ចូរពណ៌នាពីសកម្មភាពរបស់គ្លុយកាកុង ។
គ្រូបង្រៀន
ជីវវិទ្យា
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
តាមធម្មតាឥទ្ធិពលនៃគ្លុយកាកុងលើមេតាបូលីសគ្លុយកូស ផ្ទុយនឹងអាងស៊ុយលីន។នៅពេលអាំងស៊ុយលីនបន្ថយកម្រិតគ្លុយកូសក្នុងឈាម គ្លុយកាកុងក៏តំឡើងកម្រិតក្លុយកូស។នៅពេលកំហាប់គ្លុយកូសក្នុងឈាមធ្លាក់ក្រោមកម្រិតកំណត់មួយ កាសិកាអាល់ របស់លំពែង ត្រូវបានភ្ញាចឲ្យបញ្ចេញក្លុយកាកុង ។ នៅក្នុងថ្លើម ក្លុយកាកុងធ្វើឲ្យគ្លីកូសែនប្លែងជាគ្លុយកូស ។ បន្ទាប់មកត្លុយកូសនេះ សាយចេញពីថ្លើមយ៉ាងរហ័ស ចូលទៅក្នុងចរន្តឈាម។នៅពេលការផ្គត់ផ្គង់របស់គ្លីកូសែនក្នុងថ្លើមបញ្ចេញអស់គ្លុយកាកុង ធ្វើឲ្យអាស៊ីតអាមីនេ និងអាស៊ីតខ្លាញ់ ប្លែងជាគ្លុយកូស។ ដូចនេះនៅពេលវត្តមានគ្លុយស៊ីត ក្នុងសារពាង្គកាយមិនគ្រប់គ្រាន់ ខ្លាញ់និងប្រូតេអ៊ីន របស់សារពាង្គកាយ ត្រូវបានបំបែក ដើម្បីផ្តល់ជាគ្លុយកូស សម្រាប់តម្រូវការថាមពលរបស់សារពាង្គកាយ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ