Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ចូរពណ៌នាពីភពអ៊ុយរ៉ានុស និងភពណិបទូន ។

គ្រូបង្រៀន
លោកគ្រូ អ៊ី
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដី សំណួរ ចម្លើយ

ពណ៌នាពីភពអ៊ុយរ៉ានុស និងភពណិបទូន ៖

  •           ភពអ៊ុយរ៉ានុស៖ ត្រូវបាន​រកឃើញនៅឆ្នាំ ១៧៨១ដោយតារាវិទូជនជាតិអង់គ្លេសឈ្មោះ វីលៀម ហីឆែល ។ ភពនេះ​មានពណ៌បៃតងខៀវ ។ ភាគច្រើននៃបរិយាកាសផ្សំឡើងពី ឧស្ម័នអ៊ីដ្រូសែន និងមេតានដែលស្រូបយកផ្នែកក្រហមនៃពន្លឺព្រះអាទិត្យ ។ ភពអ៊ុយរ៉ានុស និងភព​សៅរ៍ ប៉ុន្តែពួកវាមានដង់ស៊ីតេប្រហាក់ប្រហែលគ្នា ។ ភពអ៊ុយរ៉ានុសសមាសមាឌធំជាងផែនដី ៦៣ ដងនិងមានម៉ាស់ធំជាងផែនដី ១៥ដង ។ លក្ខណៈពិសេសរបស់ភពនេះគឺមានអក្ស័ររង្វិលខ្ញាល់ស្ទើរ៩០ និងស្ថិតនៅស្ទើរស្របជាមួយគន្លង ។
  •                ភពណិបទូន ៖ តារាវិទូបានរកឃើញភពណិបទូននៅឆ្នំា១៨៤៦ តាមរយៈការព្យាករណ៍​គន្លងរបស់វា​ ។​ សមាសភាពភពណិបទូនមានលក្ខណៈស្រដៀងគ្នាច្រើនទៅនឹងបរិយាកាសភពអ៊ុយរ៉ានុស ប៉ុន្តែបរិយាកាសភពនេះមានផ្ទុកក្រវាត់ពពកដែលគេអាចមើលឃើញច្បាស់ ។ ភពណិបទូនមានស្នាមអុចងងឹតធំមួយស្រដៀងគ្នា នឹងស្នាមអុចក្រហមធំៗនៅលើភពព្រហស្បតិ៍ ។ ផ្នែកខាងក្នុងរបស់ភពណិបទូនបញ្ចេញថាមពលទៅកាន់ស្រទាប់ខាងក្រៅរបស់វាដូចជាភពព្រហស្បតិ៍និង ភពសៅរ៍ ដែរ ។ ភពណិបទូនក៏មានកងរង្វង់តូចៗព័ទ្ធជុំវិញផងដែរ ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1