Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ចូរពណ៌នាដោយខ្លីៗ ពីការបន្តពូជរបស់រុក្ខជាតិអង់ស្យូស្ពែម (ពីដំណើរលំអងដល់ការពង្រាយគ្រាប់) ។

គ្រូបង្រៀន
ជីវវិទ្យា
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ជីវវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧,៨,៩,១០,១១,១២

ការបន្តពូជរបស់រុក្ខជាតិអង់ស្យូស្ពែម (ពីដំណើរលំអងដល់ការពង្រាយគ្រាប់)៖

ក្នុងប្លោកលំអង មីក្រូស្ប៉រ៉ូស៊ីត លូតលាស់ទៅជាគ្រាប់លំអងដែលមានណ្វៃយ៉ូ ២គឺ ណ្វៃយ៉ូលូតលាស់ និងណ្វៃយ៉ូបន្តពូជ ។ អូវុលស្ថិតនៅក្នុងអូវែ​ ។ មេហ្កាស្ប៉រ៉ូស៊ីតក្នុងអូវុល រងចំណែកមេយ៉ូសបង្កើតបានមេហ្កាស្ប៉៤ ។ មេហ្កាស្ប៉បី ត្រូវងាប់នៅសល់មេហ្កាស្ប៉មួយធ្វើមីតូស៣ដងបន្តបន្ទាប់គ្នា បង្កើតបានថង់កំណដែលមាន កោសិកា៧ ហើយមានណ្វៃយ៉ូ៨ ក្នុងនោះមានអូអូស៊្វែ១ និងណ្វៃយ៉ូប៉ូលែ១  ។ នៅពេលគ្រាប់លំអងធ្លាក់លើស្ទិចម៉ាត វាក៏ដុះពន្លកឡើងហើយពន្លូតខ្លួនចាក់ចូលក្នុងកេសរញីរហូតដល់អូវុល ។ ការបង្កកំណើតក៏កើតមានឡើង ដោយបង្កើតបានស៊ីកូតដែលលូតលាស់ទៅជាអំប្រ៊ីយ៉ុង ។ នៅលើលក្ខខណ្ឌសមស្រប អំប្រ៊ីយ៉ុងលូតលាស់ទៅជារុក្ខជាតិថ្មីមួយ ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1