Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ចូរពណ៌នាពីភពព្រហស្បតិ៍ និងភពសៅរ៏ ។

គ្រូបង្រៀន
លោកគ្រូ អ៊ី
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដី សំណួរ ចម្លើយ

ពណ៌នាពីភពព្រហស្បតិ៍ និងភពសៅរ៍ 

ភពព្រហស្បតិ៍ ៖ ភពព្រហស្បតិ៍ផ្សំឡើងភាគច្រើនពីអ៊ីដ្រូសែន និងអេល្យូមដូចជាព្រះអាទិត្យដែរ ។ ផ្នែកខាងក្រៅនៃបរិយាកាសរបស់វាផ្សំឡើងពីស្រទាប់ពពកទឹក មេតាន និងអាម៉ូញ៉ាក់ ។ ពណ៌ដ៏ស្រស់ស្អាតនៅលើភពប្រហែល បណ្តាលមកពី​វត្តមាននៃសមាសធាតុសរីរាង្គ ។ លក្ខណៈចម្លែកមួយទៀតនៃភពនេះគឺមានស្នាមអុចពណ៌ក្រហមធំៗដែលជាប្រព័ន្ធព្យុះ ដ៏វែងមានអង្កត់ផ្ចិតប្រហែល ១.៥ដងនៃអង្កត់ផ្ចិតផែនដី ។ នៅជម្រៅប្រហែល 10000km សម្ពាធបានកើនឡើងល្មមធ្វើឲ្យឧស្ម័នអ៊ីដ្រូសែនក្លាយទៅជារូបធាតុរាវ ។​នៅជម្រៅជ្រៅជាងនេះ​សម្ពាធធ្វើឲ្យអ៊ីដ្រូសែនក្លាយទៅជាលោហៈរាវ ។ មិនដូចជាភពដទៃទៀតទេ ភពព្រហស្បតិ៍រំភាយថាមពលទៅក្នុងលំហច្រើនជាងទទួលថាមពលពីព្រះអាទិត្យ​ដោយសារការបញ្ជូនថាមពលជាបន្តបន្ទាប់ពីខាងក្នុងភពទៅកាន់ស្រទាប់បរិយាកាសខាងក្រៅ ។ ​ ភពសោរ៍គឺជាភពធំទីព័រក្នុងប្រព័ន្ធព្រះអាទិត្យ មានមាឌធំជាងផែនដី ៧៦៤ដង់ និងមានម៉ាស់ធំជាង ៩៥ដង់ ។សមាសធាតុផ្សំទូទៅរបស់វាគឺភាគច្រើនផ្សំឡើងពីអ៊ីដ្រូសែន អេល្យូម និងមានមេតាន អាម៉ូញ៉ាក់ និងអេតាននៅក្នុងបរិយាកាសខាងលើ ។ ភពសៅរ៍បញ្ចេញថាមពលច្រើនជាងទទួលថាមពលពីព្រះអាទិត្យ ។ ថាមពលពិសេសនេះបង្កឡើងដោយសារលំហូរចេញនៃអេល្យូមពីបរិយាកាស​និងការលិចចុះទៅក្នុងស្នូល ។ ភពសៅរ៍មានកងរង្វង់ធំជាងគេក្នុងំណោមភពឧស្ម័នទាំងអស់ ។ កងរង្វង់នោះលាតសន្ធឹងចាប់ពីផ្ទៃលើបំផុតនៃបរិយាកាសដល់ចម្ងាយ 136000km ប៉ុន្តែវាមានកម្រាស់ត្រឹមតែ 200-300 m តែប៉ុណ្ណោះ ។ កងរង្វង់ទាំងនេះផ្សំឡើងពីភាគល្អិតនៃទឹកកកមានទំហំចាប់ពី 2-3cm  រហូតដល់ 3-4m ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1