ចូរពណ៍នាពីផលវិបាកដែលបណ្ដាលមកពីការបញ្ចេញបរិមាណទីរ៉ុកស៊ីនច្រើនពេក និងតិតពេក ។
គ្រូបង្រៀន
ជីវវិទ្យា
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ទីរ៉ុកស៊ីនកំណត់អត្រាមេតាប៉ូលីសនៅក្នុងសារពាង្គកាយ ។ កំណើនកម្រិតទីរ៉ុកស៊ីនបណ្ដាលអោយមានកំណើនអត្រាដង្ហើមកោសិកា មានន័យថា កោសិកាផលិតថាមពលច្រើនហើយក្លាយជាសកម្មខ្លាំង តំហយកម្រិតទីរ៉ុកស៊ីន បណ្ដាលអោយមានតំហយអត្រាដង្ហើមកោសិកា ។ កោសិកាផលិតថាមពលតិចតូចហើយក្លាយជាមិនសូវសកម្ម ៖
- បរិមាណទីរ៉ុកស៊ីនតិចពេកនៅពេលពេញវ័យ បណ្ដាលអោយមានជម្ងឺសីមីដែម ដែលមានលក្ខណះមួយចំនួនដូចជាឡើងទម្ងន់ ជ្រុះសក់ ជីពចរលោតយឺត ហើយសីតុណ្ហភាពសារពាង្គកាយថយចុះ ។
- បរិមាណទីរ៉ុកស៊ីនច្រើនពេក ក្រពេញទីរ៉ូអ៊ីតរីកធំ ហើយសកម្មខ្លាំង កំណើនសីតុណ្ហភាពសារពាង្គកាយ កណើនអត្រាចង្វាក់បេះដូងនិងមេតាប៉ូលីស កំណើនសម្ពាធឈាម ស្រកទម្ងន់ ។ លក្ខខណ័្ឌនេះអាចព្យាបាលដោយ កាត់ក្រពេញមួយផ្នែកចេញឬប្រើឪសថដើម្បីបន្ថយការផលិតទីរ៉ុកស៊ីន ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ