Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ចូរពណ៍នាការកកើតដី។

គ្រូបង្រៀន
Earth
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដី សំណួរ ចម្លើយ

ដីកកើតដោយសារអន្តរកម្មរវាងសិលាជាមួយអាកាសធាតុ កត្តាជីវៈ និងវដ្តធារាសាស្ត្រនៅតំបន់មួយ។ ជំហានទីមួយនៃដំណើរកំណកំណើតដី គឺការបំបែកសិលាតាមបាតុភូតរូប ឬមេកានិច និងបាតុភូតគីមីដែលហៅថា ដំណើរពុកផុយ

ដីកើតឡើងនៅនឹងកន្លែងដែលមានសិលាមេ (ពោលគឺកើតឡើងនៅត្រង់កន្លែង ឬនៅមិនឆ្ងាយពីរួបធាតុមេ) ដូចជាសិលាក្រែ ស៊ីសឥដ្ឋ សិលាបាសាល់ និងថ្មកំបោរយើងអាចឃើញមាននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

ដីកើតពីដំណើរពុកផុយនៃសារធាតុកំអែភ្នំភ្លើង ដូចជាប្រភេទដីនៅភូមិភាគ‌ឦសាននៃប្រទេសកម្ពុជាជាដើម។ ដីនៅតំបន់វាលទំនាបនៃប្រទេសកម្ពុជាបានកើតឡើង និងកំពុងតែបន្តកើតឡើងដោយសារដីល្បាប់ដែលហូរបញ្ជូនតាមទឹកទន្លេមេគង្គនិងទន្លេសាប។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1