ្ឌ ក្នុងន័យនេះគឺសំដៅយកន័យថា ជាពិធីបុណ្យប្រពៃណី បែបព្រះពុទ្ធសាសនា ដែលពុទ្ធសាសនិកយើងនាំគ្នាយកចង្ហាន់ និងបាយបិណ្ឌប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាក្ខន្ធបេកជន ដែលបានស្លាប់ទៅហើយ ។
ខ. អំពីពិធីបុណ្យចូលឆ្នាំខ្មែរ
ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាបុណ្យប្រពៃណីខ្មែរដែលប្រារព្ធឡើងដើម្បីទទួលអនរសារទរឆ្នាំថ្មីដែលបានចូលមកដល់ ។
២. ប្រៀបធៀប
ក. លក្ខណៈដូចៈ
· ជាពិធីបុណ្យប្រពៃណីជាតិដូចគ្នា
· មានឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធបេកជនដូចគ្នា
· មានការជួបជុំគ្នានៅក្នុងទីវត្តអារាមដូចគ្នា ។
ខ. លក្ខណៈខុស
បុណ្យភ្ជុំបិណ្ឌ
- គ្មានពូនភ្នំខ្សាច់ទេ
- គ្មានលេងល្បែងប្រជាប្រិយ
- គ្មានស្រង់ព្រះពុទ្ធរូបបដិមាទេ
- គ្មានជូនសំលៀកបំពាកដល់អ្នកមានគុណ
- មានបេកជនដើររក ៧វត្ត
- មានដាក់បាយបិណ្ឌ
- មានប្រវត្តិរឿងប្រែតដែលជាញាតិព្រះបាទពិម្ពិសា
- មានរយៈពេល១៥ថ្ងៃ ( ចាប់ផ្តើមនៅថ្ងៃ ១រនោច ខែភទ្របទ )
- មានបង្សុកូលនិងឧទ្ទិសកុសលជូនញាតិការ៧សណ្តានដែលបានស្លាប់ទៅ
- គ្មានការតុបតែងគេហដ្ឋាន
- គ្មានគ្រឿងសំរាប់គោរពបូជា ទេពទេ ។
បុណ្យចូលឆ្នាំ
- មានពួនភ្នំខ្សាច់
- មានលេងល្បែងប្រជាប្រិយដូចជា ចោលឈូង បោះអង្គុញ ទាញខ្សែព្រ័តជាដើម
- មានស្រង់រូបព្រះពុទ្ធបដិមា
- មានរយៈពេល៣ថ្ងៃ គឹចាប់ផ្តើមពីថ្ងៃ ១៣ រឺ ១៤ ខែមេសា តទៅជារៀងរាល់ឆ្នាំ
- មានជូនសំលៀកបំពាក់ដល់អ្នកមានគុណ
- គ្មានបេកជនដើររកតាមវត្តអារាមទេ
- គ្មានបោះបាយបិណ្ឌ
- មានប្រវត្តិរឿង កបិលមហាព្រហ្មនិងធម្មបាលកុមារ
- មានការអបអរសាទរផ្តាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី
- មានការតុបតែងគេហដ្ឋាន ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ